hun-sen-said-on-administrative-officer-1

កែ គឹមយ៉ាន៖ វៀតណាម រំលោភចូលព្រំដែនខ្មែរ ជម្រៅ ១២៧០ ម៉ែត្រ នៅស្រុកគីរីវង្ស តាកែវ

អត្ថបទ ម៉ែន ណាត, 26-10-2016

ឯកសាររបាយការណ៍ លោក កែ គឹមយ៉ាន ដែលជាអតីតអគ្គមេបញ្ជាការ កងយោធពល- ខេមរភូមិន្ទ កាលពីឆ្នាំ១៩៩៩ បានសរសេរថា វៀតណាម បានរំកិលព្រំដែន ចូលមកក្នុងទឹកដីខ្មែរ តាមបណ្តាយជីកព្រែក ឬប្រឡាយ ៧៩ ដែលបច្ចុប្បន្ន វាក្លាយជាខ្សែបន្ទាត់ព្រំដែនខ្មែរ-យួន ពីកើត ទៅលិច។ លោក កែ គឹមយ៉ាន សរសេរថា វៀតណាម រំលោភចូលព្រំដែនខ្មែរ ជម្រៅ ១២៧០ ម៉ែត្រ នៅក្បែរចំណុចច្រកទ្វារ ភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវ

ចំណែកទេសរដ្ឋមន្រ្តី លោក វ៉ា គឹមហុង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ ថ្លែងសារភាព នៅ ក្រសួងមហាផ្ទៃ ថាវៀតណាម  ទាមទារឲ្យកម្ពុជា យកផែនទីព្រំដែន តាមសន្ធិសញ្ញាព្រំដែន ឆ្នាំ១៩៨៥ និង សន្ធិសញ្ញា ២០០៥ ដើម្បីបោះបង្គោលព្រំដែនថ្មី។

តំណាងរាស្រ្តពីបក្សប្រឆាំង លោក អ៊ុុំ សំអាន ដែលត្រូវបានចាប់ឃុំខ្លួន ដោយបុព្វហេតុ ប្រឆាំង ការបោះព្រំដែន ជាមួយវៀតណាម ដោយអនុវត្តផែនទីព្រំដែន អមសន្ធិសញ្ញាខុសច្បាប់ ឆ្នាំ ១៩៨៥ សន្ធិសញ្ញាពាក់ព័ន្ធផ្សេងទៀត។ លោក ធ្លាប់បញ្ញាក់ថា រដ្ឋាភិបាល ហ៊ុន សែន នឹងធ្វើឲ្យ ខាតបង់ទឹកដី ទៅវៀតណាម។

លោក អ៊ុំ សំអាន ត្រូវជាប់ពន្ធនាគារទាំងនៅមាន «អភ័យឯកសិទ្ធិតំណាងរាស្រ្ត» ដែលតុលាការ កាត់ទោស ឲ្យជាប់គុក ២ ឆ្នាំ ៦ ខែ និងពិនិ័យប្រាក់ ៤ លានរៀន កាលពីថ្ងៃទី១០ តុលា ឆ្នាំ ២០១៦។ លោក សំអាន ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦។

ដូច្នេះ យើងសូមភ្ជាប់ឯកសារទាក់ទងរឿងព្រំដែន ដូចខាងក្រោម៖

Advertisements