Tag Archives: Norway

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ប្រឆាំងជំទាស់ ចំពោះ ហ៊ុន សែន ដែលថាយល់ព្រម​ផ្ដល់​ភាព​ស្រប​ច្បាប់​ ដល់យួនខុសច្បាប់​ នៅកម្ពុជា

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមថ្កោលទោស ចំពោះកិច្ចព្រមព្រៀង និងការធានាណាមួយ ដែលធ្វើឡើងដោយរបប ហ៊ុន សែន ជាមួយ វៀតណាម ដើម្បីទទួលស្គាល់ភាពស្របច្បាប់ ដល់ជនអន្តោប្រវេសន៍យួខុសច្បាប់ នៅកម្ពុជា។ ក្នុងរូបភាណាក៏ដោយ យើង នៅតែចាត់ទុកថា និគមនជន​វៀតណាម ឬយួន នៅកម្ពុជា នៅតែខុសច្បាប់ដដែល បើទោះជាពួកគេ បានបង្កើតកូនចៅរបស់ខ្លួន នៅក្នុងទឹកដីកម្ពុជា ហើយឃុបឃឹតជាមួយអាជ្ញាធរខ្មែរ ធ្វើឯកសារស្របច្បាប់ណាមួយក្តី «ជាឯកសារក្លែងបន្លំ»។ កូនចៅរបស់ពួកគេ ក៏ជាជនអន្តោប្រវេសន៍ខុសច្បាប់ ដូចឪពុកម្តាយរបស់ពួកគេដែរ។

ជនបរទេសស្របច្បាប់ មានន័យថា ជាជនបរទេសដែលកាន់ឯកសារស្របច្បាប់ ចូលមកធ្វើទេសចរ ឬចូលចូលស្នាក់អាស្រ័យប្រទេសមួយទៀត ក្នុងរយៈពេលកំណត់តាមច្បាប់ ស្របតាម ច្បាប់អន្តោប្រវេសន៍ ឆ្នាំ១៩៩៤។ ជនបរទេសទាំងនោះ អាចចូលសញ្ជាតិកម្ពុជាបាន ដរាបណាជនបរទេសនោះ បានបំពេញលក្ខខណ្ឌ ស្របតាម ច្បាប់ស្តីពីសញ្ជាតិខ្មែរ ឆ្នាំ១៩៩៦ ព្រមទាំងត្រូវមាន ព្រះរាជក្រឹត្យ ពីព្រះមហាក្សត្រ និងធ្វើសច្ចាប្រណិធានពី តុលាការកំពូល ផង។ ករណីជនអន្តោប្រវេសន៍បរទេស ដែលកាន់អត្តសញ្ញាណប័ណ្ណសញ្ជាត់ិខ្មែរ ដោយគ្មានឯកសារព្រះរាជក្រឹត្យ និងឯកសារពីតុលាការកំពូល មកធ្វើការបញ្ជាក់ទេ នោះជនបរទេសទាំងនោះ គឺថានៅតែខុសច្បាប់ ដោយចាត់ទុកថា «ក្លែងឯកសារ»។ 

ចំពោះករណីជនអន្តោប្រវេស៍យួន នៅកម្ពុជា គឺពួកគេ ចូលមករស់នៅតាំងពីឆ្នាំ១៩៧៩ និងឆ្នាំបន្តបន្ទាប់​​រហូតសព្វថ្ងៃ ដោយពួកគេ សំអាងលើ សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ រវាងកម្ពុជា និង​វៀតណាម ថ្ងៃទី១៨ កុម្ភៈ ឆ្នាំ១៩៧៩ ដែលចុះហត្ថលេខាដោយលោក ហេង សំរិន និង សារាចរណ៍ណែនាំ ហ៊ុន សែន ១៩៨៦ (ថ្ងៃទី២៦ កុម្ភៈ ឆ្នាំ១៩៨៦)។ ឯកសារទាំងនេះ គឺជាការលើកទឹកចិត្តឲ្យ យួន បន្តចូលមករស់នៅកម្ពុជា ដោយគ្មានចាំបាច់មានឯកសារស្របច្បាប់ទេ។ ដូច្នេះ ពួកគេ រស់នៅខុសច្បាប់ នៅកម្ពុជាសព្វថ្ងៃនេះ។

ករណីគ្មានឯកសារស្របច្បាប់ បានន័យថា យួន/វៀតណាម រស់នៅកម្ពុជា គឺខុសច្បាប់។ ហេតុនេះរបប ហ៊ុន សែន មិនត្រូវទទួលយកលក្ខខណ្ឌណាៗទាំងអស់ ពីរដ្ឋាភិបាលវៀតណាម ក្នុងការទទួលស្គាល់ភាពស្របច្បាប់ នូវជនអន្តោប្រវេសន៍យួនខុសច្បាប់ឡើយ។ របប ហ៊ុន សែន ត្រូវតែចាត់វិធានការបញ្ជូន យួន ខុសច្បាប់ ទៅប្រទេសវៀតណាមវិញ ដូចមានកំណត់ច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាបសញ្ជាតិ របស់កម្ពុជា។ 

