10670187_918366958259408_8520807832688678037_n

ថ្ងៃទី០១ វិច្ឆិកា ២០១៧ លោក ប៉ាង សុខឿន (ហ្វេសប៊ុក៖ ខ្មែរ សុវណ្ណភូមិ) អតីត​មេដឹកនាំ​ចលនា​និស្សិត​​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ (SMD = Students’ Movement for Democracy – Cambodia) និង​សព្វថ្ងៃ​ជាតំណាង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅ​ប្រទេស​ស៊ុយអែត (Sweden) ផ្តល់​យោបល់​ជុំវិញ​ករណី​លោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក ហ៊ុន សែន បានបបួលលោក ម៉ែន ណាត ភ្នាល់គ្នារឿងបែកធ្លាយព័ត៌មានដែលថា ហ៊ុន ម៉ាណែត ផ្ញើលុយនៅធនាគារ​បារាំង BNP ប្រមាណ ២០០ លានដុល្លារអាមេរិក ហើយ ហ៊ុន ម៉ាណែត ​បាន​ដេញ​ថ្លៃ​អាគារ​គណបក្ស Le Parti socialiste ក្នុងក្រុងប៉ារីស នូវទឹកប្រាក់ ៥៨,៥ លានអឺរ៉ូ ផង​នោះ។ ខាង​ក្រោម​នេះ គឺ​ជា​អត្ថបទ​ទាំង​ស្រុង​របស់​លោក ប៉ាង សុខឿន៖

ហ៊ានទេ​បងប្អូន ស៊ីភីភី (CPP) ទាំង​អស់​គ្នា ដែល​ចង់​ដឹង​ការពិត​ថា ហ៊ុន ម៉ាណែត មាន​​លុយ​ផ្ញើ​នៅ​ធនាគារ​បារាំង ឬអត់?

បងប្អូនអ្នកគាំទ្រ ស៊ីភីភី មិនគួរនាំគ្នាខឹងលោក ម៉ែន ណាត ផ្សាយរឿង ហ៊ុន ម៉ាណែត មានលុយនៅបារាំង ហើយចោទថា ជាព័ត៌មានក្លែងក្លាយ ឬថាញុះញង់ និងលាបពណ៌ស្អីទេ។ តែបងប្អូន គួរតែសប្បាយចិត្ត ហើយ​ចូល​រួម​ជាមួយ លោក ម៉ែន ណាត និងពួកយើង ដើម្បីស្វែងរកការពិត។ ការស្វែងរកការពិតងាយណាស់គឺ «ធ្វើ​ការ​ផ្លាស់ប្តូរ» ព្រោះនៅពេលមានការផ្លាស់ប្តូរ មានមេដឹកនាំថ្មី យើងអាចជូនឯកសារទាំងនេះ ដល់​បងប្អូន​បាន​ដោយ​ងាយ តាម​រយៈ​យន្តការ​នៃ​រដ្ឋាភិបាល​ថ្មី​នោះ។

សម្រាប់ពេលនេះ តើបងប្អូនយកឯកសារភស្តុតាងនេះ មកធ្វើប្រហុកស្អី? តើបងប្អូនគិតថា ហ៊ុន ម៉ាណែត ឬ​ត្រកូល ហ៊ុន ស៊ីបាយ​នឹង​ត្រឡោក​ឬអី?

សូមបងប្អូន គិតទៅមើល យួន នៅ​ពេញ​ស្រុក​ខ្មែរ តែ​បង​ប្អូន ស៊ីភីភី មិន​ទាំង​ហ៊ាន​ទទួល​ការពិត​ផង (?)។ ព្រៃឈើ និង​សម្បត្តិ​ធម្មជាតិ ស្ទើរ​វិនាស​អស់​ទៅ​ហើយ ប៉ុន្តែបងប្អូនគាំទ្រ ស៊ីភីភី មិន​ហ៊ាន​ទទួល​ថា​ ពិត​ផង (?)។ ហ៊ុន សែន ឲ្យ​លុយ​ទៅ​នាង ធី សុវណ្ណថា ១​លាន​ដុល្លារ (ព័ត៌មាន​បែកធ្លាយ) ពេលនោះ​បងប្អូន​គាំទ្រ ស៊ីភីភី មិន​ទាំង​យក​ភ្នែកមើល និង​ហ៊ាន​ទទួល​ការពិត​ផង (?)។

ដូច្នេះ បងប្អូនអ្នកគាំទ្រ ស៊ីភីភី ប្រឹង​ទាមទារ​រកឯកសារ​ភស្តុតាង មក​បង្ហាញ​ហ្នឹង តើយក​វា យក​មក​ធ្វើ​ផេះ​ស្អី? – បើបងប្អូនចិត្តសឿង ចង់បានការពិត ស្រឡាញ់សច្ចធម៌ និង យុត្តិធម៌ សូមបងប្អូនគួររួមគ្នាផ្លាស់ប្តូរទៅ… ពេល​ផ្លាស់​ប្តូរ​បាន​ហើយ កុំថា​ឡើយ​ត្រឹម​មាន​ឯកសារ​ភស្តុតាង​ទាំងនោះ មក​បង្ហាញ តែ​យើង​សូម​ធានា​ថា យើង​នឹង​ឲ្យ​ច្បាប់ កាត់​ទោស​ជន​លួច​ជាតិ​ទាំង​នេះ ថែម​ទៀត​ផង។ តើ​បងប្អូន ហ៊ាន​ដែរ​ទេ?

#បញ្ជាក់៖ ខ្មែរ សុវណ្ណភូមិ បាន​និយាយ​ក្នុង​អត្ថបទ​មុន​ថា រឿង​ទៅ​យក​ឯកសារ​នានា ឬ​សុំមើល​កុង​ធនាគារ​នរណា​ម្នាក់ គឺ​ជា​ការ​លំបាក ដោយសារ​ទាក់ទង​នឹង​បញ្ហា​ផ្លូវច្បាប់​អន្តរជាតិ ហើយ​មាន​តែ​រដ្ឋាភិបាល​ទេ ទើប​អាច​ធ្វើ​បាន។ នោះ​គឺ​ជា​ការពិត តែ​មិនមែន​មាន​ន័យ​ថា យើង​មិន​មាន​ប្រភព​ព័ត៌មាន ដែល​អាច​ផ្តល់​ឲ្យ​យើង​បាន​នោះទេ ដោយ​វាអាស្រ័យ​លើ​ស្ថានភាព៕ – (បញ្ចូល​អត្ថបទ​៖ CWCI Cambodia / November 01, 2017)