Captureចដថេថងថ

ប្រភពគេហទំព័រ Ideology ផ្សាយឯកសារមួយចំនួនបញ្ជាក់ថា កោះត្រល់ ជាកោះមួយសំបូរភោគផល​ហូរហៀរ ជាពិសេសគឺ វត្ថុមានតម្លៃ គុជខ្យង និងដី ដ៏មានជីវជាតិ នឹងរតនវត្ថុ ដ៏អស្ចារ្យជាច្រេីនទៀត។

តាមវិទ្យុអាស៊ីសេរី RFA ខែសីហា ២០១២ ផ្សាយថា កោះត្រល់នេះ មានក្រឡាផ្ទៃ ៥៤០គ.ម.ក្រឡា ដែលមានចម្ងាយ ១៥ គ.ម ពីខេត្តកំពត និងចម្ងាយ ៤៥ គ.ម ពីខេត្តហាទៀង កម្ពុជាក្រោម (វៀតណាម)។

បច្ចុប្បន្នវៀតណាម បានផ្លាសប្ដូរកាឡៃប្រវត្តិសាស្ត្រ ហេីយបង្រៀនទៅកូនចៅរបស់ខ្លួនថា ​កោះត្រល់ ជារបស់ យួន តាំងពីយូរណាស់មកហេីយ រហូតពេលមានកម្មវិធីប្រឡងបវកញ្ញាឯកថ្មីៗនេះ ​នៅលេីទឹកដីកោះត្រល់ មានជនជាតិវៀតណាមជ្រុលនិយម​មួយចំនួន បានចូល​មកបញ្ចេញមតិ​ លេីបណ្ដាញសង្គម តិះដៀលមេីលងាយខ្មែរ យ៉ាងចាស់ដៃទៀតផង។

សូមគូសបញ្ជាក់ថា៖
១. តាមព្រះរាជក្រឹត្យលេខ 662 ន.ស ចុះថ្ងៃទី 30 ខែ ឆ្នូ ឆ្នាំ 1957 ចេញដោយព្រះមហាក្សត្រ​ នរោត្តម សុរាម្រិត៖  ប្រការ 6 និង ប្រការ 7 បញ្ជាក់ថា «កោះត្រល់ គឺកោះភូកុក ជាឈ្មោះតែមួយ ជាកោះដែលនៅក្នុង​ដែន​អធិបតេយ្យភាពខ្មែរ យ៉ាងជ្រៅ។ គ្មានជំនាន់ណា ហ៊ានកាត់ទៅអោយ យួន នោះទេ»។

២. យោងតាមផែនទី និងក្រិត្យច្បាប់សម័យ សាធារណៈរដ្ឋខ្មែរគឺ កោះត្រល់ នៅក្នុងផែនទីខ្មែរនៅឡេីយ ដែលច្បាប់នោះ ទទួលស្គាល់ចុះហត្ថលេខាដោយ លោកប្រធានាធិបតី លន់ នល់។

៣. ប្រព័ន្ធសារពិសេស Airgram របស់លោកសេនាប្រមុខ លន់ នុល ទម្លាយ​ដោយក្រុមចារកម្ម​ពិសេសសហរដ្ឋអាមេរិក CIA បានបញ្ជូនទៅឲ្យ សហរដ្ឋអាមេរិក និងទទួលស្គាល់ដោយ ក្រសួងការបរទេសអាមេរិក (Department Of State) បានបញ្ជាក់យ៉ាងច្បាស់ថា កោះត្រល់ នោះ ជារបស់​ខ្មែរយ៉ាងពិតប្រាកដ និង​ឋិតលេី​អធិបតេយ្យភាពរបស់ខ្មែរ។

៤. កោះត្រល់ មានសរសេរក្នុង សៀវភៅសិក្សា ថ្នាក់ទី៧ បោះពុម្ពនៅឆ្នាំ១៩៨៥ បញ្ជាក់ថា «កោះត្រល់» ជារបស់ខ្មែរ។ សៀវភៅនេះ បោះពុម្ពឡើងនៅក្នុងរបប សាធារណរដ្ឋប្រជាមានិត្យកម្ពុជា ដឹកនាំដោយ ហ៊ុន សែន, ជា ស៊ីម និង ហេង សំរិន ក្រោមការត្រួតត្រារបស់ វៀតណាម។ នេះបើតាមសន្និសីទកាសែតរបស់ លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថ្ងៃទី១៧ មិថុនា ២០១៣ បានបង្ហាញឯកសារ កោះត្រល់ ក្នុងសៀវភសិក្សា ឆ្នាំ១៩៨៥។

កាលពីឆ្នាំ ១៨៨០ នៅលេី កោះត្រល់ មានដេីមដូងទាំងអស់ ១៧០០០ ដេីម ជាពិសេស បារាំង បាន​ដាំដំណាំ វ៉ាន់នីឡា ចំការម្រេច ចំការកាហ្វេ ដេីម្បីផ្គត់ផ្គង់ដល់បរទេស។ ក្រោយ បារាំង ដក​អាណានិគម​​ពីឥណ្ឌូចិនទៅ បារាំង មិនបានសម្រេចកាត់ទឹកដី កោះត្រល់ ឲ្យជនណាឡេីយ។

ជាពិសេសមានឯកសាជារច្រេីនទៀត ដែលបានទម្លាយជាបន្តបន្ទាប់​ ដេីម្បីឲ្យ​សិស្សានុសិស្ស ពលរដ្ឋ និងបញ្ញវន្តខ្មែរ បានជ្រាបច្បាស់ សិក្សាពិចារណា និងចូលរួមគំនិតគ្នាជាធ្លុងមួយ ​ដេីម្បីឈានដល់ការប្តឹងទាមទារយក កោះត្រល់ មកវិញ នូវទឹកដីដែលដូនតាយេីងបានបន្សល់មក នៅពេលណាកម្ពុជា មានមេដឹកនាំល្អ ដែលស្រឡាញ់ជាតិពិតប្រាកដ៕
(CWCI Cambodia /អត្ថបទនិងឯកសារបន្ថែមដោយ ម៉ែន ណាត) / 05 Jan 2017

koh1
koh2
koh3
koh4
koh5 (1)
koh6
koh7
koh8
koh9
koh10
koh11
koh-tral-d
koh-tral-a
koh-tral-c