22554977_123451078327210_7964782627990155087_n

ឈ្មោះ ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើលុយនៅធនាគារ របស់ប្រទេសបារាំង មានទឹកប្រាក់ប្រមាណ ២០០ លានដុល្លារ។ ធនាគារនោះ មានឈ្មោះជាអក្សរកាត់ បេអិនប៉េ (BNP)។ នេះបើតាមព័តមានមន្រ្តីម្នាក់ នៃរដ្ឋាភិបាល បារាំង។

ដំណឹងផ្ញើលុយដ៏សន្ធឹកសន្ធាប់នេះ កើតចេញមកពីការបែកធ្លាយថា ហ៊ុន ម៉ាណែត មានឈ្មោះនៅក្នុងបញ្ជីដេញថ្លៃ អាគារគណបក្សប្រជាធិបតេយ្យសង្គម (Le Parti socialiste) ក្នុងទឹកប្រាក់ប្រមាណ ៥៧ លានអឺរ៉ូ កាលពីខែកញ្ញា ២០១៧។ រហូតមកដល់ពេលនេះ ហ៊ុន ម៉ាណែត ហ៊ានដេញថ្លៃកើនឡើង នូវទឹកប្រាក់ ៥៨,៥ លានអឺរ៉ូហើយ។ អាគារនេះ បានដាក់ឲ្យដេញថ្លៃ កាលពីខែកញ្ញា ឆ្នាំ២០១៧ ដែលមានតម្លៃចន្លោះពី ៤០ លានអឺរ៉ូ ទៅ ៧០ លានអឺរ៉ូ 

អាគារ Le Parti socialiste គឺជាទីស្នាក់ការកណ្តាលគណបក្ស របស់អតីតប្រធានាធិបតី François Hollande ស្ថិតនៅផ្លូវ rue de Solférino សង្កាត់ទី៧ ទីក្រុងប៉ារីស (7e arrondissement de Paris) ដែលមានទំហំ ៣០០០ ម៉ែត្រការ៉េ។ (កាសែតឡឺម៉ុងដ៍ Le Monde, ចំណងជើង៖ Le Parti socialiste va mettre en vente son siège rue de Solférino, 09-9-2017)។

តាមរបាយការណ៍អង្គការ Global Witness ឆ្នាំ២០១៦ ឲ្យដឹងថា ក្រុមគ្រួសារត្រកូល ហ៊ុន (ហ៊ុន សែន) មានទ្រព្យសម្បត្តិពី ៥០០ លានដុល្លារដល់ ១០០០ លានដុល្លារ។ ទ្រសម្បតិ្តទាំងនេះ បានមកពីការរកស៊ីខុសច្បាប់ ការបំផ្លាញធនធានធម្មជាតិ និងអំពើពុករលួយ។

គួររំលឹកថា កាលពីខែសីហា និង កញ្ញា ២០១៧ លោក ហ៊ុន ម៉ាណែត បានចេញចូលប្រទេស​បារាំង និងប្រទេសខ្លះទៀត នៅអឺរ៉ុបនេះ។ ហើយម្តាយរបស់លោក ក៏មកព្យាបាលជំងឺមហារីកស្បូន និងឆ្អឹងសន្លាក់.ក ស្របពេលដែលពលរដ្ឋខ្មែរ នៅជុំវិញពិភពលោក ធ្វើបាតុកម្ម រួមទាំងនៅប្រទេសបារាំងផង ទាមទារឲ្យដោះលែងលោក កឹម សុខា មេដឹកនាំបក្សប្រឆាំង និងអ្នកទោសមនិសិការ៕ (ដោយ នគរ) / ៣០ តុលា ២០១៧

 

22811561_1544165122303204_170800033_n22810028_1544165772303139_523534632_n22811433_1544165868969796_4042249_nPMHS-PMHS-FR_2017-07-26_15-30-21