ដោយ ម៉ែន ណាត
នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / ក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវេស៍) / ១១ មករា ២០១៨

10670187_918366958259408_8520807832688678037_n


youn-002

កាសែត​វៀតណាម​ ថាលោក ហ៊ុន សែន យល់ព្រម​ផ្ដល់​ភាព​ស្រប​ច្បាប់​ ដល់​ជន​ជាតិ​វៀតណាម

(VOD News / ដោយលោក ពេជ្រ ចំរុង /​​ថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៨)
សារព័ត៌មាន​វៀតណាម បាន​ចុះ​ផ្សាយ​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានយល់ព្រមតាមសំណើរបស់​​សម​ភាគី​វៀតណាម ដែលស្នើ​សុំ​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ផ្ដល់​ភាព​ស្រប​ច្បាប់​ ដល់​ជន​អន្តោ​ប្រវេសន៍​វៀតណាម ​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ព្រឹត្តិប័ត្រ​ព័ត៌មាន​អនឡាញ​ របស់​រដ្ឋាភិបាល​វៀតណាម VGP News បាន​ចុះ​ផ្សាយ​ថាលោក ហ៊ុន សែន បាន​សម្រេច​តាម​សំណើ​ វៀតណាម​ បែប​នេះ នៅ​ក្នុង​ជំនួប​ទ្វេភាគី​ រវាង​លោក ហ៊ុន សែន និង​នាយក​រដ្ឋ​មន្ត្រី​វៀតណាម លោក ង្វៀន សួនហ្វុក នៅ​ក្រៅ​ជំនួប​នៃ​វេទិកា​ថ្នាក់​តំបន់​ «មេគង្គ-ឡានឆាង» នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ព្រឹត្តិប័ត្រ​ព័ត៌មានវៀតណាម​មួយ​នេះ ចុះផ្សាយថា៖ «ប្រមុខរដ្ឋាភិបាលវៀតណាម និងនាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន បាន​ព្រមព្រៀងគ្នា ជំរុញភាពស្របច្បាប់​ ដល់ពលរដ្ឋកម្ពុជា​ដើមកំណើត​វៀតណាម ដោយផ្អែកតាមច្បាប់​កម្ពុជា និងទំនាក់ទំនងប្រទេសជិតខាងល្អ ​រវាងប្រទេសទាំងពីរ»។ Read more

Advertisements

ជីវប្រវត្តិសង្ខេប៖ លោក ម៉ែន ណាត ពីកូនកសិករ ក្លាយជាបញ្ញវន្ត បន្តដំណើរជាអ្នកជាតិនិយម

13932811_1006700922784387_2575749434272095641_n

ជីវប្រវត្តិសង្ខេប៖ លោក ម៉ែន ណាត ពីកូនកសិករ ក្លាយជាបញ្ញវន្ត បន្តដំណើរជាអ្នកជាតិនិយម
………………………..
លោក ម៉ែន ណាត (ហៅ នគរ គោកធ្លក) ជាកូនកសិករ ក្នុងជីវភាពគ្រួសារមធ្យម មានស្រុកកំណើតនៅ ភូមិ/ឃុំដូងខ្ពស់ ស្រុកបុរីជលសារ ខេត្តតាកែវ។ លោក កើតនៅក្នុងសម័យសង្គ្រាម ថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៧៥ (ក្នុងបញ្ជីជាតិ ខែមករា ១៩៧៦)។

បន្ទាប់ពីបញ្ចប់ការសិក្សា នៅវិទ្យាល័យព្រៃសណ្តែក ក្នុងស្រុកទ្រាំង ខេត្តតាកែវ លោក ម៉ែន ណាត បានបន្តការសិក្សា នៅទីក្រុងភ្នំពេញ ផ្នែកសង្គមវិជ្ជា ជំនាន់​ទី៣ (១៩៩៦-២០០០) ហើយបញ្ចប់បរិញ្ញាប័ត្របូក១ នៅមហាវិទ្យាល័យគរុកោសល្យ ឆ្នាំ២០០១។ ប្រវត្តិការសិក្សារបស់លោក ជាសិស្សពូកែ តាំងពីថ្នាក់បឋមសិក្សារហូតមក ហើយលោក បានប្រឡងជាប់ចូលមហាវិទ្យាល័យ ចំនួន ២ កាលនោះគឺ សង្គមវិជ្ជា និង មន្ទីរពិសោធន៍ ផ្នែកសុខាភិបាល។ ក្រៅពីនេះ លោក បានសិក្សាវគ្គបណ្តុះបណ្តាលជំនាញមួយចំនួនទៀត ផែ្នករដ្ឋបាលទូទៅ ច្បាប់ និង វិទ្យាសាស្រ្តនយោបាយផង។

