Tag Archives: អង្គការសិទ្ធិមនុស្ស Human Rights Watch

អង្គការសិទ្ធិមនុស្សអន្តរជាតិថា របប ហ៊ុន សែន ផ្តាច់ការពេញទំហឹង គួបផ្សំបញ្ជីខ្មៅរបស់មន្រ្តីយោធាខ្មែរ ចំពេលការបោះឆ្នោតជាតិ ជិតមកដល់

 

36371656_1583429585118915_5856120966735724544_n

កាសែតអង់គ្លេសដ៏មានឥទ្ធិពលមួយ The Guardian កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ បានដកស្រង់របាយការណ័៍របស់ អង្គការសិទ្ធិមនុស្សអាស៊ី Human Rights Watch ថា «មេដឹកនាំកម្ពុជា លោក ហ៊ុន សែន បានប្រែក្លាយរបបដឹកនាំរបស់ខ្លួន ទៅជារបបយោធាផ្តាច់ការ»។ ហើយរបបនេះ គ្រប់គ្រងយ៉ាងហ្មត់ចត់ ទៅលើកងកម្លាំងសមត្ថកិច្ចប៉ូលីស និងយោធា។

អង្គការសិទ្ធិមនុស្ស Human Rights Watch បានសរសេរក្នុងរបាយការណ៍របស់ខ្លួនថា មន្រ្តីឧត្តមសេនីយ៍ ១២ រូប ដែលមានកេរ្តិ៍ឈ្មោះអាក្រក់ ជាមន្រ្តីជិតស្និទ្ធបំផុតរបស់លោក ហ៊ុន សែន គឺជាមន្រ្តីកាចសាហាវឃោរឃៅ កាងអំណាចផ្តាច់មុខឲ្យលោក ហ៊ុន សែន។ ក្រុមមន្រ្តីទាំងនេះ ជាប់ឈ្មោះក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បន្ទាប់ពី ឧត្តមសេនីយ៍ ហ៊ីង ប៊ុងហៀង មេកងអង្គរក្សផ្ទាល់របស់លោក ហ៊ុន សែន ដែអាមេរិក បង្កកទ្រព្យសម្បត្តិជាផ្លូវការ ហើយហាមប្រាមក្រុមគ្រួសាររបស់លោក មិនឲ្យចេញចូលសហរដ្ឋអាមេរិក។

មន្រ្តី​ឧត្ដមសេនីយ៍​ទាំង ១២ រូបរបស់​លោក ហ៊ុន សែន ដែលល្បី​នៅ​លើ​ឆាក​អន្តរជាតិ​ ថាមាន​បាត​ដៃ​ប្រឡាក់ឈាម​ទាំង​នោះ រួម​មាន៖
១). នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ លោក ប៉ុល សារឿន អគ្គមេបញ្ជាការ នៃ​កង​យោធពល​ខេមរភូមិន្ទ
២). នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ លោក គន់ គីម អគ្គមេបញ្ជាការរង នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​នាយ​សេនាធិការ​ចម្រុះ
៣). នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ លោក សៅ សុខា អគ្គមេបញ្ជាការរង នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស
៤). នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និងជាក្មួយប្រសាររបស់លោក ហ៊ុន សែន
៥). ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស ៣ លោក ជា ម៉ន មេបញ្ជាការរង​កងទ័ព​ជើង​គោក និង​ជាមេបញ្ជាការយោធភូមិភាគ​ទី ៤
៦). ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស ៣ លោក ប៊ុន សេង មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​កងយោធភូមិភាគ​ទី ៥
៧). ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស ៣ លោក ជឿន សុវណ្ណថា មេបញ្ជាការរង​កងទ័ព​ជើង​គោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី ២
៨). ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស ៣ លោក ចាប ភក្តី នាយរង​សេនាធិការ​ចម្រុះ​ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងពលតូច​ទ័ព​ពិសេស ​ឆត្រយោង លេខ ​៩១១
៩). ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស ៣ លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជាមេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ
១០). នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ លោក សុខ ផល អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជាអគ្គ​នាយក​អន្តោប្រវេសន៍
១១). នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ លោក ម៉ក់ ជីតូ អគ្គស្នងការរង​នគរបាល​ជាតិ និង​ជា​អគ្គលេខាធិការ​រង នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង គ្រឿង​ញៀន
១២). នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ លោក ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។

