ឯកសារលោក K.L. Bindra ជាអតីតមន្រ្តីជាន់ខ្ពស់ ស្ថានបេសកកម្មអង់គ្លេសប្រចាំកម្ពុជា បានសរសេរឯកសារ មានចំណងជើងថា «វៀតណាមជាតិតូបនីយកម្ម នៅកម្ពុជា» ទៅកាន់កាសែត ឌីខេមបូឌាដេលី (The Cambodia Daily) ថ្ងៃទី១២ កញ្ញា ២០០៥ កន្លងទៅ។ អត្ថបទមាន ៣ ទំព័រជាភាសាអង់គ្លេស បានអធិប្បាយលំអិត ទៅលើការហូរចូល ជនអន្តោប្រវេសន៍វៀតណាម {ខុសច្បាប់} មកកម្ពុជា តាំងពីអំឡុងឆ្នាំ ១៩៧០ មកដល់ឆ្នាំ ២០០៥។ (សូមអានអត្ថបទាំងស្រុង)។
ខាងក្រោមនេះ យើងសូមដកស្រង់សង្ខេបខ្លឹមសារខ្លីសំខាន់ៗដូចតទៅ៖
- ០% (សូន្យភាគរយ) នៃជនជាតិវៀតណាម នៅកម្ពុជា ពីដើមឆ្នាំ ១៩៧៩ ក្នុងពេលកងទ័ពវៀតណាម ចូលឈ្លានពានកាន់កាប់កម្ពុជាដំបូង ជាមួយក្រុមអតីតខ្មែរក្រហមលោក ប៉ែន សុវណ្ណ, លោក ហេង សំរិន, លោក ជា ស៊ីម និងលោក ហ៊ុន សែន ហើយក្រោយបន្ទាប់មក វៀតណាម បានលើកបន្តុបពួកគេ ឡើងកាន់អំណាច។
- កំណើន ១៧,៥% នៃជនជាតិវៀតណាម{ខុសច្បាប់} នៅកម្ពុជា មកដល់ចុងឆ្នាំ ១៩៨៧ ដែលស្មើនឹង ១,៤ លាននាក់ (១ លាន ៤ សែននាក់)។
- កំណើន ២៣% នៃជនជាតិវៀតណាម {ខុសច្បាប់} នៅកម្ពុជា មកដល់ឆ្នាំ ១៩៩៥ ស្មើនឹងប្រមាណ ២,៤ លាននាក់ (២ លាន ៤ សែននាក់)។
- កំណើន ៣៣% នៃជនជាតិវៀតណាម{ខុសច្បាប់} នៅកម្ពុជា មកដល់ឆ្នាំ ២០០៥ ស្មើនឹងជាង ៤,២ លាននាក់ (៤ លាន ២ សែននាក់) ក្នុងចំណោមពលរដ្ឋខ្មែរទាំងអស់ជាង ១៣,៥ លាននាក់។
ដោយឡែកតួលេខជនជាតិវៀតណាម នៅកម្ពុជា ក្នុងអំឡុងឆ្នាំ ១៩៧០ មានប្រមាណ ២ សែន ទៅ ៣ សែននាក់ ក្នុងចំណោមពលរដ្ឋខ្មែរ ៦,៥ លាននាក់។ ប៉ុន្តែជនជាតិវៀតណាម ក្នុងសម័យ លន់ នល់ ត្រូវបានបោសសំអាត ជាបណ្តើរៗ ហើយអស់គ្មានសល់ នៅសម័យ ប៉ុល ពត។
អត្ថបទដោយលោក ម៉ែន ណាត
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / ប្រទេសន័រវេស៍ ថ្ងៃទី ១៥ មករា ២០១៨

.