maly4៥៥៤

ឯកសារហិរញ្ញវត្ថុ បាន​បង្ហាញ​ចំនួន​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​អាមេរិក របស់អ្នកស្រី ហ៊ុន ម៉ាលី កូន​ស្រី​របស់​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ខ្មែរ ជាមួយ​ស្វាម៉ី​របស់គាត់ គឺ​លោក សុខ ពុទ្ធិវុធ ជា​កូន​ប្រុស​របស់​​លោក សុខ អាន អតីត​ឧប​នាយក​រដ្ឋមន្រ្តី ដែល​បាន​ផ្ញើ​ទុក​នៅ​ធនាគារ​បរទេស ឈ្មោះ HSBC ។

ក្នុងឯកសារនោះ សរសេរចំនួនទឹកប្រាក់ជាង ៤២ លាន​ដុល្លារ​អាមេរិក (៤២​.​​៨០៧​.​៦២២,៦៨ ដុល្លារ) ដែល​ជា​លុយ​របស់​អ្នកស្រី ហ៊ុន ម៉ាលី ជា​កូនស្រី​លោក ហ៊ុន សែន និង​ត្រូវ​ជា​ប្រពន្ធ​របស់​លោក សុខ ពុទ្ធិវុធ គិត​ត្រឹម​ឆ្នាំ​២០១២ តែ​ក្នុង​កុង​ធនាគារ​មួយ នៃ​​ធនាគារ​ក្រៅ​ប្រទេស ឈ្មោះ HSBC។ នេះ​​មិន​ទាន់​បាន​រាប់​បញ្ចូល​លុយ​របស់​គាត់ នៅ​កុង​ធនាគារ​ផ្សេងៗ​ទៀត​នៅ​ឡើយ​ទេ ដូចជា កាណាឌីយ៉ា អេស៊ីលីដា មែប៊ែង និង​ធនាគារ នៅ​ស្រុក​ថៃ បន្ថែម​ទៀត​ទេ។ ចុះ​មក​ដល់​ពេលសព្វថ្ងៃ​នេះ តើ​អ្នកស្រី ហ៊ុន ម៉ាលី មាន​លុយ​ប៉ុន្មាន​ទៅ?

ចំនួន​ទឹក​ប្រាក់​ខាង​លើ មិន​រាប់​បញ្ចូល​ឈ្មោះ​បង​ស្រី និង​បង​ប្រុស​​របស់គាត់​ផង​ទេ គឺ​អ្នក​ស្រី ហ៊ុន ម៉ាណា លោក ហ៊ុនម៉ា ណែត លោក ហ៊ុន ម៉ានី និង​លោក ហ៊ុន ម៉ានិត។ ចំពោះ​អ្នកស្រី ហ៊ុន ម៉ាណា គឺ​ជា​អ្នក​កាន់​កាប់​សេដ្ឋកិច្ច​ធំ​ជាង​គេ​នៅ​កម្ពុជា ដែល​រកស៊ី​ពោរ​ពេញ​ដោយ​ការ​រំលោភ​សិទ្ធិ​មនុស្ស រំលោភ​ច្បាប់ រំលោភ​អំណាច និង​ ការ​បន្លំ​ពន្ធរដ្ឋ​ថែម​ទៀត ដោយ​សារ​មាន​ឪពុក​របស់​គាត់ គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​អ្នក​ជួយ​ការពារ។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ Global Witness ឆ្នាំ​២០១៦ កន្លង​ទៅ។

ក្រុមគ្រួសាររបស់ ហ៊ុន សែន កាល​ពី​ចុង​ឆ្នាំ ២០១៧ ត្រូវ​បាន​គេ​ទម្លាយ​ឯកសារ​ម្តង​រួច​ហើយ​ដែរ​ថា ត្រកូល​នេះ មាន​លុយ​ជាង ១០០០​លាន​ដុល្លារ​អាមេរិក ដែល​បាន​មក​ពី​អំពើ​ពុករលួយ ការ​កេង​ប្រវញ្ច​ទ្រព្យ​សម្បត្តិ​ជាតិ និង​ការ​រកស៊ី​បំពាន​ច្បាប់។ ឯកសារ​នោះ វា​ស៊ី​សង្វាក់​គ្នា​ទៅ​នឹង​របាយការណ៍​របស់​អង្គការ Global Witness បាន​រក​ឃើញ កាល​ពី​ឆ្នាំ​២០១៦ ថា​ត្រកូល ហ៊ុន មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ​ពី ៥០០​លានដុល្លារ ទៅ ១០០០​លាន​ដុល្លារ​អាមេរិក ដែល​បាន​មក​ពី​ការ​កេង​ប្រវញ្ចជាតិ៕ – (អត្ថបទ​ដោយ នគរ / ៣១ មីនា ២០១៨)

maly1
វិកយប័ត្រ​ផ្ញើ​លុយ​នៅ​ធនាគារ។
hunfam-1
រូបថត​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ។
maly6
លិខិតឆ្លងដែន​របស់អ្នកស្រី ហ៊ុន ម៉ាលី។
maly5
លិខិតឆ្លងដែន​របស់អ្នកស្រី ហ៊ុន ម៉ាលី។
maly7
លិខិតឆ្លងដែន​របស់លោក សុខ ពុទ្ធិវុធ និង​អ្នកស្រី ហ៊ុន ម៉ាលី។
maly8
លិខិតឆ្លងដែន​របស់លោក សុខ ពុទ្ធិវុធ។
Hun Mana_h
រូបថត​អ្នកស្រី ហ៊ុន ម៉ាណា ជាមួយ​របស់​ថ្លៃៗ
hunfamilytree-768x469
រចនាសម្ព័ន្ធ​ក្រុមគ្រួសារលោក ហ៊ុន សែន។