2255497

ឈ្មោះ ហ៊ុន ម៉ាណែត កូនប្រុស​ច្បង​របស់​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ផ្ញើ​លុយ​នៅ​ធនាគារ របស់​ប្រទេស​បារាំង មាន​ទឹក​ប្រាក់​ប្រមាណ ២០០​លាន​ដុល្លារ។ ធនាគារ​នោះ មាន​ឈ្មោះ​ជា​អក្សរកាត់ បេអិនប៉េ (BNP)។ នេះ​បើ​តាម​ព័ត៌មាន​​ពី​មន្រ្តី​ម្នាក់​នៃ​រដ្ឋាភិបាល​បារាំង។

ដំណឹង​ផ្ញើលុយ​ដ៏​សន្ធឹក​សន្ធាប់​នេះ កើត​ចេញ​មក​ពី​ការ​បែក​ធ្លាយ​ថា ហ៊ុន ម៉ាណែត មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ដេញ​ថ្លៃ អាគារ​គណបក្ស​ប្រជា​ធិបតេយ្យ​សង្គម (Le Parti socialiste) ក្នុង​ទឹក​ប្រាក់​ប្រមាណ ៥៧ លាន​អឺរ៉ូ កាល​ពី​ខែ​កញ្ញា ២០១៧។ រហូត​មក​ដល់​ពេល​នេះ ហ៊ុន ម៉ាណែត ហ៊ាន​ដេញ​ថ្លៃ​កើន​ឡើង នូវ​ទឹក​ប្រាក់ ៥៨,៥ លាន​អឺរ៉ូ​ហើយ។ អាគារ​នេះ បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧ ដែល​មាន​តម្លៃ​ចន្លោះ​ពី ៤០ លាន​អឺរ៉ូ ទៅ ៧០​លាន​អឺរ៉ូ

អាគារ Le Parti socialiste គឺជា​ទីស្នាក់ការ​កណ្តាល​គណ​បក្ស របស់​អតីត​ប្រធានា​ធិបតី François Hollande ស្ថិត​នៅ​ផ្លូវ rue de Solférino សង្កាត់​ទី៧ ទីក្រុង​ប៉ារីស (7e arrondissement de Paris) ដែល​មាន​ទំហំ ៣០០០ ម៉ែត្រ​ការ៉េ។ (កាសែត​ឡឺម៉ុងដ៍ Le Monde, ចំណង​ជើង៖ Le Parti socialiste va mettre en vente son siège rue de Solférino, 09-9-2017)។

តាម​របាយការណ៍​អង្គការ Global Witness ឆ្នាំ​២០១៦ ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​ត្រកូល ហ៊ុន (ហ៊ុន សែន) មាន​ទ្រព្យ​សម្បត្តិ​ពី ៥០០​លាន​ដុល្លារ​ដល់ ១០០០ លាន​ដុល្លារ។ ទ្រសម្បតិ្ត​ទាំង​នេះ បាន​មក​ពី​ការ​រកស៊ី​ខុស​ច្បាប់ ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​អំពើ​ពុករលួយ។

គួររំលឹកថា កាលពីខែសីហា និង កញ្ញា ២០១៧ លោក ហ៊ុន ម៉ាណែត បាន​ចេញ​ចូល​ប្រទេស​​បារាំង និង​ប្រទេស​ខ្លះ​ទៀត នៅ​អឺរ៉ុប​នេះ។ ហើយ​ម្តាយ​របស់​លោក ក៏​មក​ព្យាបាល​ជំងឺ​មហារីក​ស្បូន និង​ឆ្អឹង​សន្លាក់.ក ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ នៅ​ជុំវិញ​ពិភពលោក ធ្វើ​បាតុកម្ម រួម​ទាំង​នៅ​ប្រទេស​បារាំង​ផង ទាម​ទារ​ឲ្យដោះ​លែង​លោក កឹម សុខា មេ​ដឹកនាំ​បក្ស​ប្រឆាំង និង​អ្នក​ទោស​មនិសិការ៕ – (ដោយ នគរ) / ៣០ តុលា ២០១៧

22811561_1544165122303204_170800033_n22810028_1544165772303139_523534632_n22811433_1544165868969796_4042249_nPMHS-PMHS-FR_2017-07-26_15-30-21