ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ប្រឆាំងជំទាស់ ចំពោះ ហ៊ុន សែន ដែលថាយល់ព្រមផ្ដល់ភាពស្របច្បាប់ ដល់យួនខុសច្បាប់ នៅកម្ពុជា

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមថ្កោលទោស ចំពោះកិច្ចព្រមព្រៀង និងការធានាណាមួយ ដែលធ្វើឡើងដោយរបប ហ៊ុន សែន ជាមួយ វៀតណាម ដើម្បីទទួលស្គាល់ភាពស្របច្បាប់ ដល់ជនអន្តោប្រវេសន៍យួខុសច្បាប់ នៅកម្ពុជា។ ក្នុងរូបភាណាក៏ដោយ យើង នៅតែចាត់ទុកថា និគមនជនវៀតណាម ឬយួន នៅកម្ពុជា នៅតែខុសច្បាប់ដដែល បើទោះជាពួកគេ បានបង្កើតកូនចៅរបស់ខ្លួន នៅក្នុងទឹកដីកម្ពុជា ហើយឃុបឃឹតជាមួយអាជ្ញាធរខ្មែរ ធ្វើឯកសារស្របច្បាប់ណាមួយក្តី «ជាឯកសារក្លែងបន្លំ»។ កូនចៅរបស់ពួកគេ ក៏ជាជនអន្តោប្រវេសន៍ខុសច្បាប់ ដូចឪពុកម្តាយរបស់ពួកគេដែរ។
ជនបរទេសស្របច្បាប់ មានន័យថា ជាជនបរទេសដែលកាន់ឯកសារស្របច្បាប់ ចូលមកធ្វើទេសចរ ឬចូលចូលស្នាក់អាស្រ័យប្រទេសមួយទៀត ក្នុងរយៈពេលកំណត់តាមច្បាប់ ស្របតាម ច្បាប់អន្តោប្រវេសន៍ ឆ្នាំ១៩៩៤។ ជនបរទេសទាំងនោះ អាចចូលសញ្ជាតិកម្ពុជាបាន ដរាបណាជនបរទេសនោះ បានបំពេញលក្ខខណ្ឌ ស្របតាម ច្បាប់ស្តីពីសញ្ជាតិខ្មែរ ឆ្នាំ១៩៩៦ ព្រមទាំងត្រូវមាន ព្រះរាជក្រឹត្យ ពីព្រះមហាក្សត្រ និងធ្វើសច្ចាប្រណិធានពី តុលាការកំពូល ផង។ ករណីជនអន្តោប្រវេសន៍បរទេស ដែលកាន់អត្តសញ្ញាណប័ណ្ណសញ្ជាត់ិខ្មែរ ដោយគ្មានឯកសារព្រះរាជក្រឹត្យ និងឯកសារពីតុលាការកំពូល មកធ្វើការបញ្ជាក់ទេ នោះជនបរទេសទាំងនោះ គឺថានៅតែខុសច្បាប់ ដោយចាត់ទុកថា «ក្លែងឯកសារ»។
ចំពោះករណីជនអន្តោប្រវេស៍យួន នៅកម្ពុជា គឺពួកគេ ចូលមករស់នៅតាំងពីឆ្នាំ១៩៧៩ និងឆ្នាំបន្តបន្ទាប់រហូតសព្វថ្ងៃ ដោយពួកគេ សំអាងលើ សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ រវាងកម្ពុជា និងវៀតណាម ថ្ងៃទី១៨ កុម្ភៈ ឆ្នាំ១៩៧៩ ដែលចុះហត្ថលេខាដោយលោក ហេង សំរិន និង សារាចរណ៍ណែនាំ ហ៊ុន សែន ១៩៨៦ (ថ្ងៃទី២៦ កុម្ភៈ ឆ្នាំ១៩៨៦)។ ឯកសារទាំងនេះ គឺជាការលើកទឹកចិត្តឲ្យ យួន បន្តចូលមករស់នៅកម្ពុជា ដោយគ្មានចាំបាច់មានឯកសារស្របច្បាប់ទេ។ ដូច្នេះ ពួកគេ រស់នៅខុសច្បាប់ នៅកម្ពុជាសព្វថ្ងៃនេះ។
ករណីគ្មានឯកសារស្របច្បាប់ បានន័យថា យួន/វៀតណាម រស់នៅកម្ពុជា គឺខុសច្បាប់។ ហេតុនេះរបប ហ៊ុន សែន មិនត្រូវទទួលយកលក្ខខណ្ឌណាៗទាំងអស់ ពីរដ្ឋាភិបាលវៀតណាម ក្នុងការទទួលស្គាល់ភាពស្របច្បាប់ នូវជនអន្តោប្រវេសន៍យួនខុសច្បាប់ឡើយ។ របប ហ៊ុន សែន ត្រូវតែចាត់វិធានការបញ្ជូន យួន ខុសច្បាប់ ទៅប្រទេសវៀតណាមវិញ ដូចមានកំណត់ច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាបសញ្ជាតិ របស់កម្ពុជា។
ដោយ ម៉ែន ណាត
នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / ក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវេស៍) / ១១ មករា ២០១៨
កាសែតវៀតណាម ថាលោក ហ៊ុន សែន យល់ព្រមផ្ដល់ភាពស្របច្បាប់ ដល់ជនជាតិវៀតណាម
(VOD News / ដោយលោក ពេជ្រ ចំរុង /ថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៨)
សារព័ត៌មានវៀតណាម បានចុះផ្សាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមតាមសំណើរបស់សមភាគីវៀតណាម ដែលស្នើសុំរដ្ឋាភិបាលកម្ពុជា ឲ្យផ្ដល់ភាពស្របច្បាប់ ដល់ជនអន្តោប្រវេសន៍វៀតណាម កំពុងរស់នៅក្នុងប្រទេសកម្ពុជា។
ព្រឹត្តិប័ត្រព័ត៌មានអនឡាញ របស់រដ្ឋាភិបាលវៀតណាម VGP News បានចុះផ្សាយថាលោក ហ៊ុន សែន បានសម្រេចតាមសំណើ វៀតណាម បែបនេះ នៅក្នុងជំនួបទ្វេភាគី រវាងលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក នៅក្រៅជំនួបនៃវេទិកាថ្នាក់តំបន់ «មេគង្គ-ឡានឆាង» នៅរាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញនេះ។
ព្រឹត្តិប័ត្រព័ត៌មានវៀតណាមមួយនេះ ចុះផ្សាយថា៖ «ប្រមុខរដ្ឋាភិបាលវៀតណាម និងនាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន បានព្រមព្រៀងគ្នា ជំរុញភាពស្របច្បាប់ ដល់ពលរដ្ឋកម្ពុជាដើមកំណើតវៀតណាម ដោយផ្អែកតាមច្បាប់កម្ពុជា និងទំនាក់ទំនងប្រទេសជិតខាងល្អ រវាងប្រទេសទាំងពីរ»។ Read more