ដំណឹង​ពី​តំបន់​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ថ្ងៃទី ២៦ ខែ​មីនា ឆ្នាំ ២០២០ ឲ្យ​​ដឹង​​ថា​​ អាជ្ញាធរ​​វៀត​ណាម ចូល​​ទៅ​​ហាម​​ឃាត់​​ពល​រដ្ឋ​ខ្មែរ មិន​​ឱ្យ​ធ្វើស្រែចម្ការ​​របស់​​ពួកគាត់ នៅក្នុង​​ទឹកដីខ្មែរ។ ហេតុការណ៍នេះ បាន​កើត​ឡើង​នៅភូមិ​ត្រពាំង​ថ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។

ពលរដ្ឋខ្មែររងគ្រោះ បញ្ជាក់​ថា ដីនេះ​ជាដីស្រែចម្ការ​របស់ពួកគាត់ តាំង​ពីដូនតា​​ជា​យូរ​យារ​ណាស់​មក​ហេីយ។ ពួកគាត់​ធ្វើស្រែ​ចម្ការ តាំង​ពីណា​ពីណី មុន​ពេល​មាន «តំបន់ស» និង មុន​ពេល​មាន «ការកំណត់​ខ្សែ​បន្ទាត់​ព្រំដែន» មកម្ល៉េះ។ ប៉ុន្តែ​ដល់​ពេលរដ្ឋាភិបាល កម្ពុជា និង​វៀតណាម ធ្វើ​ការកំណត់ខ្សែ​បន្ទាត់​ព្រំដែន ពួកគាត់​ជាកសិករ មិន​អាច​​អាស្រ័យ​ផលនៅ​លើ​ដីស្រែ​ចម្ការ​បស់ពួកគាត់បាន​ទៀតទេ ដោយសារ​អាជ្ញាធរខ្មែរ​ បាន​​ប្រាប់​ថា «ត្រូវ​រង់​​ចាំ​ការកំណត់ខ្សែ​បន្ទាត់​ព្រំដែនសិន រួចហើយ​នឹង​ទទួលបាន​ដីស្រែចម្ការ​មក​វិញ»

ប្រធានគណៈកម្មាធិការព្រំដែន រដ្ឋាភិបាលកម្ពុជា គឺលោក វ៉ា គឹមហុង ធ្លាប់​បាន​បញ្ជាក់​ច្បាស់​ថា «ក្រោយពេល​កំណត់​បង្គោល​ព្រំដែន​ច្បាស់លាស់​ហើយ ពលរដ្ឋ​ខ្មែរ​នៅ​ជាប់​ព្រំដែន​ នឹង​អាច​ធ្វើស្រែ​ចម្ការ​របស់​ពួកគេ តាម​ធម្មតា»

ក្រុមអ្នកធ្វើកិច្ចការ​ព្រំដែន​កម្ពុជា ដែល​រួមមាន​អតីតសមាជិសភា លោក អ៊ុំ សំអាន, មាន​​​គណៈ​កម្មាធិការ​ព្រំដែ​នកម្ពុជា នៅ​ប្រទេស​បារាំង និង ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​​បញ្ជាក់​ជាញឹក​ញាប់​ថា «ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​ខ្មែរ ក្នុង​តំបន់មួយ​ចំនួន នៅ​តាម​បណ្តោយ​ព្រំដែន រវាង​កម្ពុជា និង វៀតណាម ត្រូវបាន​រដ្ឋាភិបាល លោក ហ៊ុន សែន កាត់ទៅ​ឲ្យ​វៀតណាម តាម​រយៈ​ការបោះបង្គោល​ព្រំដែនថ្មី និង សន្ធិសញ្ញា​ព្រំដែន​ថ្មីៗ »

ពលរដ្ឋខ្មែ​រងគ្រោះ នៅភូមិ​ត្រពាំងថ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅតែ​បន្ត​ទាម​ទារ​ដីស្ចម្ការ​របស់​ពួកគាត់​មក​វិញ បើទោះ​ជា​អាជ្ញាធរខ្មែរ និង​រដ្ឋាភិបាល​ខ្មែរ បន្ត​ដោះសា និងឆ្លើយ​​ដាក់​គ្នា​យ៉ាង​ណា​ក៏ដោយ នា​ពេល​កន្លង​ទៅ។

