គណៈកម្មាធិការព្រំដែនកម្ពុជា ទាមទារ​ឲ្យ ហ៊ុន សែន លុប​ចោល​សន្ធិ​សញ្ញា​នានា ដែល​នាំ​ឲ្យ​កម្ពុជា​ខាត​បង់​ព្រំដែន និង​កោះត្រល់


គណៈកម្មាធិការព្រំដែនកម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា លុប​ចោល​ទាំង​អស់​នូវ​កិច្ច​ព្រម​ព្រៀង​​នយោបាយ និង​ទឹកដី ជាមួយ​​វៀតណាម ដែល​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨៩ ដើម្បី​ការពារ​អធិបតេយ្យ​របស់​កម្ពុជា មិន​ឲ្យ​បាត់​បង់​ទៅ​វៀតណាម។

ការទាមទាររបស់ក្រុមនេះ ធ្វើ​ឡើង​ក្រោយ​ពី​លោក ហ៊ុន សែន ថ្លែង​នៅ​ចំពោះ​​មុខ​ក្រុម​អ្នក​​គាំទ្រ​របស់​លោក ក្នុង​ប្រទេស​អូស្ត្រាលី កាល​ពី​ពាក់​កណ្តាល​ខែ​មីនា ថា រដ្ឋធម្មនុញ្ញ​កម្ពុជា មាន​ចំណុច​​ខ្សោយ​​ពីរ ដែល​លំបាក​តវ៉ា ជាមួយ​ប្រទេស​ជិត​ខាង។ ចំណុច​ខ្សោយ​ទី១ នៃ​រដ្ឋធម្មនុញ្ញ គឺ​ការ​កំណត់​ចន្លោះ​ឆ្នាំ​១៩៣៣ និង​១៩៥៣ នៃ​ការ​ធ្វើ​ផែនទី​កម្ពុជា ហើយ ទី២ គឺ​ផែនទី ខ្នាត ១​លើ ​២០០​ពាន់ ជាមួយ​ប្រទេស​ថៃ អត់​បាន​ដាក់​ក្នុង​រដ្ឋធម្មនុញ្ញ។

ប្រធានគណៈ​កម្មាធិការ​ព្រំដែន​កម្ពុជា លោក ស៊ាន ប៉េងសែ កាល​ពេល​នៅ​រស់ ធ្លាប់​​បាន​អះអាង​ថា សន្ធិ​សញ្ញា​ឆ្នាំ​១៩៨២, ១៩៨៣ និង ១៩៨៥ ដែល​លោក ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​ជាមួយ​លោក ង្វៀង កូថាច់ រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម ខណៈ​កម្ពុជា ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​កងទ័ព​វៀតណាម បាន​នាំ​ឲ្យ​កម្ពុជា បាត់​ព្រំដែន​ទឹក​របស់​ខ្លួន ចម្ងាយ​ជាង ៣​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ ហើយ​បាន​បាត់ កោះត្រល់ ទំហំ​ជាង ៥០០​គីឡូ​ម៉ែត្រ​ការ៉េ ដែល​មាន​ទំហំ​ប៉ុន​ប្រទេស​សិង្ហបុរី ទាំង​មូល។ លោក​បន្តថា សន្ធិសញ្ញា​ទាំង​នេះ ក៏​បាន​នាំ​ឲ្យ​កម្ពុជា​បាត់ កោះ​ក្រចក​សេះ ទំហំ​ប្រហែល ៦​គីឡូ​ម៉ែត្រ​ការ៉េ​ថែម​ទៀត។ – (ពី The Cambodia Daily / 21-4-2018)

CFC, DECLARATION sur la Constitution et Koh Tral, 22mars2018, Kh_Page_1
CFC, DECLARATION sur la Constitution et Koh Tral, 22mars2018, Kh_Page_2
1985-map-1
14358775_1063990477030388_1591452018098723890_n