វិទ្យុអាស៊ីសេរី RFA Khmer បានដកស្រង់ និងប្រែសម្រួលរបាយការណ៍​ដ​ដែល​នេះថា «ភាគ​ច្រើន​នៃ​នាយ​ឧត្ដមសេនីយ៍​របស់​ លោក ហ៊ុន សែន សុទ្ធ​តែ​បាន​ជាប់​ពាក់​ព័ន្ធ ​ការ​ប្រើ​ប្រាស់​កម្លាំងជ្រុល​ហួស​ហេតុ ដែល​ពេល​ខ្លះ ​បណ្ដាល​ឲ្យ​ស្លាប់​ក្រុម​អ្នក​តវ៉ា អំពី​ការ​បោះ​ឆ្នោត​ ដែល​មិន​សេរី មិន​ត្រឹម​ត្រូវ និង​មិន​យុត្តិធម៌, អំពី​ការ​រឹបអូស​ដីធ្លី ការ​រំលោភ​សិទ្ធិ​ការ​ងារ, អំពី​ការ​តវ៉ា​ទាមទារ​ដំ​ឡើង​ប្រាក់​ឈ្នួល ជា​ដើម»។ ក្រៅ​ពី​នេះ បុគ្គល​ទាំង​នេះ ភាគ​ច្រើន ក៏​ពាក់​ព័ន្ធ​​នឹង​ការ​រំលោភ​បំពាន​ដែល​មិន​មែន​ជា​រឿង​នយោបាយ ប្រឆាំង​នឹង​ពលរដ្ឋ​ធម្មតា ដូចជា​ការ​រឹប​អូស​ដីធ្លី​ដោយ​រំលោភ​បំពាន ការ​សម្លាប់ ការ​ធ្វើ​ទារុណកម្ម និង​ការ​ឃុំឃាំង​តាម​អំពើ​ចិត្ត ដែលប្រព្រឹត្តិ​តាំង​ពី​សម័យ​ខ្មែរ​ក្រហម, សម័យ​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា, សម័យ​រដ្ឋ​កម្ពុជា, សម័យ​អ៊ុនតាក់ (UNTAC), សម័យ​រដ្ឋាភិបាល​អន្តរកាល និង សម័យ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ទី២ រួច​បន្ត​រហូត​មកទល់​បច្ចុប្បន្ន។

លោក ប៊្រែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) ប្រាប់​អាស៊ីសេរី​ ថា «លោក ហ៊ុន សែន នឹង​ទទួល​រង​នូវ​ភាព​អាម៉ាស់​ជាទី​បំផុត​ ដោយសារ​តែ​របាយការណ៍​នេះ។ ខ្ញុំ​រំពឹង​ថា នឹង​ទទួល​បាន​នូវ​ប្រតិកម្ម​ជា​អវិជ្ជមាន​ខ្លាំង​ក្លា ដូច​ដែល​លោក ហ៊ុន សែន ធ្លាប់​បាន​ធ្វើ​កាលពី​ពេល​អតីត​កាល»។ លោក​បន្ត​ថា «លោក ហ៊ុន សែន ត្រូវ​តែ​ហ៊ាន​ប្រឈម​នឹង​ការ​ពិត ពី​ព្រោះ​ថា អ្នក​ដែល​ដឹង​ការ​ពិត​ទាំង​អស់​នេះ គឺ​ប្រជា​ពលរដ្ឋ​​ខ្មែរ​ខ្លួន​ឯង។ ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ ដឹង​ច្បាស់​ណាស់​ថា បុគ្គល​ទាំង​អស់​នេះ​ជា​នរណា បើ​ទោះ​បី​ជា​ពួក​គេ​ មិន​ដឹង​លម្អិត​អំពី​អ្នក​ទាំង​អស់​នោះ​ក៏​ដោយ។ ក៏​ប៉ុន្តែ ពួក​គេ​ប្រាកដ​ជា​ដឹង​ច្បាស់​ណាស់​ថា អ្នក​ណា​ជា​អ្នក​ដឹក​នាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​ ប្រព័ន្ធ​​​ផ្ដាច់ការ ។ ពួកគេ​ដឹង​ច្បាស់​ណាស់​ថា អ្នក​ណា​ជា​អ្នក​ភ្ជង់​កាំភ្លើង​ តម្រង់​មក​រក​ពួក​គេ។ ពួកគេ​ដឹង​ច្បាស់​ណាស់​ថា អ្នក​ណា​ជា​អ្នក​លួច​លុយ​ជាតិ​ របស់​ពួក​គេ»

