កែ គឹមយ៉ាន៖ វៀតណាម រំលោភចូលព្រំដែនខ្មែរ ជម្រៅ ១២៧០ ម៉ែត្រ នៅស្រុកគីរីវង់ តាកែវ
(អត្ថបទលោក ម៉ែន ណាត នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / Updated 26-8-2019)
ឯកសាររបាយការណ៍ លោក កែ គឹមយ៉ាន ដែលជាអតីតអគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ កាលពីឆ្នាំ១៩៩៩ បានសរសេរថា វៀតណាម បានរំកិលព្រំដែន ចូលមកក្នុងទឹកដីខ្មែរ តាមបណ្តាយជីកព្រែក ឬប្រឡាយ ៧៩ ដែលបច្ចុប្បន្ន វាក្លាយជាខ្សែបន្ទាត់ព្រំដែនខ្មែរ-យួន ពីកើត ទៅលិច។ លោក កែ គឹមយ៉ាន សរសេរថា វៀតណាម រំលោភចូលព្រំដែនខ្មែរ ជម្រៅ ១២៧០ ម៉ែត្រ នៅក្បែរចំណុចច្រកទ្វារ ភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវ។
កាលនោះបន្ទាប់ពីជូនរបាយការណ៍ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនយូរប៉ុន្មាន លោក កែវ គឺមយ៉ាន ត្រូវបានដកហូតតួនាទីពី អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ឲ្យទៅកាន់ជាប្រធានអាជ្ញាធរប្រឆាំងគ្រឿងញៀន មកទល់សព្វថ្ងៃ។
ចំណែកទេសរដ្ឋមន្រ្តី លោក វ៉ា គឹមហុង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ ថ្លែងសារភាព នៅ ក្រសួងមហាផ្ទៃថា «វៀតណាម ទាមទារឲ្យកម្ពុជា យកផែនទីព្រំដែន តាមសន្ធិសញ្ញាព្រំដែន ឆ្នាំ១៩៨៥ និង សន្ធិសញ្ញា ២០០៥ ដើម្បីបោះបង្គោលព្រំដែនថ្មី» ដែលកម្ពុជា ត្រូវតែអនុលោមតាមភាគីវៀតណាម។
តំណាងរាស្រ្តពីបក្សប្រឆាំង ពីគណបក្សសង្គ្រោះជាតិ (២០១៣-២០១៨) លោក អ៊ុំ សំអាន ត្រូវបានចាប់ឃុំខ្លួន ដោយបុព្វហេតុប្រឆាំង «ការបោះព្រំដែន ជាមួយវៀតណាម » តាមរយៈការអនុវត្តផែនទីព្រំដែន អមសន្ធិសញ្ញាខុសច្បាប់ ឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាពាក់ព័ន្ធផ្សេងទៀត។ លោក សំអាន ធ្លាប់បញ្ញាក់ហូរហែរថា «រដ្ឋាភិបាល ហ៊ុន សែន ធ្វើឲ្យខាតបង់ទឹកដី ទៅវៀតណាម»។
លោក អ៊ុំ សំអាន ត្រូវតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគារ ទាំងនៅមាន «អភ័យឯកសិទ្ធិតំណាងរាស្រ្ត» ចំនួន ២ ឆ្នាំ ៦ ខែ និងពិនិ័យប្រាក់ ៤ លានរៀន កាលពីថ្ងៃទី ១០ តុលា ឆ្នាំ ២០១៦។ លោក សំអាន ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៦។ លោក សំអាន ត្រូវបានដោះលែងពីពន្ធនាគារ ឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី ២៥ សីហា ២០១៨។ សពថ្ងៃលោក រស់នៅជួបជុំប្រពន្ធ និងកូនប្រុសតែម្នាក់របស់លោក នៅសហរដ្ឋអាមេរិក។
សូមភ្ជាប់ឯកសារទាក់ទងរឿងព្រំដែន ដូចខាងក្រោម៖
Cambodia should compare all map with border pole since French colonial n scencus from local people elderly
LikeLike