(សម្រួលនិងអត្ថបទបន្ថែមដោយលោក ម៉ែន ណាត /២៥ វិច្ឆិកា ២០១៩)
—————–
ឯកសារមួយបង្ហាញអំពីឧកញ៉ាព្រៃឈើដ៏ឧក្រិដ្ឋ លោក ទ្រី ភាព មានទឹកប្រាក់វិនិយោគជាង ១២៥៦ លានដុល្លារ ដែលបានបើកក្រុមហ៊ុនអាជីវកម្មរកស៊ីឈើចំនួន ២១ ក្នុងនោះបានទទួលដីសម្បទានសេដ្ឋកិច្ច និងតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៤ ក្រុមហ៊ុន ពីរដ្ឋាភិបាលលោក ហ៊ុន សែន ដែលមានផ្ទៃដីសរុប ៦៨០៨៨ ហិចតារ។
គួរសបញ្ជាក់ថា ឧកញ៉ា ទ្រី ភាព ត្រូវបានបណ្តាញសារព័តមានអន្តរជាតិ និងអង្គការបរិស្ថានអន្តរជាតិមួយចំនួន ផ្សព្វផ្សាយអំពីកេរ្តិ៍ឈ្មោះដ៏អាក្រក់ហូរហែរ ពាក់ព័ន្ធការកាប់ផ្លាញព្រៃឈើ នៅកម្ពុជា ក្នុងចំណោមក្រុមឧកញ៉ាព្រៃឈើមួយចំនួនទៀត ដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយក្រុមគ្រួសាររបស់ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
ឯកសារដដែល {មិនបញ្ចេញឈ្មោះ} បានសរសេរលំអិតពីក្រុមហ៊ុនរបស់ លោក ទ្រី ភាព យ៉ាងដូច្នេះថា៖ US$ 1,256,737,230 (មួយពាន់ពីររយហាសិបប្រាំមួយលាន និងប្រាំពីរសែន បីម៉ឺនប្រាំពីរពាន់ ពីររយសាមសិប ដុល្លារសហរដ្ឋអាមេរិក) ត្រូវបានរកឃើញ ពីការបូកសរុបដោយត្រួសៗ នូវទំហំទឹកប្រាក់ ដែលក្រុមហ៊ុន ទ្រី ភាព បានវិនិយោគ និងផ្សព្វផ្សាយកន្លងមក។ ហើយវាក៏មិនអាចប្រកែកបានឡើយ នូវអ្វីដែលឈ្មួញឈើជាន់ខ្ពស់ដ៏មានឥទ្ធិពលម្នាក់ ដែលធ្លាប់ និងកំពុងបន្តរកស៊ីឈើឆ្លងដែន ខ្នាតយក្សលំដាប់អន្តរជាតិមួយនេះ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាល ហើយបានរីកចំរើន រហូតដឹកនាំ ក្រុមហ៊ុន ចំនួន ២១ ធំៗ ជាបន្តទៀត ដែលបានចុះបញ្ជី និងបង្ហាញជាសាធារណៈ។
លោក ទ្រី ភាព ក៏ទទួលបានដីសម្បទានសេដ្ឋកិច្ច និងដីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ពីរដ្ឋាភិបាល ចំនួន ១៤ ក្រុមហ៊ុន មានផ្ទៃដីសរុប ចំនួន 68,088 ហិកតារ ក្នុងនោះក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន ២ នៅកន្ទុយនាគ នៃឧទ្យានជាតិវីរៈជ័យ ខេត្តរតនគីរី ត្រូវបានប្រគល់ជូនរដ្ឋវិញ ដែលមានទំហំជិតផ្ទៃដី ២០០០០ ហិកតារ បន្ទាប់ពីក្រុមហ៊ុននេះ បានប្រមូលឈើ រួចរាល់ជាស្ថាពរ។
នៅលើឆាកអន្តរជាតិ លោក ទ្រី ភាព បានចាប់ដៃសហការវិនិយោគ ជាមួយក្រុមហ៊ុន មកពីប្រទេស ចិន បើកកំពង់ផែអន្តរជាតិ នៅទឹកឈូ ខេត្តកំពត ក្រុមហ៊ុនផលិតម៉ូតូ ឡាន សម្រាប់នាំចេញ ក្រុមហ៊ុនម៉ាស៊ីនត្រជាក់ ជាដើម។ លោក ទ្រី ភាព ក៏បានសហការជាមួយក្រុមហ៊ុន មកពីប្រទេស ថៃ ក្នុងការនាំចេញដំឡូងមី និងមានមហិច្ឆិតា សហការជាមួយក្មួយរបស់ប្រធាធិបតីរុស្សី លោក Ruman Putin ក្នុងការវិនិយោគផលិតថាមពល ជាមួយក្រុមហ៊ុន Putin Consulting បន្តទៀត។
តាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន ទ្រី ភាព គ្រុប បានបង្ហាញអំពីអាជីវកម្មមានដូចជា លោក ទ្រី ភាព មានការិយាល័យនៅកណ្តាលរាជធានីភ្នំពេញ ទល់មុខមន្ទីរពេទ្យព្រះអង្គឌួង ដែលសាងសង់ពីឈើប្រណិត សាងសង់ខុនដូរប្រណិត នៅអតីតដីសាលាកំពូល នៅបឹងកេងកង មានសណ្ឋាគារ និងកាស៊ីណូមិត្តភាព នៅជាប់ព្រំដែនវៀតណាម អូរយ៉ាដាវ សណ្ឋាគារ និងកាស៊ីណូនៅថ្មដា ជាប់ព្រំដែនថៃ សណ្ឋាគារ និង កាស៊ីណូនៅអានសេះ ជាប់ព្រំដែនថៃ នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងរីសត និង ស្ប៉ា នៅកណ្តាលក្រុងកែប ដ៏ធំសម្បើម ផងដែរ។
លោក ទ្រី ភាព មានចំការកៅស៊ូទំហំ ១៨៦០ ហិកតា ចំការម្រេច ៥០ ហិកតា នៅអន្លង់រាប និងនៅថ្មដារ ចំការកៅស៊ូ នៅបឹងទន្លេម្រេច ខេត្តព្រះវិហារ ទំហំ ៣៣៧៦ ហិកតារ និងចំការម្រេច ៥០ ហិកតារ ផងដែរ។ លោក ទ្រី ភាព មានសិប្បកម្មកែច្នៃឈើ ២ កន្លែងធំៗ ទីមួយ សារមន្ទីរក្រញូង នៅអង្គស្នួល ខេត្តកណ្តាល និងមួយទៀត នៅសំរោង ស្រុកកណ្តៀង ខេត្តពោធិសាត់។
មានផែស្ងួតចំនួន ៣ ធំៗ៖ ១. ផែរកុងតឺន័រ នៅចោមចៅ ភ្នំពេញមួយកន្លែង, ២. ផែស្ងួត ស្តុកឈើ នៅភ្នំតូច ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ និង ៣. ផែរស្ងួត មួយទៀត នៅអូរយ៉ាដាវ ជាប់ព្រំដែនវៀតណាម។ ហើយ ទ្រី ភាព ក៏មានតំបន់សេដ្ឋកិច្ចពិសេស ចំនួន ២ ទៀតផងដែរ មួយនៅអូរយ៉ាដាវ ជាប់ព្រំដែនវៀតណាម និងមួយទៀត នៅថ្មដារ ជាប់ព្រំដែន ថៃ ។
អាជីវកម្មប្រេងដែលដាក់ឈ្មោះថា ប៉ា ប៉ា ប៉េត្រូលៀម ដែលនាំចូលប្រេងពីប្រទេសថៃ សហការជាមួយក្រុមហ៊ុន PTT Global Chemical Plc បានបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត មានទំហំទឹកប្រាក់ ៤០០ លានដុល្លារ នៅទឹកឈូ ខេត្តកំពត ដែលរួមមានរោងចក្រចម្រាញ់ប្រេង និងកំពង់ផែរ នាំចូលប្រេងឆៅ លើផ្ទៃដីទំហំ ២៦៨ ហិកតារ ដែលបានចំណាយទឹកប្រាក់ចំនួន ៣០០ លានដុល្លារ ដើម្បីសាងសង់កំពង់ផែអន្តរជាតិមួយដ៏ធំនៅទីនោះ ដែលចុះអនុសារណៈ ជាមួយក្រុមហ៊ុន ចិន Hutchison Port Holdings Limited មានមូលដ្ឋាននៅទីក្រុង ហុងកុង នឹងចូលជ្រៅក្នុងសមុទ្រ ៣ គីឡូម៉ែត្រ ក្នុងជម្ រៅ១៥ ម៉ែត្រ ដែលអាចទទួលបានទំនិញចំនួន ២០០០០ តោនបាន។
នៅឯអន្លង់រាបវិញ មហាជនក៏បានឃើញរោងចក្រអារឈើធំៗ ចំនួន ២ ដែលយាមកាមយ៉ាងតឹងរ៉ឹង ដោយកម្លាំងប្រដាប់អាវុធ នៅក្នុងចំការកៅស៊ូ ដីសម្បទានសេដ្ឋកិច្ចពិសេស MDS Import Export Co., Ltd រោងចក្រអារឈើដ៏ធំមួយឈ្មោះថា M-1 និងរោងចក្រអារឈើមួយទៀតឈ្មោះ M-2 រោងចក្រទាំង ២ នេះបានបិទទ្វារ និងដុតកាកសំណល់ ដើម្បី បំបិទភស្តុតាង នាខែមេសា ២០១៩ បន្ទាប់ពីលេចឮសូរដំណឹងថា មានការកាប់ និងដឹកជញ្ជូនឈើ ខ្នាតយក្ស កាលពីចុងឆ្នាំ ២០១៨ រហូតមក។
ក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ច និងដីវិនិយោគតំបន់សេដ្ឋកិច្ចពិសេសរបស់ ទ្រី ភាព ឆ្នាំ២០១១
No | Company | Area | Land size in ha | Other |
1 | Try Pheap Oyadav S.E.Z | O Yadav, Rattanakiry | 136 | Sub decree No.219/ 7 May 2013 |
2 | MDS Thmorda S.E.Z Co., Ltd | Thmorda, Pursat | 2,236 | CDC data |
3 | M D S Import Export Co., Ltd | Thmorda, Pursat | 4,200 | Map attached |
