ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូម​ថ្កោល​ទោស​ចំពោះ​កិច្ច​ព្រម​ព្រៀង និង​ការ​ធានា​ណា​មួយ ដែល​ធ្វើ​ឡើង​ដោយ​របប ហ៊ុន សែន ជាមួយ​វៀតណាម ដើម្បី​ទទួល​ស្គាល់​ភាព​ស្រ​បច្បាប់ ដល់​ជន​អន្តោ​ប្រវេសន៍​យួខុស​ច្បាប់ នៅ​កម្ពុជា។ ក្នុង​រូប​ភាព​ណា​ក៏​ដោយ យើង​នៅ​តែ​ចាត់​ទុក​ថា និគម​ជន​​វៀត​ណាម ឬ​យួន នៅ​កម្ពុជា នៅ​តែ​ខុស​ច្បាប់​ដដែល បើ​ទោះ​ជា​ពួក​គេ បាន​បង្កើត​កូន​ចៅ​របស់​ខ្លួន នៅ​ក្នុង​ទឹកដី​កម្ពុជា ហើយ​ឃុប​ឃឹត​ជាមួយ​អាជ្ញាធរ​ខ្មែរ ធ្វើ​ឯកសារ​ស្រប​ច្បាប់​ណា​មួយ​ក្តី «ជា​ឯកសារ​ក្លែង​បន្លំ»។ កូន​ចៅ​របស់​ពួក​គេ ក៏​ជា​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់ ដូច​ឪពុក​ម្តាយ​របស់​ពួក​គេ​ដែរ។

ជនបរទេស​ស្រប​ច្បាប់ មាន​ន័យ​ថា ជា​ជន​បរទេស​ដែល​កាន់​ឯកសារ​ស្រប​ច្បាប់ ចូល​មក​ធ្វើ​ទេសចរ ឬ​ចូល​ស្នាក់​អាស្រ័យ​ប្រទេស​មួយ​ទៀត ក្នុង​រយៈ​ពេល​កំណត់​តាម​ច្បាប់ ស្រប​តាម ច្បាប់​អន្តោ​ប្រវេសន៍ ឆ្នាំ​១៩៩៤។ ជន​បរទេស​ទាំង​នោះ អាច​ចូល​សញ្ជាតិ​កម្ពុជា​បាន ដរាប​ណា​ជន​បរទេស​នោះ បាន​បំពេញ​លក្ខខណ្ឌ ស្រប​តាម ច្បាប់​ស្តី​ពី​សញ្ជាតិ​ខ្មែរ ឆ្នាំ​១៩៩៦ ព្រម​ទាំង​ត្រូវ​មាន​ព្រះ​រាជក្រឹត្យ ពី​ព្រះ​មហា​ក្សត្រ និង​ធ្វើ​សច្ចា​ប្រណិធាន​ពី តុលាការ​កំពូល ផង។ ករណី​ជន​អន្តោ​ប្រវេសន៍​បរទេស ដែល​កាន់​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ដោយ​គ្មាន​ឯកសារ​ព្រះ​រាជក្រឹត្យ និង​ឯកសារ​ពី​តុលាការ​កំពូល មក​ធ្វើ​ការ​បញ្ជាក់​ទេ នោះ​ជន​បរទេស​ទាំង​នោះ គឺថា​នៅ​តែ​ខុស​ច្បាប់ ដោយ​ចាត់​ទុក​ថា «ក្លែង​ឯកសារ»។ 

ចំពោះករណី​ជន​អន្តោ​ប្រវេស៍​យួន នៅ​កម្ពុជា គឺ​ពួក​គេ ចូល​មក​រស់នៅ​តាំង​ពីឆ្នាំ​១៩៧៩ និង​​ឆ្នាំ​បន្ត​បន្ទាប់​​រហូត​សព្វថ្ងៃ ដោយ​ពួក​គេ សំ​អាង​លើ សន្ធិ​សញ្ញា​មិត្តភាព និង​សហ​ប្រតិ​បត្តិការ រវាង​កម្ពុជា និង​​វៀតណាម ថ្ងៃ​ទី​១៨ កុម្ភៈ ឆ្នាំ១៩៧៩ ដែល​ចុះហត្ថ​លេខា​ដោយ​លោក ហេង សំរិន និង សារាចរ​ណែនាំ ហ៊ុន សែន ឆ្នាំ​១៩៨៦ (ថ្ងៃ​ទី​២៦ កុម្ភៈ ឆ្នាំ​​១៩៨៦)។ ឯកសារ​​ទាំង​នេះ គឺ​ជា​ការ​លើក​ទឹកចិត្ត​ឲ្យ​យួន បន្ត​ចូល​មក​រស់នៅ​កម្ពុជា ដោយ​គ្មាន​ចាំបាច់​មាន​ឯកសារ​ស្រប​ច្បាប់​ទេ។ ដូច្នេះ ពួក​គេ​រស់​នៅ​ខុស​ច្បាប់ នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

