Capture​ងថថ

វីដេអូថ្មីស្រឡាងរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានហៅឈ្មោះចំៗ ទៅតំណាងរាស្រ្ត លោក ម៉ៅ មុន្នីវណ្ណ ថាមានផែនការធ្វើបក្សប្រហារ នៅក្នុងបក្សសង្គ្រោះជាតិ តាមសេណារីយ៉ូរបស់លោក ហ៊ុន សែន។ ហើយនៅក្នុងបណ្តាញសង្គម ក៏បានបង្ហាញឈ្មោះមន្រ្តីជាន់ខ្ពស់ នៃខុទ្ធការល័យរបស់លោក កឹម សុខា ថាបានត្រូវដងត្រូវផ្លែជាមួយលោក ម៉ៅ មន្នីវណ្ណ ក្នុងផែនការទុច្ចរឹតនេះ។ (ដោយ នគរ /៣០ តុលា ២០១៧)


(RFI, ដោយ វ៉ា សំណព្វ / ៣០ តុលា ២០១៧)
លោក ​កឹម សុខា ​ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ ​ដែល​​កំពុង​​ជាប់ឃុំ ​​នៅ​ក្នុង​​ពន្ធនាគារ​​​ ត្រពាំង​ផ្លុ​ង ​បាន​ចេញ​​លិខិត​​ចំហរ​​មួយ ​កាល​ពី​​ថ្ងៃទី ​២៨ ​តុលា ​ផ្ញើ​​ទៅ​កាន់​​សមាជិក ​សមាជិការ​​ គណៈ​កម្មាធិការ​​​​អចិន្ត្រៃយ៍​​​​គណបក្ស​​​​សង្គ្រោះ​​ជាតិ ​​ដើម្បី​​​វាយ​បក​​​ ទៅ​​លើ​​​លោក ​​សម រង្ស៊ី​។ ​ប៉ុន្តែ​ភ្លាមៗ​នេះ ​មន្ត្រី​​គណបក្ស​​សង្គ្រោះ​ជាតិ​ ​បាន​​ចេញ​មក​​បដិសេធ​ថា «​ជា​​​លិខិត​​​ក្លែងក្លាយ» ​ធ្វើ​ឡើង​ ​ដើម្បី​​បំបែក​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ប៉ុណ្ណោះ​។

លិខិត​ចំហ របស់លោក កឹម សុខា ដែល​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចាត់ទុកថា ជា​លិខិត​ក្លែងក្លាយ​នេះ បាន​សំដៅ​វាយបក​ទៅលើ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ថ្លែង​តាមរយៈ​វីដេអូ​ឃ្លី​ប​មួយ កាលពីពេលថ្មីៗនេះ ដោយបាន​អំពាវនាវ ​កុំ​ឲ្យ​ទទួលស្គាល់​នូវ​រាល់​សេចក្តីសម្រេច​របស់លោក កឹម សុខា ដែល​កំពុង​ស្ថិត នៅក្នុង​ពន្ធនាគារ។ លិខិត​ចំហ ​ដែលមាន​ចុះហត្ថលេខា​របស់លោក កឹម សុខា អមដោយ​ត្រា​របស់​ គណបក្ស​សង្គ្រោះ​ជាតិ​ផង​នេះ បានប្រកាសថា លោក (កឹម សុខា) នៅតែ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ស្របតាម​ច្បាប់។ ហេតុដូចនេះ លោក​នៅតែមាន​សិទ្ធិ​សម្រេច​ក្នុងនាម​ជា​ប្រធាន​គណបក្ស នូវ​រាល់​កិច្ចការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​បាន​អំពាវនាវ​សុំ​ឲ្យ​លោក សម រង្ស៊ី បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ញុះញង់​បំបែកបំបាក់​សម្លេង​អ្នកប្រជាធិបតេយ្យ​តទៅទៀត។ លិខិត​ចំហរ​នេះ បានចាត់ទុក​ការអំពាវនាវ​របស់លោក សម រង្ស៊ី តាមរយៈ​វីដេអូ​ឃ្លី​ប​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ថា ជាការ​បំបែក​សម្លេង​អ្នកប្រជាធិបតេយ្យ។

ប៉ុន្តែភ្លាមៗនេះ លោក មុត ចន្ថា ក្នុងនាម​ជានា​យក​ខុទ្ទកាល័យ​របស់ លោក កឹម សុខា បាន​ចេញមក​បដិសេធ​ថា នេះ ជា​លិខិត​ក្លែងក្លាយ​យ៉ាងពិត​ប្រាកដ ត្បិត លោក កឹម សុខា ពុំដែល​បានចេញ​លិខិត​បែបនេះ​ឡើយ។ ច្បាស់​ជាងនេះទៅទៀត លិខិត​នេះ បាន​បន្លំ​ហត្ថលេខា​ខ្លី ឬ គ្រី​ហ្វ របស់លោក អេង ឆៃអ៊ាង ដែល​គាត់​ពុំមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​ឡើយ។ នេះ​បើតាម​លោក មុត ចន្ថា ដែល​បាន​សរសេ​នៅលើ​គណនេយ្យ​ហ្វេ​ស​បុក​របស់លោក​នៅថ្ងៃនេះ ដែល​បាន​អំពាវនាវ​ដល់​សាធារណមតិ​ជាតិ-អន្តរជាតិ កុំ​ឲ្យ​ចាញ់​ឧបាយកល​បំបែកបំបាក់​នេះ។

ជាការ​កត់សំគាល់ ការ​បែកធ្លាយ​នូវ​លិខិត​ក្លែងក្លាយ​របស់លោក កឹម សុខា នេះ គឺ​នៅ​ចំ​ពេលដែល​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ខ្វែងគំនិត​គ្នា លើ​ការរៀបចំ​បញ្ជី​ឈ្មោះ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៥ ខែកុម្ភៈ ខាងមុខ រហូតដល់​មានការ​លាប​ពណ៌​គ្នា​ទៅវិញទៅមក។ ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុងស្ថិត​នៅឯ​ក្រៅប្រទេស បានចាត់ទុក​លិខិត​បែកធ្លាយ​នេះ​ថា ជា​លិខិត​ក្លែងក្លាយ​ដែរ ដែល​បង្កើតឡើង​ដោយ​ជន​ទុច្ចរិត​ណាមួយ សំដៅ​ដើម្បី​បំបែកបំបាក់​គណបក្ស​ស​ង្គ្រោះ​ជាតិ៕

22851921_1424358167685325_1444799803037584608_n

 

.