ប្រតិកម្មបានកើតឡើងចម្រុះគ្នាពីរបប ហ៊ុន សែន ដោយរួមទាំងលោក ហ៊ុន សែន ផ្ទាល់ផង តបតទៅនឹងរបាយការណ៍អង្គការ Human Rights Watch នៅរយៈពេលប៉ុន្មានថ្ងៃនេះ ខណៈពេលការបោះឆ្នោតជាតិ នៅចុងខែកក្កដា ឆ្នាំ២០១៨ ជិតចូលមកដល់ ដែលសហគមន៍អន្តរជាតិ និងបក្សប្រឆាំងរបស់លោក កឹម សុខា ថ្កោលទោសជាបន្តបន្ទាប់។ បក្សប្រឆាំងដដែលនេះ ធ្វើយុទ្ធនាការ ឲ្យពលរដ្ឋខ្មែរ កុំទៅចូលរួមបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

បក្សប្រឆាំងរបស់លោក កឹម សុខា គឺគណបក្សសង្គ្រោះជាតិ ត្រូវបានរបប ហ៊ុន សែន ប្រើប្រាស់ប្រព័ន្ធតុលាការ រំលាយចោលកាលពី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។ តំណាងរាស្រ្តរបស់គណបក្សនេះ ៥៥ រូបនៅរដ្ឋសភា ត្រូវបានគេដកហូតយកអាសនៈ ហើយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាង ៥០០០ នាក់ ដែលកើតចេញពីការបោះឆ្នោត ក៏ត្រូវបានរបប ហ៊ុន សែន ដកហូតអាសនៈ ទាំងរំលោភរដ្ឋធម្មនុញ្ញា និងច្បាប់បទដ្ឋាននានា ទៅតាមការចង់បានរបស់លោក ហ៊ុន សែន៕ (អត្ថបទដោយ ម៉ែន ណាត)

c460c5c8-51a1-47ef-b85b-4474018e9010Capture n

 

Advertisements

Brad Adams ថា សុខ ឥសាន ជាអ្នកនាំពាក្យបក្សកាន់អំណាច ល្ងិតល្ងង់ ខ្វះចំណេះដឹងទូទៅ

f0bad31ទាំងលោក សុខ ឥសាន អ្នកតំណាងរាស្រ្ត ជាអ្នកនាំពាក្យបក្សកាន់អំណាច និងអ្នកគាំទ្រ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីទំនើង តែងតែនាំគ្នាបន្ទរ នូវអ្វីដែលលោក ហ៊ុន សែន និយាយ និងចំណាត់ការការងារ ទោះបីស្របច្បាប់ ឬខុសច្បាប់ក្តី។ ថ្មីៗនេះលោក សុខ ឥសាន និយាយចំអកឡកលើយ ឲ្យលោក Brad Adams នៃអង្គការសិទ្ធិមនុស្ស Human Rights Watch និងវិទ្យុរបស់អាមេរិក (ភាសាខ្មែរ) រឿងការចាប់ឃាត់ខ្លួន តំណាងរាស្រ្តអាមេរិក រយៈពេលខ្លី កាលពីប៉ុន្មានថ្ងៃមុននេះ។ ប៉ុន្តែ លោក Brad Adams ឆ្លើយតបវិញថា សុខ ឥសាន ជាអ្នកនាំពាក្យល្ងិតល្ងង់ ខ្វះចំណេះដឹងទូទៅ។ (អត្ថបទបន្ថែមដោយ ម៉ែន ណាត) /២៨ កញ្ញា ២០១៧


