Capture

ត្រកូល ហ៊ុ​ន (នាយករដ្ឋមន្រ្តី ហ៊ុន សែន) ផ្ទេរ​លុយ ៥០០​លាន​ដុល្លារ​អាមេរិក ពី​ធនាគារ​ស៊ី្វស HSBC សាខា​​សាំងហ្កាពួរ ទៅ​ធនាគារ​ប្រទេស​គុយវេត មាន​ភាគហ៊ុន​របស់ ថាក់ស៊ីន ស៊ីណាវ៉ាត្រា {អតីត​នាយក​រដ្ឋមន្ត្រី​ថៃ} ហើយ​​ឲ្យ ថាក់ស៊ីន ឈរ​ឈ្មោះ​ជំនួស។ ហើយ ហ៊ុន ម៉ាណែត លាក់​លុយ​ប្រមាណ ២០០​លាន​ដុល្លារ នៅ​ធនាគារ​បារាំង បេអិនប៉េ (BNP)។ ត្រកូល ហ៊ុន ដដែល​ផ្ញើ​លុយ​ប្រមាណ ៤០០​លាន​ដុល្លារ​ទៀត នៅ​ធនាគារ​ អេស្បាញ។(អត្ថបទដោយ នគរ / ៣១ តុលា ២០១៧)


តាម​ដំណឹង​ច្បាស់​ការ​ថ្មីៗ​នេះ​មក​ថា គ្រួសារ​លោក ហ៊ុន សែន ផ្ទេរ​លុយ ៥០០​លាន​ដុល្លារ​អាមេរិក ពី​សាខា​ធនាគារ​ស៊ី្វស នៅ​ប្រទេស​សិង្ហបូរី ទៅ​ធនាគារ​របស់​ប្រទេស​គុយវេត (Kuwait) ដោយ​ប្រើយ​ឈ្មោះ ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីត​នាយក​រដ្ឋមន្រ្តី​ថៃ និង​ជា​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​របស់​លោក ហ៊ុន សែន។ សាខា​ធនាគារ​របស់​ស៊ី្វស​នោះ មាន​ឈ្មោះ​ថា HSBC ហើយ​ធនាគារ​នេះ មាន​​ការិយាល័យ​​កណ្តាល​​នៅ​​ទីក្រុង​ឡុង (London) ប្រទេស​អង់គ្លេស។

មន្រ្តីផ្លូវការ​របស់​ប្រទេស​បារាំង ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ទម្លាយ​រឿង​ខាង​លើ ជាមួយ​គ្នា​នឹង ហ៊ុន ម៉ាណែត លាក់​លុយ​ប្រមាណ ២០០​លាន​ដុល្លារ នៅ​ធនាគារ​បារាំង បេអិនប៉េ (BNP) និង​រឿង ហ៊ុន ម៉ាណែត ដេញ​ថ្លៃ​អាគារ​គណបក្ស Le Parti socialiste ក្រុងប៉ារីស នូវ​ទឹក​ប្រាក់ ៥៨,៥ លាន​អឺរ៉ូ​នោះ។

មន្រ្តីដដែល​បាន​ពន្យល់​ថា លោក ហ៊ុន សែន ផ្ទេរ​លុយ​ទៅ​ឲ្យ​លោក ថាក់ស៊ីន គឺ​ជា​ការ​ចរាចរណ៍​លុយ ​មិន​ប្រក្រតី នៅ​លើ​​ប្រព័ន្ធ​ធនាគារ​អន្តរជាតិ ដែល​​ជា​ការ​លាង​លុយ​កខ្វក់​ផង និង បញ្ជៀស​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ​ឬ​ការ​បង្កក​លុយ​ណា​មួយ ពី​សហរដ្ឋ​អាមេរិក អឺរ៉ុប ជាដើម។ ប៉ុន្តែ​លុយ ៥០០​លាន​ដុល្លារ ដែល​លោក ហ៊ុន សែន ផ្ទេរ​ទៅ​ធនាគារ​ប្រទេស​គុយវេត នោះ ត្រូវ​បាន​គេ​រកឃើញ​ថា «មាន​ភាព​មិន​ប្រក្រតី​រួច​ហើយ» ដែរ។

ក្រុមគ្រួសារ ហ៊ុន សែន មាន​ទុក​លុយ​ប្រមាណ ៤០០​លាន​ដុល្លារ​ទៀត នៅ​ប្រទេស​អេស្បាញ ប៉ុន្តែ​គេ​មិន​ទាន់​ឮ​​ថា បាន​បញ្ជាក់​ពី​ឈ្មោះ​ធនាគារ នៅ​ឡើយ​ទេ។

ទិន្នន័យ​នេះ ស្រដៀង​គ្នា​នឹង​ការ​រក​ឃើញ​របស់​អង្គការ Global Witness នៅ​ក្នុង​របាយការណ៍​របស់​ស្លួន កាល​ពី​ឆ្នាំ​២០១៦ ថា​​ត្រកូល ហ៊ុន សែន មាន​លុយ​ប្រមាណ ១០០០​លាន​ដុល្លារ​អាមេរិក ដែល​បាន​មក​ពី​ការ​រកស៊ី​ខុស​ច្បាប់ ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ៕

2281545322780682_1Ousted Thai Prime Minister Thaksin, former Thai Prime Minister Somchai and Cambodian Prime Minister Hun Sen pose with Hun Sen's extended family during their meeting at the latter's house in Phnom Penh