លោកបណ្ឌិត ឌី ការេត បញ្ជាក់អំពី​​រដ្ឋធម្មនុញ្ញ (មាត្រា២), ព្រំដែន​ដីគោក ​និង កោះត្រល់ នៃ​បូរណភាព​ទឹកដីខ្មែរ ប្រឆាំង​ជំទាស់នឹង​ការអះ​អាង​របស់ ហ៊ុន សែន ថ្មីៗនេះ

កាលពីថ្ងៃទី ១៧ ខែមីនា ២០១៨ នៅ​ចំពោះ​មុខ​ពលរដ្ឋ​ខ្មែរ នៅ​អូស្ត្រាលី នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​អះអាងថា រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា (ឆ្នាំ ១៩៩៣) ​មាន​ចំណុច​ខ្សោយ ២ ជាហេតុ​នាំឲ្យ​ពិបាក ក្នុង​​ការតវ៉ា​លើ​បញ្ហា​ទឹកដី ជាមួយ​​ប្រទេស​ជិតខាង ហើយ​គាត់​ត្រូវ​ប្រឹង​ប្រែង​រក្សា​ទឹកដី បន្សល់​​​ដោយ​សម្តេច នរោត្តម សីហនុ និងត្រូវ​ប្រឹង​បោះបង្គោល​ព្រំដែន ឲ្យ​បាន​រឹងមាំ។

ហ៊ុន សែន បានអះអាង​ទៀតថា កោះត្រល់ (យូន​ហៅ ភូកុក) គឺអគ្គទេសាភិបាល​បារាំង ឈ្មោះ ​(ហ្សុល) ប្រ៊េវីយ៉េ (Jules Brévié) គូស​កំណត់ ទៅ​ឲ្យ​វៀតណាម តាំង​ពីឆ្នាំ ១៩៣១ មក​ម្ល៉េះ។ លុះនៅ​ឆ្នាំ ១៩៤៩ រដ្ឋសភា​​បារាំង ក៏មាន​ការប្រជុំ រឿង​កូសាំងស៊ីន រួមទាំង ​កោះត្រល់ ដែរ តែ​ខ្មែរ​មិន​បាន​​តវ៉ានោះទេ ថែមទាំង​បោះឆ្នោត​អនុប្បវាទ​ថែម​ទៀត​ផង។

ជាការឆ្លើយតប លោក​បណ្ឌិត ឌី ការេត ប្រធាន​ស្តីទីនៃ គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បាន​ប្រឆាំង​ជំទាស់ ចំពោះ​ការអះអាង​របស់​លោក ហ៊ុន សែន ដែលលោក​ ហ៊ុន សែន ខ្លួនឯង​ជាអ្នក​​ចុះហត្ថលេខា លើឯកសារ​នានា ជាមួយ​វៀតណាម តាំង​ពីទសវត្សទី ៨០ មក​ទល់​សព្វថ្ងៃ ធ្វើឲ្យ​កម្ពុជា បាត់បង់​បូរណភាព​ទឹកដី ហើយ យួន កាន់​កាប់​ប្រជុំ កោះត្រល់ ទាំង​ស្រុង។ (សូមអាន ឬទាញយកសេចក្តីថ្លែងការណ៍ CFC)។

CFC, DECLARATION sur Page_1
CFC, DECLARATION Page_2
CFC - CWCI Cambodia 2018
Chham Chhany - Sean Pengse - Men Nath - Dy Kareth
Advertisements