19503_936396276420111_5931453152067762693_n

(អត្ថបទដោយលោក ម៉ែន ណាត នៃ​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា /28/10/2016)

ភូមិធ្លក ស្ថិត​នៅ​ចន្លោះ​​បង្គោល​ព្រំដែន​ថ្មី លេខ ២០២ និង​លេខ ២០៣ ដែល​សព្វថ្ងៃ​ស្ថិត​ក្នុង​​ទឹកដី​​វៀតណាម​ រួច​ទៅ​ហើយ។ កាល​ពីថ្ងៃទី ១៩ ខែ​កក្កដា ឆ្នាំ​២០១៥ ក្រុម​តំណាង​រាស្រ្ត​​ពី​បក្ស​ប្រឆាំង មាន​លោក អ៊ុំ សំអាន, លោក រៀល ខេមរិន្ទ្រ និង​តំណាង​រាស្រ្តមួយ​ចំនួន​ទៀត រួម​ជាមួយ​ក្រុម​យុវជន ព្រះសង្ឃ ជាង ២០០០ នាក់​/​អង្គ បាន​ចុះ​ទៅ​កាន់​តំបន់​ព្រំដែន​​​ខ្មែរ​-​យួន នៅ​បង្គោល លេខ ២០២ និង លេខ ២០៣ ចន្លោះ​ភូមិធ្លក​ចាស់ និង​ភូមិ​ធ្លកថ្មី ឃុំ​ត្នោត ស្រុក​​កំពង់រោទិ៍ ខេត្តស្វាយរៀង។ ក្រុមអាជ្ញាធរខ្មែរ និង​កងម្លាំង​វៀតណាម បាន​រារាំង​ក្រុម​តំណាង​រាស្រ្ត និង​យុវជន មិន​ឲ្យ​ទៅ​ដល់​បង្គោល​ព្រំដែន​ទេ។ គ្រា​នោះ​មាន​ការប៉ះ​ទង្គិច​គ្នា បណ្តាល​ឲ្យ​តំណាង​រាស្រ្ត រៀល ខេមរិន្ទ្រ រងរបួស។

ក្រុមសកម្មជន​ព្រំដែន និង ពលរដ្ឋ​ម្ចាស់​ស្រុក បញ្ជាក់​ថា បង្គោល​ព្រំដែន​ថ្មី ត្រូវ​បាន​​ភាគី​​យួន រំកិល​ចូល ក្នុងទឹកដី​ខ្មែរ ហើយ​ដី​កប់​ខ្មោច​ដូនតា​ខ្មែរ នៅ​ភូមិធ្លក ត្រូវ​ស្ថិត​​ក្នុង​ទឹកដី​យួន សព្វថ្ងៃអ្នកភូមិបញ្ជាក់ទៀតថា «ពួកគាត់​បានបោះបង់ចោល​ភូមិចាស់ មកនៅភូមិថ្មី រួចដាក់ឈ្មោះថ្មីថា ភូមិធ្លកថ្មី»។ ថ្នូរដូនតា ឬកន្លែងកប់សព របស់អ្នកស្រុក គឺជាភស្តុតាង ដែលមិនអាចប្រកែកបាន ពីព្រោះថា ពលរដ្ឋខ្មែរ បានតាំងលំនៅរបស់ខ្លួន តាំងពីបូរមបុរាណមក។ ហើយចំណុចនេះ ក៏ត្រូវបាន​ទទួលស្គាល់ តាមនីតិវិធីអន្តរជាតិ ស្តីអំពីជនជាតិមួយ ដែលមានប្រពៃណីដូនតារបស់គេ រស់នៅ​​តាំងពីយូរយារ​មកហើយ។

ដូច្នេះបើមានពេលសមរម្យ សូមបងប្អូនជនរួមជាតិ ចុះទៅជួបពលរដ្ឋទីនោះ ដើម្បីស្តាប់ និង ចូលរួម ជាមួយការឈឺចាប់ របស់បងប្អូនពលរដ្ឋយើងនៅទីនោះផង។

យើងនៅចាំបានថា គ្រប់ករណីដែលក្រុមសកម្មជនព្រំដែន ចុះទៅពនិត្យព្រំដែន តែងត្រូវបាន រារាំងដោយ កងកម្លាំងសមត្ថកិច្ច​ខ្មែរគ្នាឯង​ផង និង កងកម្លាំងរបស់​​វៀតណាម​ផង។ ក្រុមកងកម្លាំង វៀតណាម បានចូលមករារាំង​ដំណើរក្រុមអ្នក​ចុះទៅពិនិត្យព្រំដែន នៅក្នុងទឹកដីខ្មែរ ដែលមានចម្ងាយ ពីបង្គោលព្រំដែន ពី ៥០០ ម៉ែត្រ ទៅ ១ គីឡូម៉ែត្រ នៅក្នុងទឹដីខ្មែរ ដូចករណីខេត្តស្វាយរៀងនេះស្រាប់។

គូសបញ្ជាក់ថា រដ្ឋាភិបាល ហ៊ុន សែន បានចុះហត្ថលេខាជាច្រើន លើកិច្ចព្រមព្រៀង និងសន្ធិសញ្ញាព្រំដែន ជាមួយ​វៀតណាម ជាកិច្ចព្រមព្រៀងខុសច្បាប់ រួមទាំងសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០០៥ ដ៏ចម្រូងចម្រាស់។

ក្រុមអ្នកជំនាញកិច្ចការព្រំដែនខ្មែរ លោកអតីតរដ្ឋមន្ត្រី ស៊ាន ប៉េងសែ, លោកបណ្ឌិតច្បាប់ ឌី ការេត, ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និង ក្រុមសកម្មជនព្រំដែន ចោទប្រកាន់ថា «លោក ហ៊ុន សែន ធ្វើតាមការចង់បាន​របស់​យួន ជាជាការរំលោភកិច្ចព្រមព្រៀងក្រុង​ប៉ារីស រំលោភរដ្ឋធម្មនុញ្ញ មាត្រា២ និងមាត្រា៥៥ ពោលគឺ​ជាការធ្វើ​​ជាតិប្រហារ»