គួររំលឹកថា រដ្ឋាភិបាល​កម្ពុជា ដែល​មាន​នាយករដ្ឋមន្ត្រី ២ នាក់ គឺសម្តេច​ក្រុមព្រះ នរោត្តម រណប្ញទ្ធិ (ទី១) និងលោក ហ៊ុន សែន (ទី២) បាន​ព្រមព្រៀង​ជាមួយ​​វៀត​ណាម បង្កើត​ឲ្យ​មាន «តំបន់ស ក្នុងកិច្ច​​ព្រមព្រៀង​ ​ថ្ងៃ​ទី ១៧ មករា ឆ្នាំ​ ១៩៩៥» នៅ​លើ​ទឹកដី​កម្ពុជា​ខ្លួនឯង ដោយ​ហាម​ប្រាម​ពលរដ្ឋ​ខ្មែរ មិនឲ្យ​ចូលទៅ​ធ្វើស្រែចម្ការ​របស់ខ្លួន ដោយទុក​លទ្ធភាព​ឲ្យរដ្ឋាភិបាល​ នៃប្រទេសទាំងពីរ ដោះស្រាយ​បញ្ហាចម្រូង​ចម្រាស​ព្រំដែន​សិន។ អនុវត្ត​កិច្ចព្រម​ព្រៀង​តំបន់ស នេះ មិន​ទាន់​បាន​ប៉ុន្មាន​​ផង លោក ហ៊ុន សែន ក៏​បានធ្វើ​រដ្ឋប្រហារ​ ​ដណ្តើមអំណាចពីសម្តេចក្រុមព្រះ បាន​សម្រេច នៅ​ដើម​​ខែកក្កដា ឆ្នាំ ១៩៩៧។

រហូតដល់​ខែតុលា ឆ្នាំ ២០០៥ និង ខែធ្នូ ឆ្នាំ ២០១៩ មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន បានចុះ​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម ២ ទៀត ដ៏ចម្រូង​ចម្រាស​បំផុត ដោយ​បន្ថែម​ខ្លឺមសារ​ទៅលើ សន្ធិសញ្ញា​កំណត់ព្រំដែន​​ខុស​ច្បាប់ ឆ្នាំ​ ១៩៨៥ ជាមួយ​វៀតណាម ហើយ​មាន​ភ្ជាប់ផែនទី​ព្រំដែន ដែល​បោះពុម្ព​ឡើងវិញ​នៅ​វៀតណាម​ផង។ សន្ធិសញ្ញា​ព្រំដែន​ថ្មីៗ​ទាំងនេះ តម្រូវ​ឲ្យ​មាន​ការបោះបង្គោល​ព្រំដែន និង បោះបង្គោល​តម្រុយ​ព្រំដែន រំកិល​ចូល​ក្នុងទឹកដី​ខ្មែរ ពីសំណាក់​វៀតណាម

អ្នកជំនាញព្រំដែន និង ក្រុមអ្នក​ធ្វើកិច្ចការ​ព្រំដែន​ខ្មែរ បន្ត​ជំរុញ​ឲ្យរបប​ដឹកនាំ​របស់​លោក ហ៊ុន សែន លុប​ចោល​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ខុសច្បាប់​នានា ដែល​បានព្រម​ព្រៀង​ជាមួយ​វៀតណាម ហើយ​ជំរុញ​ឲ្យដោះស្រាយ​រឿង​ព្រំដែន​នេះ តាម​យន្តការ​អន្តរជាតិ រួម​មាន កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ ១៩៩១ និង​តាម​ផ្លូវ​តុលាការ​អន្តរជាតិ៕

(អត្ថបទដោយលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / ២៦ មីនា ២០២០)

ឯកសារភ្ជាប់
– សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០១៩ សូមទាញយក Download)
– សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០០៥ លើសន្ធិសញ្ញាកំណត់​ព្រំដែន​រដ្ឋ ឆ្នាំ​១៩៨៥ (សូមទាញយក Download)
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និង​វៀតណាម ឆ្នាំ ១៩៨៥ ភ្ជាប់​ជាមួយ​បញ្ជី​ស្ថិតិ ផែន​ទី​​ព្រំដែន ១៩៨៥ (ដើម) Download 
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាង​កម្ពុជា និង វៀតណាម ឆ្នាំ ១៩៨៥ (សូម​ទាញ​យក Download)
– កំណត់ហេតុ​ប្រជុំ ជាឯកសារ​សម្ងាត់ ឆ្នាំ​២០០៧ ស្តី​ពី​​​ការបោះបង្គោល​​ព្រំដែន​ ​កម្ពុជា​-​វៀតណាម Download
– សារាចរណ៍ណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន បានផ្តល់​សិទ្ធិ និងជួយ​ការពារពលរដ្ឋ​វៀតណាម​ខុសច្បាប់ នៅ​កម្ពុជា (Download)
– លិខិតលោក ប្រេវីយេ (Brevie) កោះត្រល់ ថ្ងៃ ៣១ មករា ១៩៣៩ (សូមទាញយក ជាអង់គ្លេស និង ជាបារាំង និងបកប្រែក្រៅផ្លូវការ ភាសាខ្មែរ)
– សន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្រ្ត ថ្ងៃ ៧ កក្កដា ១៩៨២ រវាងលោក ហ៊ុន សែន និង ង្វៀង កូថាច់ (សូម​ទាញយក​ «ច្បាប់ដើម» Download ឬទាញ​យក​ «ចម្លង» Download)
– សន្ធិសញ្ញា មិត្តភាព និងសហប្រតិបត្តិការ កម្ពុជា-វៀតណាម ១៩៧៩ Download
– កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ Download

Picture 2015: លោក អ៊ុំ សំអាន និង លោក វ៉ា គឹមហុង
Picture 2015: លោក អ៊ុំ សំអាន និង លោក វ៉ា គឹមហុង

.

.

Advertisements