21463133_440684579658521_2938018064681062030_n

សេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យនៃការិយាល័យកិច្ចការបរទេស សហព័ន្ធ នៅទីក្រុងបែរឡាំង នៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៧៖ រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយបានដឹង អំពីការចាប់ខ្លួនលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ទោះបីជាលោក មានអភ័យឯកសិទ្ធិសភា របស់លោកនៅកម្ពុជា យ៉ាងណាក៏ដោយ។

ព្រឹត្តិការណ៍ថ្មីៗ នៅកម្ពុជា បង្កជាឧបសគ្គ ដល់អង្គការសង្គមស៊ីវិល វិធានការប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាការចាប់ខ្លួននេះ បង្ហាញពីការរឹតបន្តឹងដ៏ធ្ងន់ធ្ងរ ចំពោះសេរីភាពនៃ ការបញ្ចេញមតិ និងដំណើរការប្រជាធិបតេយ្យ នៅក្នុងប្រទេសនេះ។

ការគ្មានគណបក្សប្រឆាំង គួរឱ្យទុកចិត្ត ការគ្រប់គ្របប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ ប្រព័ន្ធផ្សព្វផ្សាយសេរី និងសង្គមស៊ីវិល ដែលសកម្ម ដូច្នេះនឹងធ្វើអោយបាត់បង់ នូវជំនឿ ចំពោះការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នៅខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខ។ អាស្រ័យហេតុនេះ រដ្ឋាភិបាលសហព័ន្ធ ស្នើសុំឱ្យមានការដោះលែង {លោក កឹម សុខា} ជាបន្ទាន់។ ” (SBN /ប្រែសម្រួលដោយ មុត ចន្ថា)

Statement of the spokesperson of Federal Foreign Office in Berlin on 4 September 2017:
“The Government of the Federal Republic of Germany was very concerned to learn of the arrest of opposition leader Kem Sokha despite his parliamentary immunity in Cambodia.
The recent events in Cambodia, constraints on civil society organisations, steps taken against the media as well as this arrest signify a massive restriction of freedom of speech and thus the democratic process in the country.

Without a credible opposition, democratic control, free media and an active civil society, the upcoming election to the National Assembly in July 2018 loses credence. The Federal Government is thus asking for an immediate release.” (Chantha Muth) /Posted by Nokor