លោក ម៉ែន ណាត ក៏បានបញ្ចប់បរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកវិទ្យាសាស្រ្តអប់រំ នៅសាកលវិទ្យាល័យ​អាហ្គ័រឌើរ៍ (University Of Agder or UiA) ប្រទេសន័រវេស៍ (Norway) ឆ្នំា២០១៣ ក្នុងឋានៈជាជនភៀសខ្លួន និងបានទទួលសញ្ជាតិ នៅប្រទេសនេះ។

លោក ម៉ែន ណាត ធ្លាប់ជាមន្រ្តីរាជការ នៃការិយាល័យកំណត់ហេតុ នាយកដ្ឋាននីតិវិធី រដ្ឋសភា ពីឆ្នាំ​១៩៩៩ ដល់ឆ្នាំ​​​២០០៥។ ទន្ទឹមនឹងនេះ លោក ក៏បានរៀបចំ សមាគមមន្រ្តីរាជការឈ្មោះថា «សមាគម​មន្រ្តីរាជកការឯករាជ្យកម្ពុជា (CICA or Cambodia Independent Civil-servants Association)» ក្នុងគោលបំណងលើកស្ទួយលក្ខខណ្ឌមន្រ្តីរាជការ ជីវភាពមន្រ្តីរាជការ និងសិទ្ធិមនុស្ស។

កាលនៅជានិស្សិត លោក ម៉ែន ណាត បានក្លាយជាយុវជនឆ្នើម និង ជាមេដឹកនាំ ក្នុងចំណោមមេដឹកនាំនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (SMD or Students’ Movement for Democracy)  ពីខែកញ្ញា ឆ្នាំ​១៩៩៨ ដែលជាក្រុមអ្នកជាតិមនិយម ប្រឆាំងនយោបាយដឹកនាំ របស់លោក ហ៊ុន សែន និង គណបក្សប្រជាជនកម្ពុជា ដែលគាំទ្រដោយប្រទេស​វៀតណាម។ លោក ម៉ែន ណាត ជានិស្សិត​ម្នាក់ ក្នុងចំណោមនិសិ្សតក្រីក្រ មានការតស៊ួូខ្ពស់ ស្នាក់នៅ វត្តនាគវ័ន ខណ្ឌបឹងកក់២ ក្រុងភ្នំពេញ។ ជាមួយគ្នានេះ លោក ក៏ជាអ្នកសម្របសម្រួល ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (Cambodia Watchdog Council) បង្កើតឡើងនៅឆ្នាំ​​២០០២ ដែលជាបណ្តុំអង្គការ សមាគម និងសហជីព។ ក្រុមប្រឹក្សានេះ គឺបានធ្វើសកម្មភាពខ្លាំងក្លា ទៅលើការលើកកំពស់សិទ្ធិកម្មករ សិទ្ធិមន្ត្រីរាជការ សិទ្ធិពលរដ្ឋ យុត្តិធម៌សង្គម និង កិច្ចការព្រំដែន។

{សមាជិកស្ថាបនិកនៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ឆ្នាំ​​២០០២ រួមមាន៖
១. លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករកម្ពុជា។ លោក ត្រូវបានធ្វើឃាតដោយ ចារកិច្ចរដ្ឋាភិបាល ហ៊ុន សែន ថ្ងៃទី២២ មករា ឆ្នាំ២០០៤ ខណៈពេលជាប់គាំងនយោបាយ ក្រោយការបោះឆ្នាំជាតិ ឆ្នាំ២០០៣។
២. លោក រ៉ុង ឈុន ប្រធានសមាគមសមាគមគ្រូបង្រៀនកម្ពុជា ដែលបច្ចុប្បន្នជាសមាជិកនៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ៏(គ.ជ.ប)។ 
៣. លោក អ៊ុំ សំអាន ប្រធានចលនានិស្សិតដើម្បីលទិ្ធប្រជាធិបតេយ្យ ដែលសព្វថ្ងៃជាតំណាងរាស្រ្ត នៃគណបក្សសង្គ្រោះជាតិ​ អាណត្កិទី៥ (២០១៣-២០១៨)។ ប៉ុន្តែលោក អ៊ុំ សំអាន ត្រូវបានរដ្ឋាភិបាល ហ៊ុន សែន ចាប់ដាក់ពន្ធនាគារ  (២ ឆ្នាំកន្លះ )កាលពីខែមេសា ឆ្នាំ២០១៦ ក្នុងរឿងផែនទីព្រំដែន និង ដឹកនាំយុវជន ចុះពិនិត្យបង្គោលព្រំដែនថ្មី ដែលបានបោះរំ លោភចូល ក្នុងទឹកដីខ្មែរ។
៣. លោក ម៉ែន ណាត ប្រធានសមាគមមន្រ្តីរាជការកម្ពុជា ដែលសព្វថ្ងៃជាប្រធាននៃ ក្រុមប្រឹក្សាឃ្លាំមើលម្ពុជា និង ជាប្រធានសហគមន៍ខ្មែរ នៅប្រទេសន៍វេស៍ (Norway)។
៤. លោក ឆាំ ឆានី ប្រធានសមាគមកសិការកម្ពុជា ដែលសព្វថ្ងៃ ជាអនុប្រធាន ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មានមូលរដ្ឋនៅប្រទេេស ន័រវេស៍ (Norway)។
៥. លោក ជា មុន្នី (ប្អូនប្រុសលោក ជា វិជ្ជា) ស្ថាបនិកសហជីពសេរីកម្មករកម្ពុជា ហើយសព្វថ្ងៃគឺប្រធានសហជីពនេះ។
៦. អ្នកស្រី ឆន សុខា ប្រធានសម្ព័ន្ធសហជីពកម្មករកាត់ដេរកម្ពុជា ដែលសព្វថ្ងៃ ជាមន្រ្តិសម្របសម្រួសសិទ្ធិកម្មករ នៃអង្គការសិទ្ធិមនុស្សមួយ។}

