Sar-Kheng-Feed

រដ្ឋាភិបាល បានចេញអនុក្រឹត្យ ស្តីពី​ការ​លុប​ចោល និង​ការ​ដក​ហូត​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី ដែល​ជន​ប​រទេស​កំពុង​កាន់​កាប់​ប្រើ​ប្រាស់ សព្វថ្ងៃ។ អនុក្រឹត្យនេះ ប្រកាស​ឲ្យ​ប្រើ​កាល​ពី​ថ្ងៃទី ១៥ ខែ​សីហា ឆ្នាំ​​២០១៧។ អនុក្រឹត្យ​នេះ បាន​ដាក់​ឲ្យ​និរាករណ៍​នូវ​បទ​ប្បញ្ញត្តិ ឯកសារ ឬ​អនុក្រឹត្យ​មុនៗ ដែល​ផ្ទុយ​ពី​ខ្លឹមសារ​នេះ។

ជនបរទេស ដែល​ជា​អន្តោ​ប្រវេសន្ត​នៅ​កម្ពុជា កាន់​ឯកសារ​មិន​ប្រក្រតី ឬ​ក្លែង​ក្លាយ ឬ​ក៏កាន់ អត្ត​សញ្ញាណ​ប័ណ្ណ ដែល​មិន​ធ្វើ​ឡើង​តាម​បទដ្ឋាន គ្មាន​​ព្រះ​រាជក្រឹត្យ​ពី​ព្រះ​មហា​ក្សត្ស និង គ្មាន​ឯកសារ​បញ្ជាក់​ពី តុលាការ​កំពូល នោះ​ពួគេ​នៅ​តែ​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ថា មាន​សញ្ជាតិ​ខ្មែរ​ស្រប​ច្បាប់​ទេ ហើយ​ក៏​គ្មាន​សិទ្ធិ​បោះ​ឆ្នោត​ដែរ។ 

សូមជនរួមជាតិ អាន​ខ្លឹមសារ​អនុក្រឹត្យ​ទាំង​ស្រុង ដែល​មាន​ភ្ជាប់​នៅ​ខាង​ក្រោម​អត្ថបទ​នៃ​គេហទំព័រ​នេះ ​ហើយ​ក៏​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ខ្មែរ​ទាំង​អស់ ត្រូវ​ទទួល​អនុវត្ត និង​ជួយ​ផ្សព្វ​ផ្សាយ​បន្ត ដល់​ជន​អន្តោ​ប្រវេសន៍​ទាំង​ឡាយ ដែល​កាន់​ឯកសារ​មិន​ប្រក្រតី ខុស​នីតិ​វិធី ឬ​ខុសច្បាប់ ឲ្យ​ប្រញាប់​ប្រញាល​ផ្តល់​ព័ត៌មាន ទៅ​កាន់​អាជ្ញាធរ​សមត្ថកិច្ច នៃ​ក្រសួង​មហាផ្ទៃ។ ដូច​ករណី​ខាង​លើ ជន​បរទេស​ណា ដែល​មិន​ចូល​រួម​គោរព និង​អនុវត្ត​អនុក្រឹត្យ​នេះ នឹងត្រូវ​ប្រឈម​មុខ​ចំណាត់​ការ​ខាង​ផ្លូវ​ច្បាប់។ 

គួររំលឹកថា ជារឿយៗ ក្រុម​អ្នកឃ្លាំមើល និង ក្រុម​អ្នក​ច្បាប់​ឯករាជ្យ តែង​តែ​រិះគន់ និង​ប្រឆាំង​ជំទាស់ ចំពោះ​រដ្ឋាភិបាល​ដែល​ផ្តល់​ឯកសារ ដល់​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់ ជាពិសេស​គឺ​វៀតណាម បន្ត​ហូរ​ចូល​កម្ពុជា និង រស់​នៅ​លើ​ទឹកដី​កម្ពុជា​យ៉ាង​សុខ​សប្បាយ ហើយ​អ្នក​ខ្លះ​ប្រកប​របរ​អាជីកម្ម ស្រប​ច្បាប់​ផង ខុស​ច្បាប់​ផង និង​អ្នក​ខ្លះ​ទៀត បង្ក​ចោរកម្ម ជួញ​គ្រឿង​ញៀន ជាដើម។ល។

ជាងនេះទៀត ជនជាតិ​វៀតណាម ឬ​យួន​ខុស​ច្បាប់​មួយ​ចំនួន មាន​ទាំង អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ហើយ​មាន​សិទ្ធិ​បោះ​ឆ្នោត​ទៀត​ផង ។ តាម​ផ្លូវ​ច្បាប់ ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់ ត្រូវ​តែ​បញ្ជូន​ត្រឡប់ ទៅ​ប្រទេស​កំណើត​វិញ។ ហើយ​ករណី ជន​អន្តោ​ប្រវេសន៍​ស្រប​ច្បាប់ អាច​មាន​សញ្ជាតិ​ខ្មែរ និង​មាន​សិទ្ធិ​កាន់ អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​បាន លុះ​ត្រា​ពួក​គេ ត្រូវ​បាន​ទទួល​ស្គាល់​ដោយ ព្រះរាជក្រឹត្យ និង មាន​ឯកសារ​បញ្ជាក់​ថា ធ្វើ​សម្បថ​នៅ​តុលាការ​កំពូល  ផង {ស្រប​តាម​ច្បាប់​អន្តោ​ប្រវេសន៍ ឆ្នាំ​១៩៩៤ និង ច្បាប់​សញ្ជាតិ ឆ្នាំ​១៩៩៦}

ក្រុមអ្នកឃ្លាំមើល និង​អ្នក​ច្បាប់​ឯករាជ្យ តែង​តែ​មាន​ការ​ព្រួយ​បារម្ភ ចំពោះ​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន រដ្ឋាភិបាល ស្ទាក់​ស្ទើរ​ក្នុង​ការ​អនុវត្ត​ផ្លូវ​ច្បាប់ ចំពោះ​ជន​អន្តោ​ប្រវេសន៍​យួន​ខុស​ច្បាប់ នៅ​កម្ពុជា ហើយ​​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​ទទួល​ខុស​ត្រូវ​រឿង​នេះ និង ត្រូវ​សើរើ​ឯកសារ​មិន​ប្រក្រតី ឬ​ឯកសារ​ធ្វើ​ឡើង​ក្រោម​ការ​សូក​ប៉ាន់ ពុករលួយ​របស់​ពួក​មន្រ្តី។ រដ្ឋាភិបាល ក៏​មិន​ត្រូវ​ទទួល​យក​សំណើ​របស់​រដ្ឋាភិបាល​​វៀតណាម ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ថ្កោល​ទោស ពី​ពលរដ្ឋ​ខ្មែរ​ថា «ជា​អាយ៉ង​យួន ឬ​ជា​អ្នក​ធ្វើ​ជាតិ​ប្រហារ» បន្ថែម​​ទៀត​ដែរ។

–  (អត្ថបទដោយ​លោក ម៉ែន ណាត /០២ កញ្ញា ២០១៧)

21291449_1950617581878207_1457635401_n21290996_1950617588544873_486664512_n21291444_1950617601878205_669140797_n

14224780_1309673002438209_7339507313747921991_n15894511_1485124621559712_4789104273831223725_n