ករណី​គ្មាន​ឯកសារ​ស្រប​ច្បាប់ បាន​ន័យ​ថា យួន​/​វៀតណាម រស់​នៅ​កម្ពុជា គឺ​ខុស​ច្បាប់។ ហេតុនេះ​​របប ហ៊ុន សែន មិន​ត្រូវ​ទទួល​យក​លក្ខខណ្ឌ​ណាៗ​ទាំង​អស់ ពី​រដ្ឋាភិបាល​​វៀតណាម ក្នុង​ការ​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់ នូវ​ជន​អន្តោ​ប្រវេសន៍​យួន​ខុស​ច្បាប់​ឡើយ។ របប ហ៊ុន សែន ត្រូវ​តែ​ចាត់​វិធានការ​បញ្ជូន​យួន​ខុស​ច្បាប់ ទៅ​ប្រទេស​​វៀតណាម​​វិញ ដូច​មាន​កំណត់​ច្បាប់​ស្តី​ពី​អន្តោ​ប្រវេសន៍ និង​ច្បាប់​សញ្ជាតិ​របស់​កម្ពុជា។ 

ដោយលោក ម៉ែន ណាត
នៃ​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា
ក្រុងគ្រីស្ទានសាន់ (ប្រទេស​ន័រវែស) / ១១ មករា ២០១៨

youn-002
10670187_918366958259408_8520807832688678037_n

កាសែត​វៀតណាម​ ថាលោក ហ៊ុន សែន យល់​ព្រម​​ផ្ដល់​​ភាព​​ស្រប​​ច្បាប់​ ដល់​​ជន​​ជាតិ​​វៀតណាម

(VOD News / ដោយលោក ពេជ្រ ចំរុង /​​ថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៨)

សារព័ត៌មាន​វៀតណាម បាន​ចុះ​ផ្សាយ​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​យល់​ព្រម​តាម​សំណើ​របស់​​​សម​ភាគី​​វៀតណាម ដែល​ស្នើ​សុំ​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ផ្ដល់​ភាព​ស្រប​ច្បាប់​ ដល់​ជន​អន្តោ​ប្រវេសន៍​វៀតណាម ​កំពុង​រស់​​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ព្រឹត្តិប័ត្រ​ព័ត៌មាន​អនឡាញ​ របស់​រដ្ឋាភិបាល​វៀតណាម VGP News បាន​ចុះ​ផ្សាយ​ថាលោក ហ៊ុន សែន បាន​សម្រេច​តាម​សំណើ​ វៀតណាម​ បែប​នេះ នៅ​ក្នុង​ជំនួប​ទ្វេភាគី​ រវាង​លោក ហ៊ុន សែន និង​នាយក​រដ្ឋ​មន្ត្រី​វៀតណាម លោក ង្វៀន សួនហ្វុក នៅ​ក្រៅ​ជំនួប​នៃ​វេទិកា​ថ្នាក់​តំបន់​ «មេគង្គ-ឡានឆាង» នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ព្រឹត្តិប័ត្រ​ព័ត៌មានវៀតណាម​មួយ​នេះ ចុះផ្សាយថា៖ «ប្រមុខរដ្ឋាភិបាលវៀតណាម និងនាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន បាន​ព្រមព្រៀងគ្នា ជំរុញភាពស្របច្បាប់​ ដល់ពលរដ្ឋកម្ពុជា​ដើមកំណើត​វៀតណាម ដោយផ្អែកតាមច្បាប់​កម្ពុជា និង​ទំនាក់​ទំនង​ប្រទេស​ជិត​ខាង​ល្អ ​រវាង​ប្រទេស​ទាំង​ពីរ»។

អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឲ្យ VOD ដឹងបន្ថែមថា រដ្ឋាភិបាល​មាន​គោល​នយោបាយ​ធានា​ភាព​ស្រប​ច្បាប់ ជូន​ជន​បរទេស ដែល​ចូល​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្ដែ លោកថា ចំពោះ​ជនបរទេស ដែល​បំពាន​ច្បាប់ ឬ​ចូល​មក​ស្នាក់​នៅ​ប្រទេស​កម្ពុជា ដោយ​ខុស​ច្បាប់​នោះ គឺ​អាជ្ញាធរ​នឹង​ចាត់​វិធានការ បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ពួក​គេ​វិញ។ លោកថា៖ «យើង​មាន​គោល​នយោបាយ​ការបរទេស​ត្រឹម​ត្រូវ ប្រទេស​យើង​ដូច​ប្រទេស​គេ ប្រជាជន​វៀតណាម ដែល​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា អ្នកណា​ដែល​មក​រស់នៅ​ដោយ​ស្រប​ច្បាប់ អាហ្នឹង​យើង​ត្រូវ​ទទួល​ខុស​ត្រូវ ប៉ុន្ដែ អ្នក​ដែល​រត់​មក​នៅ​ដោយ​ខុស​ច្បាប់ អាហ្នឹង​យើង​ចាត់​វិធានការ​ស្រប​ទៅ​តាម​គោល​ការ​ណ៍​ច្បាប់ ច្បាប់​អន្ដោ​ប្រវេសន៍ យើង​មាន​វិធានការ​ចាប់ ហើយ​បញ្ជូន​ទៅ​វិញ។ តែ​អ្នក​ដែល​នៅ​​ស្រប​ច្បាប់ ដូចថា មានវីសា ឬ​មួយ​ចូល​ក្នុង​នាម​អ្នក​ទេសចរណ៍ យើង​ត្រូវ​ថែ​រក្សា​​សន្ដិសុខ សុវត្ថិភាព​ឲ្យ​គេ»។

