ប្រធាន​ប្រតិបត្តិ​នៃ​​ចលនា​​​និស្សិត​​​ដើម្បី​​លទ្ធិ​​ប្រជា​​ធិបតេយ្យ (Student Movement for Democracy – SMD) លោក ទូច វិបុល បាន​​ចុះ​​ហត្ថ​លេខា​លើ​​​​​​សេចក្តី​​​ថ្លែងការណ៍​​ បន្ទាប់​ពី​លទ្ធផល​ជំនួប​ផ្លូវការ​ដោយ​ឡែក​ពី​គ្នា រវាង​លោក​ស្រី​ឧបការី​រដ្ឋមន្រ្តី​ការបរទេស​​អាមេរិក លោក​ស្រី Wendy Sherman ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា។ សេចក្តី​​ថ្លែងការណ៍​​នេះ ​​ចេញ​​​ផ្សាយ​​​​នៅ​​​ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ​២០២១។ សូម​ទាញ​​យក ​សេចក្តីថ្លែងការណ៍ (Download) ឬ​​​អាន​​​​​ទាំង​​​ស្រុង​​​ខាង​​​​ក្រោម។

សេចក្តីថ្លែងការណ៍
ឧបការី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក Wendy Sherman បង្ហាញ​ជំហរ​រឹងមាំ ​មិន​បោះ​បង់​ប្រជាពលរដ្ឋ​ខ្មែរ

​ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ ដែល​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ដំណើរ​ទស្សនកិច្ច​នៃ​លោកស្រី Wendy Sherman ឧបការី​ក្រសួង​ការបរទេស​នៃ​សហរដ្ឋ​អាមេរិក នៅ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២១ យើង​ខ្ញុំ​សូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ឥរិយាបថ​ការទូត​ ដ៏គួរ​ឲ្យ​កក់​ក្ដៅ​របស់​លោកស្រី ដែល​បាន​លើក​ឡើង​ចំៗ​បញ្ហា​កម្ពុជា​ ទាំង​រឿង​ស្ថាបនា​វិបុលភាព សន្ដិភាព អធិបតេយ្យភាព និង​អនាគត​ប្រជា​ធិបតេយ្យ ដែល​ជា​បំណង​ប្រាថ្នា​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ។ ទាំង​នេះ​គឺ ជា​ការ​​ដាស់​តឿន​ដល់​ទម្ងន់ ចំ​បទដ្ឋាន​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​អនុវត្ត​ដោយ​ លោក ហ៊ុន សែន

សហរដ្ឋអាមេរិក នៅ​តែ​ប្រកាន់​តួនាទី និង​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង ស្ដារ​ឡើង​វិញ នូវ​ប្រជា​ធិបតេយ្យ​កម្ពុជា នៅ​ពេល​លោក​ស្រី​ មិន​ភ្លេច​រំឭក​លោក ហ៊ុន សែន អំពី​ខ្លឹមសារ នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស៍។ លោក​ស្រី​ពិត​ជា​មាន​សុភវិន្និច្ឆ័យ អំពី​វិបត្តិ​ចម្រុះ​នៅ​កម្ពុជា ពេល​លោក​ស្រី ក៏​បាន​ធ្វើ​កិច្ច​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​សង្គម​ស៊ីវិល ជាពិសេស ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ត្រូវ​តុលាការ​ចោទ​ពី​បទ«ក្បត់ជាតិ» ហើយ​រំលាយ​គណបក្ស រហូត​មក​ដល់​បច្ចុប្បន្ន។

កាយវិការ​ម៉ឺង​ម៉ាត់​របស់​លោកស្រី​ប្រមុខ​ការទូត បាន​បំភ្លឺផ្លូវ ពង្រីក​ផ្លូវ និង​ទាំងបាន​លើក​ទឹកចិត្ត ដល់​ប្រជាពល​រដ្ឋ​ខ្មែរ ឲ្យ​កាន់​តែ​ក្លាហាន ជឿជាក់ និង​ប្ដេជ្ញា​ចិត្ត ក្នុង​បេសកកម្ម​តស៊ូ ដើម្បី​ប្រជា​ធិបតេយ្យ នៅ​ពេល​ពួក​គាត់​ដឹង​កាន់​តែ​ច្បាស់​ថា សហរដ្ឋ​អាមេរិក​ពិត​ជា​មិន​បោះ​បង់​ប្រជាពលរដ្ឋខ្មែរ​ឡើយ។ នេះ គឺ​ជា​រង្វាន់​ដ៏​ធំ ដែល​សហរដ្ឋ​អាមេរិក​ផ្ដល់​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ក្នុង​កាលៈទេសៈ​វិបត្តិ​ជាតិ​ដ៏​ធ្ងន់ធ្ងរ។

ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ យល់​ឃើញ​ថា ដើម្បី​បញ្ចៀស​ការ​ប្រឈម​គ្នា កាន់​តែ​ខ្លាំង​រវាង​ប្រជា​ពលរដ្ឋ​ខ្មែរ​ ដែល​ប្រាថ្នា​ប្រជា​ធិបតេយ្យ និង​រដ្ឋ​អំណាច​លោក ហ៊ុន សែន ព្រម​ទាំង​ជា​ហេតុផល​ពង្រីក​ទំនាក់​ទំនង​ល្អ​ រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក ដែល​នឹង​នាំ​ផល​ប្រយោជន៍​សេដ្ឋកិច្ច និង​សន្តិសុខ​សម្រាប់​កម្ពុជា​នោះ រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​ប្រតិបត្តិ​ឲ្យ​ឃើញ​លទ្ធផល​ជាក់​ស្ដែង នៅ​ក្នុង​ឆ្នាំ​២០២១ នេះ ៖
(១) បើក​លំហ​សេរីភាព​នយោបាយ​ឡើង​វិញ។
(២) ជជែកគ្នា ដើម្បី​រៀបចំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ឡើង​វិញ។
(៣) ជជែកគ្នា ដើម្បី​កែ​សម្រួល​ច្បាប់​បោះ​ឆ្នោត និង​ច្បាប់​គណបក្ស​នយោបាយ​ឡើង​វិញ។
(៤) បើក​លំហ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឡើង​វិញ។
(៥) បើក​លំហ​សេរីភាព​សង្គម​ស៊ីវិល​ឡើង​វិញ។
(៦) រក្សា​ជំហរ​អព្យាក្រឹត ក្នុង​កិច្ច​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ។

វាជា​ការ​ចាំបាច់​ណាស់ ដែល​កិច្ចការ​ទាំង​នេះ អាច​សម្រេច​ទៅ​បាន​ល្អ ដោយ​កិច្ច​សហការ​របស់ រដ្ឋាភិបាល ជាមួយ​ភាគី​ខ្មែរ​ទាំង​អស់ ទាំង​សង្គម​ស៊ីវិល និង​គ្រប់​គណបក្ស​នយោបាយ។

 រដ្ឋធានីវ៉ាសុីនតុន ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១

ទូច វិបុល (ហត្ថលេខា)
ប្រធានប្រតិបត្តិ​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ

ក្រុមការងារតាក់តែងឯកសារនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ
US State Department Wendy Sherman met Kem Sokha of CNRP on 01 June 2021
US State Department Wendy Sherman met Kem Sokha of CNRP on 01 June 2021

.