លោក ម៉ែន ណាត ត្រូវបានគេទទួលស្គាល់ថា យុវជនរៀនពូកែកាលនៅរៀន ឧស្សាហ៍ព្យាយាម ស្មោះត្រង់ ចិត្តទូលាយ មានគំនិតអហិង្សានិយម មិនចេះបង្កជម្លោះជាមួយមិត្តភ័ក្រ្ត ឬអ្នកដទៃ, មានការអធ្យាស្រ័យខ្ពស់ជាមួយជនទូទៅ និង ក្នុងសហគមន៍។ ក្រៅពីនេះ លោកជាមនុស្ស ដែលមានសមត្ថភាពខ្ពស់ លើកិច្ចការរដ្ឋបាល និង ជាមនុស្សយកចិត្តទុកដាក់ ចំពោះការងារ ក្នុងក្រុមការងារ ដើម្បីបម្រើប្រយោជន៍រួម និង សហគមន៍ ក៏ដូចជាប្រទេសជាតិផងដែរ។ លោក ជាមនុស្សរស់នៅជាមួយឧត្តមគតិ មិនក្បត់មនសិការ និងមិត្តភ័ក្រ្ត ក្នុងការងារ។ លោក ម៉ែន ណាត បានភៀសខ្លួន មករស់នៅប្រទេស​ន័រវ៉េស៍ (Norway) ដើមឆ្នាំ​២០០៦ ដោយសាររដ្ឋាភិបាល ហ៊ុន សែន គំរាម និង តាមចាប់ខ្លួន ពីព្រោះតែលោក ជាមួយសមាជិកឯទៀត នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ប្រឆាំងជំទាស់សន្ធិសញ្ញាព្រំដែនបំពេញបន្ថែមថ្មី ឆ្នាំ២០០៥ និង ប្រឆាំងរឿងអន្តោប្រវេសន៍ យួនខុសច្បាប់ នៅកម្ពុជា។

ជាលក្ខណៈផ្ទាល់ខ្លួន ជាមួយខ្ញុំ ប៉ាង សុខឿន (ខ្មែរ សុវណ្ណភូមិ) លោក ម៉ែន ណាត ក៏មិនខុសពីលោក ទូច វិបុល (អតីតអនុប្រធាន ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សព្វថ្ងៃជាប្រធានសម្ព័នអង្គការខ្មែរអាមេរិកាំង នៅសហរដ្ឋអាមេរិក) និងលោក អ៊ុំ សំអាន ដែរ។ ពួកយើងជាមិត្ត និងជាក្រុមការងារដ៏ល្អ ហើយអ្វីដែលពិសេសជាងគេ គឺលោក ម៉ែន ណាត និង ខ្មែរ សុវណ្ណភូមិ ប្រៀបបាននឹងគ្រួសារតែមួយ។ ពួកយើង មកពីខេត្តតាកែវ ដូចគ្នា។ ពួកយើង នឹងបន្តដំណើររបស់យើងរួមគ្នាទៅមុខ រហូតបានជោគជ័យ និងកសាងមាតុភូមិរបស់យើង ឲ្យខ្លាំងក្លាឡើងវិញ ឲ្យទាល់តែបាន។ (អត្ថបទដោយ ប៉ាង សុខឿន, ហ្វេសប៊ុក៖ ខ្មែរ សុវណ្ណភូមិ)

20140618_171114

សូមមើលវីដេអូនីមួយៗខាងក្រោម