កាលពីខែតុលា ឆ្នាំ២០១៧ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង បាន​បញ្ជាទៅមន្ដ្រីក្រោមឪវាទ ឲ្យធ្វើការ​ដក​ហូត​ឯកសារ​រដ្ឋបាល​ខុស​ប្រក្រតី ដែលកាន់កាប់ដោយជន​បរទេស​ប្រហែល ៧ ​ម៉ឺន​នាក់ ដោយ​​ថា ឯកសារ​ទាំង​នោះ ត្រូវបានចេញ​ដោយ​ មន្ត្រី​នគរបាល​ជាន់​ខ្ពស់​កម្ពុជា។

ប៉ុន្ដែ អគ្គ​នាយក​​នៃ​ អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ លោក សុខ ផល បានឲ្យ​ VOD ដឹងកាលពីថ្ងៃទី០៩ មករាថា ចាប់​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន រហូតដល់​ដើម​ខែ​មករា ឆ្នាំ២០១៨ ​នេះ អាជ្ញាធរ​ បាន​ដក​ហូត​ឯកសារ​ខុស​ប្រក្រតី​​បាន​ចំនួន ១៥ ​ភាគរយហើយ​ ដោយ​ក្នុង​​ភាគ​ច្រើន​​បំផុត ​ជា​ជន​អន្តោប្រវេសន៍​​វៀតណាម។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ​ សង្កេតឃើញថា ការ​អនុវត្តច្បាប់​នៅ​វៀតណាម មាន​ភាព​តឹង​តែង​ជាង​ការ​អនុវត្តច្បាប់ នៅប្រទេសកម្ពុជា។ លោក រិះគន់ថា កម្សោយ​នៃ​ការ​អនុវត្ត​ច្បាប់​​អន្តោ​ប្រវេសន៍ ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខ្លួន​ឯង ​បាត់​បង់​សំឡេង​គាំទ្រ ពី​ប្រជា​ពលរដ្ឋ។

លោកថា៖ «បើសិនរដ្ឋាភិបាល មិនព្រមអនុវត្តឲ្យមាន​ភាព​តឹង​រ៉ឹង​ទេ មិន​មែន​ត្រឹម​តែ គណបក្ស​ប្រឆាំង​ទេ ប៉ុន្ដែ ​ប្រជា​ពលរដ្ឋ ទាំង​អ្នកគាំទ្រ​បក្ស​ប្រឆាំង អ្នក​គាំទ្រ​រដ្ឋាភិបាល និង​អ្នក​នៅ​កណ្ដាល គេ​អត់​មាន​ពេញ​ចិត្ត​នឹង​វិធានការ​បែប​លេងៗ​អញ្ចឹង​ទេ»។

បើតាមមន្ដ្រីនាយកដ្ឋាន​អន្តោប្រវេសន៍ ជន​បរទេស​រស់​នៅ​កម្ពុជា មាន​ប្រមណ​​​ជាង ​១៦ ម៉ឺន​​នាក់ ក្នុង​​នោះ​​ជន​ជាតិ​វៀតណាម មាន​ច្រើន​ជាង​គេ​ ដល់​ទៅ​ជាង ៩៩ ភាគរយ ខណៈ​ដែល​ជន​ជាតិ​វៀតណាម កាន់​កាប់​ឯកសារ​ខុស​ប្រក្រតី មាន​ចំនួន​ប្រមាណ​ជាង ៧​ម៉ឺន ៦​ពាន់​នាក់ (៧៦៣៩៨ នាក់) ហើយ​​ជន​​ជាតិ​​វៀតណាម ជាង ១ ម៉ឺន ៤ ពាន់​នាក់​​ទៀត​ (១៤​២៤៦ ​នាក់) កំពុង​​រស់​នៅ​ដោយ​​គ្មាន​​ឯកសារ​ស្រប​ច្បាប់​៕

11831702_146588312344962_862678057026302388_n
15977406_1495930720479102_3570068507979995483_n
15977473_1495930777145763_7939283592804937296_n
15895264_1495930727145768_3258668684017370543_n
16105909_1495930787145762_2475262244099032753_n