មន្ត្រី​នៅ​ក្បែរ​លោក ហ៊ុន សែន ចូល​ចិត្ត​និយាយ​សម្ដី​អត់​បាន​ការ

(ដោយ អាស៊ីសេរី, 2017-09-27)
មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ចំអក​ដាក់​មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស អ្នក​វិភាគ​ រួម​ទាំង​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ផង​ថា នៅ​ស្ងៀម​ស្ងាត់ ពេល​មាន​ការ​ចាប់​ខ្លួន​តំណាងរាស្ត្រ​អាមេរិក កាលពី​ពេល​ថ្មីៗនេះ​។ ប៉ុន្តែ មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ថា​ការ​ចំអក​បែប​នេះ បង្ហាញ​ថា មន្ត្រី​នៅ​ក្បែរ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន មាន​ចំណេះដឹង​ទូទៅ​នៅ មាន​កម្រិត​នៅឡើយ។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ស្នើ​ឲ្យ​មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន សិក្សា​ឲ្យ​បាន​លម្អិត និង កុំ​ហា​ស្ដី​អ្វី​ ឲ្យ​រួច​តែមាត់ ព្រោះ​ការ​និយាយ​ខ្វះ​ការ​ត្រិះរិះ​ពិចារណា​ល្អិតល្អន់​បែបនេះ វា​នាំ​ឲ្យ​ឃើញ​ពី​ភាព​ខ្វះ​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​របស់​មន្ត្រី​ទាំងនោះ តែប៉ុណ្ណោះ៖ «មន្ត្រី​រូប​នេះ ជា​គំរូ​នៃ​មន្ត្រី​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ របស់​​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នៅ​ហែហម​លោក​ ហ៊ុន​ សែន គឺ​ពូកែ​ខាង​និយាយ​សម្ដី​ឥត​បាន​ការ ខំ​ប្រឹង​ប្រៀបធៀប​អ្វី​ដែល​កើតឡើង​នៅ​សហរដ្ឋអាមេរិក ទៅ​នឹង​ស្រុក​ខ្មែរ។ បើ​គាត់​មិន​ចង់​ក្លាយ​ជា​មនុស្ស​ខ្វះ​ការ​យល់​ដឹង​ជាង​នេះ​ទៀត​ទេ គាត់​គួរ​បើក​មើល​គេហទំព័រ​ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ផង ថា​តើ​អង្គការ​នេះ និយាយ​អ្វី​ខ្លះ​ អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​សហរដ្ឋអាមេរិក។ យើង​មិន​ដែល​នៅ​ស្ងៀម​ទេ ពេល​សហរដ្ឋអាមេរិក រំលោភ​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ»។

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា កន្លង​ទៅ​នេះ តំណាងរាស្រ្ត​អាមេរិក​បី​រូប និង​អ្នកនាំពាក្យ​របស់​ក្រុមប្រឹក្សា​ក្រុង​ញូវយ៉ក (New York) ផង ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ បន្ទាប់​ពី​ពួកគាត់​តវ៉ា​ដោយ​អហិង្សា មិនព្រម​ចាក​ចេញ​ពី​ផ្លូវ​លេខ​៥ នៅមុខ​អគារ​របស់​លោក ដូណាល់ ត្រាំ (Donald Trump) នៅ​ទីក្រុង​ញូវយ៉ក។ ពួកគាត់​តវ៉ា​ ជំទាស់​នឹង​សេចក្ដី​សម្រេច​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​បញ្ជា​ឲ្យ​បញ្ជូន​កូនៗ​របស់​​ជន​អន្តោប្រវេសន៍ ត្រឡប់​ទៅ​ស្រុក​កំណើត​ខ្លួន​វិញ។

ប្រតិកម្ម​របស់​នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​ នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ ធ្វើ​ឡើង​ក្រោយពី​លោក សុខ ឥសាន កាលពី​ថ្ងៃ​ទី ២១ ខែ កញ្ញា ថ្លែង​តាម​ប្រព័ន្ធ​តេឡេក្រាម​របស់​គាត់ ដោយ​ចំអក​ដាក់​លោក ប្រ៊ែដ អាដាម ដោយ​ហៅ​លោក ថា​ជា៖ «មេ​ក្លោង​សិទ្ធិមនុស្ស ទៅ​ណា​បាត់​អស់​ហើយ​ មាន​បាន​បើក ភ្នែក​មើល​សិទ្ធិមនុស្ស​នៅ សហរដ្ឋអាមេរិក ដែរ​ប្ញទេ

