Tag Archives: ហ៊ុន សែន បោកសុទ្ធ

ប៉ាង សុខឿន៖ ហ៊ុន សែន បោកសុទ្ធ ដែលថាបក្សប្រជាជន មិនចេះបែកបាក់ ឬក្បត់គ្នា តែពួកគេអាចនៅជាមួយគ្នាបាន ដោយសារមាន យួន ជាខ្នងបង្អែក

King Father-PM Hun Sen-001

លោក ប៉ាង សុខឿន (ហ្វេសប៊ុក៖ ខ្មែរ សុវណ្ណភូមិ) បានឆ្លើយតបទៅលោក ហ៊ុន សែន ជុំវិញរឿងរ៉ាវផ្ទៃក្នុងគណបក្សកាន់អំណាច ដែលជាណគបក្សកុម្មុនីស្ត បន្តវេនពីក្រុមខ្មែរក្រហម។ លោកថ្លែងសំដៅទៅលោក ហ៊ុន សែន ថា «បោកសុទ្ធ បើបក្សប្រជាជន មិនចេះបែកបាក់ ឬក្បត់គ្នា!» ខាងក្រោមនេះ ជាអត្ថបទទាំងស្រុង មាន ១៣ ចំណុច៖

តាមប្រវត្តិនៃបក្សប្រជាជន ដែលជាបក្ស យួន បង្កើតនៅឆ្នាំ១៩៥១ គឺបានបង្ហាញនូវភាពក្បត់គ្នា បែកបាក់ ស៊ីសាច់ហុតឈាមគ្នា និងកាប់សំលាប់គ្នាវក់វី នៅផ្ទៃក្នុង នៃបក្សនេះ តរៀងមករហូតដល់ពេលនេះ។ រឿងទាំងនោះ ខ្មែរ សុវណ្ណភូមិ សូមលើកមកដូចតទៅ៖

១. យួនក្បត់ប៉ុលពត និងប៉ុលពតក្បត់យួន នាំឲ្យយួនបង្កើតក្រុមអាយ៉ងថ្មី មានពួកលោក ប៉ែន សុវណ្ណ, ចាន់ ស៊ី, ជា ស៊ីម និង ហេង សំរិន មកជំនួស ពួកប៉ុល ពត ដែលកាលនោះ​ ហ៊ុន​ សែន​​ នៅគ្រាន់តែជាអ្នកយួរកាបូបឲ្យលោក ប៉ែន សុវណ្ណ នៅឡើយ។
២. ហ៊ុន សែន មានប្រវត្តិជាកូនចៅលោក ប៉ែន សុវណ្ណ, លោក ចាន់ ស៊ី ប៉ុន្តែក្រោយមក ក្បត់លោកទាំងពីរ រួចទៅអោបជើងយួន ឲ្យយួនចាប់លោក ប៉ែន សុវណ្ណ ដាក់គុក ចុងឆ្នាំ១៩៨១ និង ចាក់ថ្នាំសម្លាប់លោក ចាន់ ស៊ី ចោល រួចហើយដណ្តើមយកអំណាចទាំងស្រុង។
៣. ក្រោយមក ហ៊ុន សែន ដណ្តើមអំណាចក្នុងបក្សពី ហេង សំរិន និង ជា ស៊ីម ដោយគ្រាន់តែទុកឲ្យ ហេង សំរិន និង ជា ស៊ីម ជាប្រធានបក្ស និងប្រធានកិត្តិយសបក្ស រួចហើយឲ្យធ្វើជាប្រធានរដ្ឋសភា និងព្រឹទ្ធសភា ដូចគ្នានឹងធ្វើទីងមោងដែរ។
៤. កំទេចលោក ជា សុផារ៉ា និងបក្សពួកចោល នៅឆ្នាំ ២០០៣ ដោយច្រណែន និងភ័យខ្លាចពីប្រជាប្រីយភាពរបស់លោក ជា សុផារ៉ា ខ្លាំងជាងខ្លួន ដូចមេឃ និងដី។
៥. ក្រោយស្តេចតា ស៊ីហនុ ដាក់រាជ ហ៊ុន សែន បានយកទាហានទៅឡោមព័ទ្ធផ្ទះ លោក ជា ស៊ីម ខែតុលា ឆ្នាំ ២០០៤ គំរាមសម្លាប់ លោក ជា ស៊ីម ព្រោះលោក មិនព្រមចុះហត្ថលេខាលើ វិសោធនកម្មច្បាប់ «រដ្ឋធម្មនុញ្ញបន្ថែម» ដើម្បីបោះឆ្នោតកញ្ចប់ សម្រាប់បើកផ្លូវឲ្យមានរដ្ឋាភិបាលចម្រុះ ស៊ីភីភី – ហ្វ៊ុនស៊ីនប៉ិច ក្នុងនាម ជា ស៊ីម ជាប្រមុខរដ្ឋស្តីទី។ ប៉ុន្តែដោយមានកម្លាំងប្រឆាំងពីផ្ទៃក្នុង ស៊ីភីភី ច្រើន មិនអាចសម្លាប់លោក ជា ស៊ីម បាន នោះ ហ៊ុន សែន បានយកកម្លាំងដែលដឹកនាំដោយ ហុក ឡងឌី ទៅចាប់លោក ជា ស៊ីម បញ្ជូនទៅ ថៃ មួយរយៈ រួចផ្សាយប្រាប់រាស្រ្តខ្មែរថា ទៅព្យាបាលជំងឺ និងទុកឧ៌កាសឲ្យ ញ៉ឹក ប៊ុនឆៃ ដែលជាអនុប្រធានព្រឹទ្ធសភា ឡើងជាប្រមុខរដ្ឋស្តីទី ចុះហត្ថលេខាជំនួស ជា ស៊ីម វិញ។
Read more

Advertisements