4 | MDS Thmorda S.E.Z Co., Ltd បានប្រគល់ជូនរដ្ឋវិញ | National park Virakchey in Taveng, Rattanakiry | 9,146 | sub decree No.26/29 Sept 2011 |
5 | Try Pheap Import Export Co., Ltd បានប្រគល់ជូនរដ្ឋវិញ | National park Virakchey in Taveng, Rattanakiry | 9,709 | Sub decree No.25/9 Feb/2011 and No.92 20 May 2011 |
6 | Try Pheap Import Export Co., Ltd | Beungper, Rovieng, Preah Vihear | 9,916 | Sub decree No.82/19 May 2011 |
7 | M.D.S Import Export Co., Ltd | Phnom Samkos, Veal Veng | 4,402 | Sub decree No.92/5 Aug 2010 |
8 | M.D.S Import Export Co., Ltd | Botum Sakor, Kohkong | 6,771 | Sub decree No.248/ 12 Dec 2012 |
9 | (CAMBODIA) HONG FUTRY PHEAP MINING DEVELOPMENT CONSTRUCTION GROUP CO, LTD (Try Pheap and Vinacomin Joint Venture (Southern Mining).) | Anlong Phe, Anlong Chrey, Thalaborivath, Stungtreng | 6,000 | Area 1 and 2 |
10 | Cambodian company Mong Good Luck Mining | Thalaborivath, Stungtreng | 9,000 | Mining concession data |
11 | MDS Import Export Co., Ltd | Phnom Samkos, Veal Veng, Pursat | 1970 and 4,402 = 6372 | Sub decree No.176/30.12.2010 and 126__28.09.2010 |
12 | Island Tonsay, Kep | Kep | 200 | Report of island concession |
ការគណនាទំហំទឹកប្រាក់វិនិយោគរបស់ ទ្រី ភាព គ្រុប
លរ | តំបន់ | ទំហំគិតជាការ៉េ | តម្លៃគិតជាការ៉េ | សរុប |
១ | ខុនដូនៅ បឹងកេងកង[1] | 1862 | $5,000 | $9,310,000 |
២ | ទ្រី ផាឡេស នៅ កែប[2] | 20,000 | $500 | $10,000,000 |
៣ |
PAPA Petroleum
Co., Ltd សហការជាមួយ PTT Global Chemical Plc ប្រទេសថៃ និងចិន[3] | $400,000,000 | ||
៤ | កំពង់ផែអន្តរជាតិទឹកឈូ កំពត MoU ជាមួយចិន[4] | $300,000,000 | ||
៥ | អាជីវកម្មឈើក្រញូងស្ទឹងអាតៃ[5] | $220,000,000 | ||
៦ | សារៈមន្ទីរក្រញូង[6] | $5,600,000 | ||
៧ | ដីសារៈមន្ទីរក្រញូង | 450,000 | $100 | $45,000,000 |
៨ | ដីសិប្បកម្មនៅសំរោង | 15000 | $50 | $750,000 |
៩ | គំរោងសាងសង់សណ្ឋាគារ និងកាស៊ីណូ នៅថ្មដា[7] | $98,977,230 | ||
១០ | តំបន់សេដ្ឋកិច្ចពិសេស សណ្ដាគារ និង កាស៊ីណូស្ថានីយសាំង នៅ អូរយ៉ាដាវ[8] | $30,800,000 | ||
១១ | ផែស្ងួតនៅឧត្តុង្គ កំពង់ស្ពឺ | 300,000 | $50 | $15,000,000 |
១២ | កាស៊ីណូ និងសណ្ឋាគារ ច្រកអានសេះ | 50,000 | $50 | $10,000,000 |
១៣ | ផលិតម៉ូតូសហការជាមួយក្រុមហ៊ុន ចិន[9] | $50,000,000 | ||
១៤ | ចំការកៅស៊ូ បឹងទន្លេម្រេច 3376 ហត[10] | $52,000,000 | ||
១៥ | ចំការកៅស៊ូនៅថ្មដា និងប្រមោយ វាលវែង ១៨៦០ ហត[11] | 1,860 | $5,000 | $9,300,000 |
សរុប | $1,256,737,230 |

.