(អត្ថបទដោយលោក ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា /២៧ មេសា ២០២០)

វីដេអូឃ្លីបមួយ​របស់ស្នងការ​នគរបាល​ខេត្តកណ្តាល បង្ហោះ​នៅ​លើ​បណ្តាញ​ហ្វេសប៊ុក នៅ​ថ្ងៃទី ២៦ ខែ​មេសា ឆ្នាំ​២០២០ ចុះ​ពិនិត្យ និង​រុះរើ​ការបោះ​តង់ របស់​ភាគី​យោធា​វៀតណាម បាន​រំលោភ​ចូល​ក្នុង​«តំបន់​ស» មាន​​ទីតាំង ៩ កន្លែង បោះ​ចូល​ក្នុង​ព្រំដែន​ខ្មែរ។ ក្នុង​វីដេអូ​ឃ្លីប​នេះ បង្ហាញ​ថា ភាគី​វៀតណាម បោះ​តង់​នេះ នៅ​ក្រោម​ហេតុផល បង្ការ​ទប់់​ស្កាត់​​ការរីក​រាល​ដាល​មេរោគ​កូរ់ូណា ឬកូវីដ១៩។

ជុំវិញ​ការបង្ការ​ទប់់ស្កាត់​​មេរោគ​កូរ់ូណា ឬកូវីដ១៩ ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា និងវៀតណាម បាន​​​បិទ​​ច្រក​ព្រំដែន​រៀងៗ​ខ្លួន ជា​ឯកតោ​ភាគី តាំង​ពី​ថ្ងៃទី ២០ ខែមីនា មក​ម្ល៉េះ ដែល​កាល​នោះ វៀតណាម ជា​អ្នក​បិទ​​ព្រំដែន​មុន ដោយ​​គ្មាន​ជូនដំណឹង​មក​ភាគី​កម្ពុជា សូម្បី​តែ​មួយ​ម៉ាត់។ រួចម​កមេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន សម្តែង​ការអន់​ចិត្ត ក៏​បញ្ជា​ឲ្យ​បិទ​ច្រក​ព្រំដែន​ភ្លាមៗ ជាមួយ​ភាគី​វៀតណាម វិញដែរ ដោយ​ហាម​ប្រាម​ពលរដ្ឋ​​វៀតណាម មិន​ឲ្យ​ចេញ​ចូល​កម្ពុជា លើក​លែង​តែ​ការចរាចរណ៍​​មុខទំនិញ និង​មន្រ្តី​ប្រើ​លិខិត​ឆ្លងដែន​ការទូត។

នៅថ្ងៃទី ២៧ ខែមសា នេះ បើ​តាម​គេហទំព័រ​ដើមអំពិល ដែល​ជិតស្និទ្ធ​នឹង​រដ្ឋាភិបាល​ លោក ហ៊ុន សែន សរសេរ​ថា «ឧត្ដម​សេនីយ៍ត្រី លោក ឈឿន សុចិត្ដ ស្នង​ការនគរបាល​ខេត្ដកណ្ដាល ដឹកនាំ​កម្លាំង​ចម្រុះ ​ចុះ​ទៅ​ដល់​ទីតាំង​ទាំង ៩​ កន្លែង​នោះ បាន​ប្រាប់​ឲ្យ​ភាគី​វៀតណាម រុះរើស​តង់ ចេញ​ឲ្យ​ឆ្ងាយ​ពីខ្សែ​បន្ទាត់​ព្រំដែន «តំបន់ស»ភ្លាមៗ»

បណ្ដាញសង្គម​ហ្វេសប៊ុក ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច ចុះ​ពិនិត្យ​តាម​បន្ទាត់​ព្រំដែន ដោយ​ថ្មើរ​ជើង ពី​គោល​ដៅ បាក់​ដាយ និង​ចំការ​ចេក ស្ថិត​ក្នុង​ប៉ុស្ដិ៍​​នគរបាល​​ដំបូក​ចែវ ឃុំ​សំពៅ​ពួន ស្រុក​​កោះធំ ខេត្ត​​កណ្តាល មាន​ប្រវែង ៤៧០០ ម៉ែត្រ។ មន្រ្តី​សមត្ថកិច្ច ឲ្យ​ដឹង​ទៀត​ថា «ក្នុង​តំបន់ស មិន​ឲ្យ​មាន​ការរំលោភ​សាងសង់ ឬ​ដាំ​ដំណាំ​ផ្សេងៗ ពី​ភាគី​ខាង​វៀតណាម ចូល​ក្នុង​ទឹកដី​ខ្មែរ ​បាន​ឡើយ»

គួររំលឹកថា «តំបន់ស» កើត​មាន​ឡើង​តាំង​ពីរដ្ឋាភិបាល​​កម្ពុជា ​មាន​​នាយក​រដ្ឋមន្ត្រី ២ នាក់ គឺ​សម្តេច​​ក្រុមព្រះ នរោត្តម រណប្ញទ្ធិ (ទី១) និង​លោក ហ៊ុន សែន (ទី២) ដែល​កាល​នោះ បាន​​ព្រមព្រៀង​​ជាមួយ​​​វៀត​ណាម បង្កើត​​ឲ្យ​​មាន «កិច្ច​​​ព្រម​ព្រៀង​​ស្តី​ពី​តំបន់ស នៅ​​​ថ្ងៃ​ទី ១៧ មករា ១៩៩៥» នៅ​​លើ​​ទឹកដី​​កម្ពុជា​​ខ្លួន​ឯង ដោយ​​ហាម​​ប្រាម​​ពលរដ្ឋ​ខ្មែរ មិន​ឲ្យ​​ចូល​ទៅ​​ធ្វើស្រែ​ចម្ការ​​របស់​ខ្លួន ដោយ​ទុក​​លទ្ធភាព​​ឲ្យ​រដ្ឋាភិបាល​ ​នៃ​ប្រទេស​ទាំង​ពីរ ដោះ​ស្រាយ​​បញ្ហា​ចម្រូង​​ចម្រាស​​ព្រំដែន​​សិន។