លោក សុខ ឥសាន សរសេរ​បន្ត​ ថា​តំណាងរាស្ត្រ​បីរូប ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ គឺ​ជា​តំណាងរាស្ត្រ​ពី​គណបក្ស​សាធារណៈ​រដ្ឋ​ របស់​លោក ដូណាល់ ត្រាំ និង​ត្រូវ​បាន​ចាប់​ខ្លួន​ ទាំង​មាន​អភ័យឯកសិទ្ធិសភា​ទៀត​ផង។ ដោយ​អត់​ទ្រាំ​នឹង​ការ​ឆ្លើយ​តប​មិន​ទាន់​ពេល លោក សុខ ឥសាន បាន​ថ្លែង​ប្រាប់​កាសែត​ក្នុង​ស្រុក ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​ថ្ងៃទី២៤ ខែ​កញ្ញា​ ថែម​ទៀត ដោយ​ម្ដង​ណេះ វាយប្រហារ​រហូត​ដល់​វិទ្យុ​អាស៊ីសេរី ដែល​មិន​បាន​ផ្សាយ​រឿង​ចាប់​តំណាងរាស្រ្ត​នៅ​អាមេរិក​នេះ។ លោក សុខ ឥសាន ត្រូវ​បាន​សារព័ត៌មាន​នោះ​ ដកស្រង់​សម្ដី​ថា៖ «នៅ​ពេល​ចាប់​តំណាងរាស្ត្រ​នៅ​កម្ពុជា វិទ្យុ​អាស៊ីសេរី ក៏​ដូច​វិទ្យុ​នានា​ផ្សាយ​ឥត​ឈប់ ដោយ​សង្កត់ធ្ងន់​ថា រំលោភ​អភ័យឯកសិទ្ធិ​សភា និង​រដ្ឋធម្មនុញ្ញ។ ឥឡូវ​ដល់​មាន​ការ​ចាប់​តំណាងរាស្ត្រ​អាមេរិក អត់​មាន​ឮ​ការ​ផ្សាយ​ពី​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​នានា​ទេ។ នេះ​បាន​ហៅ​ថា​វិទ្យុ​ឯករាជ្យ និង​មាន​វិជ្ជាជីវៈ​មែន។ តើ​អស់​លោក​បណ្ឌិត និង​អ្នក​វិភាគ​នយោបាយ មាន​បាន​មើល​ឃើញ និង​ដឹង​ពី ព័ត៌មាន​ចាប់​ខ្លួន​តំណាងរាស្ត្រ នៅ​សហរដ្ឋអាមេរិក​ដែរ​ឬទេ បាន​ជា​ស្ងាត់ឈឹង​ ដូច​ចោរ​លួច​សេះ​អ៊ីចឹង

លោក ប្រ៊ែដ អាដាម បញ្ជាក់​ថា​អង្គការ​របស់​លោក មិន​បាន​និយាយ​អ្វី អំពី​ការ​ចាប់​តំណាងរាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ ព្រោះ​ករណី​ចាប់​ខ្លួន​អ្នក​ទាំងនេះ វា​គ្រាន់​តែ​ជា​បទ​ល្មើស​ធម្មតា នៃ​ការ​ធ្វើ​ឲ្យ​កក​ស្ទះ​ចរាចរ​លើ​ផ្លូវ​សាធារណៈ​ប៉ុណ្ណោះ៖ “ការ​ចាប់​ខ្លួន​តំណាងរាស្ត្រ​ទាំងនេះ មិន​មែន​ជា​រឿង​រំលោភ​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ​នោះ​ទេ​។ ប៉ុន្តែ ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​រំលោភ​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ ជា​ហូរហែ ដូចជា​ពាក់ព័ន្ធ​នឹង​ជនអន្តោប្រវេសន៍ និង ជនភៀសខ្លួន​ជាដើម។ ក្នុង​ករណី​ទាំងនេះ អង្គការ​របស់​យើង​ មិន​ដែល​នៅ​ស្ងៀម​នោះ​ទេ។ គ្មាន​នរណា​ម្នាក់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​អាមេរិក ថា​អង្គការ​យើង​នៅ​ស្ងៀម មិន​តវ៉ា​រឿង​នេះ​នោះ​ទេ» Read more