ប៉ាង សុខឿន, ម៉ែន ណាត និង ហ៊ុន សែន

លោក ប៉ាង សុខឿន (ហ្វេសប៊ុក៖ ខ្មែរ សុវណ្ណភូមិ) បានសរសេរជាទស្សនៈខ្លីៗ កត់សម្គាល់អំពីនយោបាយដឹកនាំរបស់ ហ៊ុន សែន ដែលលោក ហៅថា «ហ៊ុន សែន ក្បត់ជាតិ ឬជាជនធ្វើជាតិប្រហារ ដោយរណប យួន» នោះ កំពុងបៀមឈាម ព្រួសដាក់ពលរដ្ឋស្លូតត្រង់ និងជនស៊ីវិល ដើម្បីចោទប្រកាន់ ចាប់ឃុំឃាំងតាមទំនើងចិត្ត​ ដោយមិនខ្វល់នឹងការរំលោភរដ្ឋធម្មនុញ្ញ, រំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីស ១៩៩១ និងអនុសញ្ញា កតិការសញ្ញា ឬកិច្ចព្រមព្រៀងអន្តរជាតិនានា ដែលកម្ពុជា បានផ្តល់សច្ចាប័ននោះទេ។ លោក សុខឿន សរសេរអត្ថបទដូចខាងក្រោមថា៖

ជនក្បត់ជាតិ {ហ៊ុន សែន} កំពុងបៀមឈាម ព្រួសដាក់ ជនស្នេហាជាតិថា «ជាជនក្បត់ជាតិ»។ ជនពុករលួយ និងលួចជាតិ កំពុងបៀមឈាម ព្រួសដាក់ ជនស្អាតស្អំថា «ជាជនពុករលួយ និងលួចជាតិ»។ ជនកញ្ជះបរទេសឈ្លានពាន កំពុងបៀមឈាម ព្រួសដាក់ ជនប្រឆាំងបរទេសឈ្លានពានថា «ជាជនអាយ៉ងបរទេស»

លោក សរសេរបន្តថា ជនព្រៃផ្សៃ ញុះញង់ លាបព័ណ៌ ជាឃាតក {មុខដដែលៗ} កំពុងបៀមឈាម ព្រួសដាក់ ជនអហិង្សា ជននិយាយការពិត និងជនការពារខ្មែរថា «ជាជនព្រៃផ្សៃ ញុះញង់ លាបព័ណ និងសំលាប់ខ្មែរ» ទៅវិញ។ ជនសម្បទានដី សម្បទានព្រៃ សម្បទានរ៉ែ និងសម្បទានប្រាសាទ ឲ្យបរទេស បំផ្លាញជាតិខ្លួនឯង កំពុង​បៀមឈាម ព្រួសដាក់ ជនការពារប្រយោជន៍ជាតិថា «ជាជនរារាំងការអភិវឌ្ឍន៍ជាតិ»។ ជនសំលាប់កម្មករ {ជាពិសេសនៅ ផ្លូវវេងស្រេង ខែមករា ២០១៤} កំពុងបៀមឈាម ព្រួសដាក់ ជនការពារប្រយោជន៍កម្មករថា «ជាឃាតកសំលាប់កម្មករ»។ ជនកាត់ដី កាត់កោះ កាត់ខេត្ត កាត់សមុទ្រខ្មែរ ឲ្យ យួននោះ កំពុងបៀមឈាម ព្រួសដាក់ ជនការពារទឹកដីថា «បានរៀបចំកាត់ដីឲ្យ យួន»។ ជនដែលនាំយួនខុសច្បាប់ ចូលស្រុកខ្មែរ បង្កបញ្ហាដល់ជាតិនោះ កំពុងបៀមឈាម ព្រួសដាក់ ជនទាមទារឲ្យអនុវត្តច្បាប់អន្តោប្រវេសន៍ ឲ្យត្រឹមត្រូវថា «ជាជនរើសអើងពូជសាសន៍ និង ញុះញង់ជាតិសាសន៍»

លោក ប៉ាង សុខឿន ធ្វើសេចក្តីសង្ខេបទស្សនៈរបស់ខ្លួនថា ជារួមនៅស្រុកខ្មែរ «ខ្មៅប្រែជា ស! ស ប្រែជាខ្មៅ អាក្រក់ប្រែជាល្អ ល្អប្រែជាអាក្រក់ តាមតែមាត់ពួកអ្នកកាន់អំណាច ខ្វះសតិជាមនុស្សទាំងនេះ!» ដែលជាមូលហេតុនាំឲ្យខ្មែរ រងទុក្ខ និងស្រុក រងក្តីវិនាស។

គួររំលឹកថា ហ៊ុ​ន សែន ដឹកនាំប្រទេសជិត ៤០ ឆ្នាំហើយមកដល់ពេលនេះពោលគឺ រដ្ឋាភិបាល ហ៊ុន សែន បានចុះសន្ធិសញ្ញា និង កិច្ចព្រមព្រៀងជាច្រើន ជាមួយរដ្ឋាភិបាល យួន ដែលធ្វើឲ្យកម្ពុជា បាត់បង់ទឹកដី និង កោះត្រល់ ផង ហើយនិង យួនខុសច្បាប់ហូរចូលកម្ពុជា មិនឈប់ឈរ។ ហ៊ុន សែន ចុះកិច្ចព្រមព្រៀងព្រំដែនទឹក ជាមួយ យួន ឆ្នាំ១៩៨២ ធ្វើឲ្យខ្មែរ បាត់បង់កោះត្រល់ និងយកសមុទ្រខ្មែរ ឲ្យមានសិទ្ធិនេសាទដូចពលរដ្ឋខ្មែរដែរ។ កិច្ចព្រមព្រៀង និងសន្ធិសញ្ញាព្រំដែន ឆ្នាំ១៩៨៣, ១៩៨៥ និង ២០០៥ ធ្វើឲ្យខ្មែរ បាត់​បង់​ដីព្រំដែនគោក មួយចំនួន ទៅខាង យួន សូម្បីតែភូមិនកំណើត របស់ប្រធានរដ្ឋសភា ហេង សំរិន នៅឃុំកក់ ស្រុកពញាក្រែក ត្បូងឃ្មុំក្តី ប៉ុន្តែមានការដោះដូរ ដោយយកយកភូមិខ្មែរ ២ នៅស្រុកមេមត់ ដូរជំនួសឲ្យ យួន ដដែល។ ហើយសន្ធិសញ្ញា ឆ្នាំ១៩៧៩ និង សារាចរណ៍ស្តីពីជនជាតិវៀតណាម នៅកម្ពុជា ឆ្នាំ១៩៨៦ រឹតតែធ្វើឲ្យ យួនខុសច្បាប់ បន្តមករស់នៅកម្ពុជា លុះសព្វថ្ងៃនេះ ដោយគ្មានការច្បាប់ច្បាស់លាស់ តាមច្បាប់អន្តោប្រវេសន៍ ឆ្នាំ១៩៩៤ និង ច្បាប់ស្តីពីសញ្ជាតិ ឆ្នាំ១៩៩៦ ទេ៕ (កែសម្រួលអត្ថបទ និង អត្ថបទបន្ថែមដោយ ម៉ែន ណាត)

.