កិច្ច​​ព្រមព្រៀង​ស្តីពីតំបន់ស មាន​កម្រិត​បន្ទាប់​បន្សំ​ប៉ុណ្ណោះ។ ម្ល៉ោះ​ហើយ​ភាគី​វៀតណាម តម្រូវ​ឲ្យ​ភាគី​កម្ពុជា​​របស់​លោក ហ៊ុន សែន ត្រូវ​ចុះ​ហត្ថលេខា​លើ សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ថ្មី ដ៏​ចម្រូង​ចម្រាស ​នៅ​ខែ​តុលា ឆ្នាំ ២០០៥ ដើម្បី​កំណត់​ខ្សែ​របន្ទាត់​ព្រំដែន​ថ្មី របស់​ប្រទេស​ទាំង​ពីរ។ រួចមក នៅ​ក្រោយ​ការ​បោះ​បង្គោល​ព្រំដែន​បាន ៨៤% ភាគី​វៀតណាម តម្រូវ​ឲ្យ​ភាគី​របស់​លោក ហ៊ុន សែន ចុះ​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ថ្មី​មួយ​ទៀត នៅ​​ខែ​ធ្នូ ឆ្នាំ ២០១៩។ សន្ធិសញ្ញា​​ព្រំដែន​​បំពេញ​​បន្ថែម ទាំង​ពីរ​នេះ ធ្វើ​ឡើង​ដោយ​​គ្រាន់​តែ​​បន្ថែម​​ខ្លឺមសារ​​ទៅ​លើ សន្ធិសញ្ញា​​កំណត់​ព្រំដែន​​​ខុស​​ច្បាប់ ឆ្នាំ​ ១៩៨៥ ជាមួយ​​វៀតណាម ​ហើយ​​មាន​​ភ្ជាប់​ផែនទី​​ព្រំដែន ដែល​​បោះពុម្ព​​ឡើង​វិញ​ នៅ​​វៀតណាម​​ផង។ «សន្ធិសញ្ញា​​ព្រំដែន​​ថ្មីៗ​​ទាំង​នេះ ​តម្រូវ​​ឲ្យ​​មាន​​ការបោះ​បង្គោល​​ព្រំដែន និង បោះ​បង្គោល​​តម្រុយ​​ព្រំដែន រំកិល​​ចូល​​ក្នុង​ទឹកដី​​ខ្មែរ ពីសំណាក់​វៀតណាម»

ឯកសារ
– សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០១៩ សូមទាញយក Download)
– សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០០៥ លើសន្ធិសញ្ញាកំណត់​ព្រំដែន​រដ្ឋ ឆ្នាំ​១៩៨៥ (សូមទាញយក Download)
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និង​វៀតណាម ឆ្នាំ ១៩៨៥ ភ្ជាប់​ជាមួយ​បញ្ជី​ស្ថិតិ ផែន​ទី​​ព្រំដែន ១៩៨៥ (ដើម) Download
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាង​កម្ពុជា និង វៀតណាម ឆ្នាំ ១៩៨៥ (សូម​ទាញ​យក Download)
– កិច្ចព្រមព្រៀង ស្តីពីលក្ខន្តិកៈព្រំដែនគោក ថ្ងៃ ២០ កក្កដា ១៩៨៣ Download
– កំណត់ហេតុ​ប្រជុំ ជាឯកសារ​សម្ងាត់ ឆ្នាំ​២០០៧ ស្តី​ពី​​​ការបោះបង្គោល​​ព្រំដែន​ ​កម្ពុជា​-​វៀតណាម Download
– សារាចរណ៍ណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន បានផ្តល់​សិទ្ធិ និងជួយ​ការពារពលរដ្ឋ​វៀតណាម​ខុសច្បាប់ នៅ​កម្ពុជា (Download)
– លិខិតលោក ប្រេវីយេ (Brevie) កោះត្រល់ ថ្ងៃ ៣១ មករា ១៩៣៩ (សូមទាញយក ជាអង់គ្លេស និង ជាបារាំង និងបកប្រែក្រៅផ្លូវការ ភាសាខ្មែរ)
– សន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្រ្ត ថ្ងៃ ៧ កក្កដា ១៩៨២ រវាងលោក ហ៊ុន សែន និង ង្វៀង កូថាច់ (សូម​ទាញយក​ «ច្បាប់ដើម» Download ឬទាញ​យក​ «ចម្លង» Download)
– សន្ធិសញ្ញា មិត្តភាព និងសហប្រតិបត្តិការ កម្ពុជា-វៀតណាម ១៩៧៩ Download
– កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ Download
– ច្បាប់អន្តោប្រវេសន៍ ឆ្នាំ១៩៩៤ Download
– ច្បាប់ស្តីពីសញ្ជាតិខ្មែរ ឆ្នាំ១៩៩៦ Download
– ព្រះរាជសារសម្តេច នរោត្តម សីហនុ ថ្ងៃ ១៧ កក្កដា ២០០៣ ថាជន​ជាតិ​វៀត​ណាម រាប់លាននាក់ រស់​នៅ​កម្ពុជា​ (Download)
– លិខិតលោក ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រ នរោត្តម សីហនុ ថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០០០ (សូមទាញយក Download)

.