ឯកសារលោក K.L. Bindra ជាអតីតមន្រ្តីជាន់ខ្ពស់ ស្ថានបេសកកម្មអង់គ្លេស​ប្រចាំកម្ពុជា បានសរសេរឯកសារ មានចំណងជើងថា «វៀតណាមជាតិតូបនីយកម្ម នៅកម្ពុជា» ទៅកាន់កាសែត ឌីខេមបូឌា​ដេលី (The Cambodia Daily) ថ្ងៃទី១២ កញ្ញា ២០០៥ កន្លងទៅ។  អត្ថបទមាន ៣ ទំព័រជាភាសា​អង់គ្លេស បានអធិប្បាយ​លំអិត ទៅលើការហូរចូល ជនអន្តោប្រវេសន៍វៀតណាម {ខុសច្បាប់} មកកម្ពុជា តាំងពីអំឡុងឆ្នាំ ១៩៧០ មកដល់ឆ្នាំ ២០០៥។ (សូមអានអត្ថបទាំងស្រុង)។

ខាងក្រោមនេះ​ យើងសូមដកស្រង់សង្ខេបខ្លឹមសារខ្លីសំខាន់ៗដូចតទៅ៖

  • ០% (សូន្យភាគរយ) នៃជនជាតិវៀតណាម នៅកម្ពុជា ពីដើមឆ្នាំ ១៩៧៩ ក្នុង​ពេល​កងទ័ព​​វៀតណាម ចូល​ឈ្លានពានកាន់កាប់កម្ពុជាដំបូង ជាមួយក្រុមអតីតខ្មែរក្រហមលោក ប៉ែន សុវណ្ណ, លោក ហេង សំរិន, លោក ជា ស៊ីម និងលោក ហ៊ុន សែន ហើយក្រោយបន្ទាប់មក វៀតណាម បានលើកបន្តុបពួកគេ ឡើងកាន់អំណាច។
  • កំណើន ១៧,៥% នៃជនជាតិវៀតណាម{ខុសច្បាប់} នៅកម្ពុជា មកដល់ចុងឆ្នាំ ១៩៨៧ ដែលស្មើនឹង ១,៤ លាននាក់ (១ លាន ៤ សែននាក់)។
  • កំណើន ២៣% នៃ​ជនជាតិ​វៀតណាម {ខុស​ច្បាប់} នៅ​កម្ពុជា មក​​ដល់​​ឆ្នាំ ១៩៩៥ ស្មើ​​នឹង​​ប្រមាណ ២,៤ លាន​នាក់ (២ លាន ៤ សែននាក់)។
  • កំណើន ៣៣% នៃ​ជនជាតិ​វៀតណាម​{ខុស​ច្បាប់} នៅ​កម្ពុជា មក​ដល់ឆ្នាំ ២០០៥ ស្មើ​នឹង​ជាង ៤,២ លាននាក់ (៤ លាន ២ សែននាក់) ក្នុង​ចំណោម​ពលរដ្ឋខ្មែរ​ទាំងអស់​ជាង ១៣,៥ លាន​នាក់។

ដោយ​ឡែកតួលេខ​ជនជាតិ​វៀតណាម នៅ​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ ១៩៧០ មាន​ប្រមាណ ២ សែន ទៅ ៣ សែន​នាក់ ក្នុង​ចំណោម​ពលរដ្ឋខ្មែរ ៦,៥ លាន​នាក់។​ ប៉ុន្តែជនជាតិវៀតណាម ក្នុងសម័យ លន់ នល់ ត្រូវបានបោសសំអាត ជាបណ្តើរៗ ហើយអស់គ្មានសល់ នៅសម័យ ប៉ុល ពត។

អត្ថបទដោយលោក ម៉ែន ណាត
ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / ប្រទេសន័រវេស៍ ថ្ងៃទី ១៥ មករា ២០១៨

KL Bindra - Vietnamization of Cambodia_Page_1KL Bindra - Vietnamization of Cambodia_Page_2KL Bindra - Vietnamization of Cambodia_Page_3

.