PMHS-PMHS-FR_2017-07-26_15-30-21

ហ៊ុន ម៉ាណែត បាន​ដាក់​ដេញ​ថ្លៃ អាគារ​គណ​បក្ស​ប្រជា​ធិបតេយ្យ​សង្គម (Le Parti socialiste) ក្នុង​ទឹក​ប្រាក់​ប្រមាណ ៥៧ លាន​អឺរ៉ូ កាល​ពី​ខែ​កញ្ញា ២០១៧ ដែល​ជា​អាគារ​ទីស្នាក់ការ​របស់​គណ​បក្ស​របស់​អតីត​ប្រធានា​ធិបតី François Hollande នៅ​ផ្លូវ rue de Solférino សង្កាត់​ទី​៧ ទីក្រុង​ប៉ារីស (7e arrondissement de Paris) ដែល​មាន​ទំហំ ៣០០០ ម៉ែត្រ​ការ៉េ។ អាគារ​នេះ បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧ ដែល​មាន​តម្លៃ​ចន្លោះ​ពី ៤០ លាន​អឺរ៉ូ ទៅ ៧០ លាន​អឺរ៉ូ ។ (ដោយ នគរ) / ២៥ តុលា ២០១៧


ចាប់​តាំង​ពី​លោកស្រី អេវ៉ា ង្វៀន ប៊ិន (Eva Nguyen Binh) ដើម​កំណើត​វៀតណាម កាន់​តំណែង​ជា អគ្គ​រដ្ឋទូត​បារាំង ប្រចាំ​កម្ពុជា​មក គ្រួសារ​នាយក​រដ្ឋ​មន្រ្តី​ខ្មែរ ហ៊ុន សែន មាន​ទំនាក់​ទំនង​ល្អ ជាមួយ​អគ្គ​រដ្ឋទូត​រូប​​នេះ​ផង និង​រដ្ឋាភិបាល​បារាំង​ផង​នា​ពេល​ថ្មីៗ​នេះ។ រឿង​នេះ បាន​នាំ​ឲ្យ​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ចម្លែក នៅ​ក្នុង​ជួរ​មន្រ្តី​រដ្ឋាភិបាល​បារាំង ជា​ពិសេស​នៅ​ពេល​ដែល​រដ្ឋាភិបាល ហ៊ុន សែន ធ្វើ​ទុក្ខ​បុក​ម្នេញ​គណ​បក្ស​ប្រឆាំង ដែល​នាំ​ឲ្យ​មាន​ការ​ថ្កោល​ទោស​ជុំ​ទិស ពី​ប្រទេស​លោក​ខាង​លិច សហ​ភាព​អឺរ៉ុប និង​អង្គការ​សហ​ប្រជាតិ។

មន្រ្តី​រដ្ឋាភិបាល​បារាំង ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា មុន​ពេល​រដ្ឋាភិបាល ហ៊ុន សែន បង្ក​វិបត្តិ​នយោបាយ​នោះ គេ​ឃើញ​ឯកសារ​បង្ហាញ​ពី​​ការ​ដឹកនាំ​ដ៏​ល្អ របស់រដ្ឋាភិបាល ហ៊ុន សែន ដែល​កើត​ឡើង​ក្រោយ​ពី​ទំនាក់​ទំនង​ល្អ របស់​លោកស្រី Eva Nguyen Binh ជាមួយ​លោក ហ៊ុន ម៉ាណែត ជា​កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន។

កាល​ពី​ខែ​សីហា និង កញ្ញា ២០១៧ លោក ហ៊ុន ម៉ាណែត បាន​ចេញ​ចូល​ប្រទេស​​បារាំង និង​ប្រទេស​ខ្លះ​ទៀត ​នៅ​អឺរ៉ុប​នេះ។ ហើយ​ម្តាយ​របស់​លោក ក៏​មក​ព្យាបាល​ជំងឺ​មហារីក​ស្បូន និង​ឆ្អឹង​សន្លាក់​.ក ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ នៅ​ជុំវិញ​ពិភពលោក ធ្វើ​បាតុកម្ម រួម​ទាំង​នៅ​ប្រទេស​បារាំង​ផង ទាម​ទារ​ឲ្យ​ដោះ​លែង​លោក កឹម សុខា មេ​ដឹកនាំ​បក្ស​ប្រឆាំង និង​អ្នក​ទោស​មនសិការ។

លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ថា មាន​ឈ្មោះ​ក្នុង​ការ​ដេញ​ថ្លៃ អាគារ​ការិយាល័យ​របស់​គណ​បក្ស​​ប្រជា​ធិបតេយ្យ​សង្គម (Le Parti socialiste) របស់​​អតីត​​ប្រធានា​ធិបតី François Hollande នៅ​ផ្លូវ rue de Solférino សង្កាត់​ទី៧ ទីក្រុង​ប៉ារីស (7e arrondissement de Paris) ដែល​មាន​ទំហំ ៣០០០ ម៉ែត្រ​ការ៉េ (3 000 m²)។ អាគារ​នេះ បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧ ដែល​មាន​តម្លៃ​ចន្លោះពី ៤០ លាន​អឺរ៉ូ ទៅ ៧០ លាន​អឺរ៉ូ (កាសែត​ឡឺម៉ុងដ៍ Le Monde, ចំណង​ជើង៖ Le Parti socialiste va mettre en vente son siège rue de Solférino, 09-9-2017)។ 

មន្រ្តី​រដ្ឋាភិបាល​បារាំង​ដដែល បាន​បញ្ជាក់​ថា ហ៊ុន ម៉ាណែត បាន​ដាក់​ដេញ​ថ្លៃ អាគារ​គណ​បក្ស​ប្រជា​ធិប​តេយ្យ​សង្គម (Le Parti socialiste) ក្នុង​ទឹក​ប្រាក់​ប្រមាណ ៥៧ លាន​អឺរ៉ូ កាល​ពី​ខែ​កញ្ញា ២០១៧ កន្លង​ទៅ​ថ្មីៗ​នេះ នៅ​ក្នុង​ចំណោម​ពួក​មហា​សេដ្ឋី និង​មេ​ដឹកនាំ​ពុក​រលួយ​នៃ​ប្រទេស​នានា​ក្នុង​ពិភពលោក។

ទោះ​ជា​យ៉ាង​ណា​ក្តី បញ្ជី​ឈ្មោះ​អ្នក​ដេញ​ថ្លៃ​អាគារ Le Parti socialiste ដែល​មាន​តម្លៃ​រាប់​លាន​អឺរ៉ូ​នោះ មិន​ត្រូវ​​បាន​គេ​បង្ហញ​ឲ្យ​ដឹង​ទេ។

តាម​របាយការណ៍​អង្គការ Global Witness ឆ្នាំ​២០១៦ ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​ត្រកូល ហ៊ុន (ហ៊ុន សែន) មាន​ទ្រព្យ​សម្បត្តិ​ពី ៥០០ លាន​ដុល្លារ​ដល់ ១០០០​លានដុល្លារ។ ទ្រសម្បតិ្ត​ទាំង​នេះ បាន​មក​ពី​ការ​រកស៊ី​ខុស​ច្បាប់ ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​អំពើ​ពុករលួយ៕

22811561_1544165122303204_170800033_n22810028_1544165772303139_523534632_n22811433_1544165868969796_4042249_n