កម្ពុជា ៤ ខេត្តត្រូវបានដាក់ជាតំបន់អភិវឌ្ឍត្រីកោណឥណ្ឌូចិន (ប្រកាសផ្លូវការនៅឆ្នាំ១៩៩៩)
ទឹកដីខ្មែរ ៤ខេត្ត គឺខេត្តរតនគីរី មណ្ឌលគីរី ស្ទឹងត្រែង និងក្រចេះ ត្រូវបានដាក់ជាតំបន់អភិវឌ្ឍត្រីកោណឥណ្ឌូចិន (Indo-China Development Triangle)។ វៀតណាមជាអ្នកទទួលបន្ទុកខាងរៀបចំប្លង់មេ (Master Plan) ឥណទាន បច្ចេកទេស និង ចាត់ចែងកិច្ចការទាំងអស់ក្នុងតំបន់ Indochina Development Triangle ហ្នឹង។
ក្រោយមក តំបន់អភិវឌ្ឍត្រីកោណឥណ្ឌូចិន ក៏ប្រែឈ្មោះត្រឡប់ត្រឡិន ប្តូរឈ្មោះជា តំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV = Cambodia, Laos, Vietnam)។ គេបំបាត់ឈ្មោះ «ឥណ្ឌូចិន»ចោល ប្រហែលដើម្បីកុំឲ្យចេញមុខពេក ព្រោះវៀតណាមធ្វើជាបងធំ ធ្លាប់បានរៀបចំបង្កើតផែនការ «សហព័ន្ធឥណ្ឌូចិន» ចាប់តាំងពីពាក់កណ្ដាលទសវត្ស ឆ្នាំ១៩៣០ មកម្លេះ។
ដូច្នេះ រឿងឈូសឆាយដីធ្លី កាប់ឆ្ការព្រៃឈើ គឺជាកិច្ចការបងធំវៀតណាម ត្រូវធ្វើព្រោះខេត្តរតនគីរី ជាឧទាហរណ៍ បានបញ្ចូលជា តំបន់អភិវឌ្ឍត្រីកោណឥណ្ឌូចិនបាត់ទៅហើយ។
រដ្ឋាភិបាលនៃប្រទេសទាំង៣ បានព្រមព្រៀងគ្នាថា ពលរដ្ឋប្រទេសទាំង៣ ក្នុងបំបន់នេះ អាចចេញចូលដោយមិនចាំបាច់ឆែកឆេរ លើលិខិតឆ្លងដែនអីទៀតទេ។ ទំនិញ ផលិតផល ធនធាននានា និងដឹកជញ្ជូន មិនចាំបាច់មានលិខិតអនុញ្ញាតអីដែរ។
គប្បីរំលឹកឡើងវិញ ដើម្បីកុំឲ្យឆាប់ភ្លេចពេកថា កម្ពុជាគឺជាហត្ថលេខីលើ សន្ធិសញ្ញាសន្ដិភាពមិត្តភាព និងសហប្រតិបត្តិការ រវាងកម្ពុជាវៀតណាម ដែលចុះហត្ថលេខាថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ១៩៧៩។ ការអនុវត្តតាមសន្ធិសញ្ញានេះ កម្ពុជា និងវៀតណាម ជាសម្ព័ន្ធមិត្តគ្រប់ផ្នែក ទាំងអស់។ ជាប្រវត្តិសាស្រ្ដ កម្ពុជា និងវៀតណាម ជាអ្នកធ្លាប់បានតស៊ូជាមួយគ្នា ចាប់តាំងពីឆ្នាំ១៩៣០ មក ដើម្បីបង្កើតសហព័ន្ធឥណ្ឌូចិន ដែលនៅក្នុងអំឡុងទសវត្ស ឆ្នាំ១៩៧០ កែប្រែឈ្មោះជា មិត្តភាពពិសេស(?)។
បញ្ជាក់៖ គ្មានពលរដ្ឋកម្ពុជាណា ចេញចូលក្នុង តំបន់អភិវឌ្ឍត្រីកោណឥណ្ឌូចិន បានទេ រហូតមកដល់សព្វថ្ងៃ។ ក្នុងតំបន់នោះ ត្រូវបានវៀតណាម បញ្ជូនពលរដ្ឋរបស់ខ្លួន មករស់នៅដោយគ្មានអភិវឌ្ឍអ្វីទាំងអស់ ពោលគឺមានតែកាប់បំផ្លាញព្រៃឈើខ្មែរ ប្រមូលធនធានធម្មជាតិ និង រុករករ៉ែ ជាដើម។
សម្រួលអត្ថបទដោយលោក ម៉ែន ណាត) / ២២ វិច្ឆិកា ២០១៦
…
