សូម​កែតម្រូវ​កថាខណ្ឌ​ចុងក្រោយ នៃ​អត្ថបទ​ចុះផ្សាយ​​ដោយ​គេហទំព័រ និងវិទ្យុ VOD ដែល​មាន​ភ្ជាប់​នៅ​ខាង​ក្រោម។

ខ្លឹមសារដែលត្រឹមត្រូវគឺ កម្ពុជា និងវៀតណាម បានប្រើប្រាស់ផែនទី ២ ប្រភេទគឺ ផែនទី​បោន (Bonne) ខ្នាត 1/100.000 ចំនួន ២៦ ផ្ទាំង និង ផែនទីយូធីអឹម (UTM) ខ្នាត 1/50.000 ចំនួន ៤០ ផ្ទាំង។ ផែនទី​ទាំងនេះ បានភ្ជាប់ជាមួយសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ ១៩៨៥ ជាសម័យវៀតណាម ត្រួតត្រាកម្ពុជា ហើយបន្តប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែន រហូតសព្វថ្ងៃ តាមសន្ធិសញ្ញាបំពេញបន្ថែមថ្មី ២០០៥ និង ២០១៩ ដ៏​ចម្រូង​ចម្រាស។
១. សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និងវៀតណាម ឆ្នាំ​១៩៨៥ ភ្ជាប់​ជាមួយ​បញ្ជីស្ថិតិ​ផែនទី​ព្រំដែន ១៩៨៥ (ដើម) Download២. សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម ២០០៥ (សូមទាញយក Download) ។ ៣. សន្ធិសញ្ញាព្រំដែន​បំពេញបន្ថែម ២០១៩ (សូមទាញយក Download)។
(បញ្ជាក់ដោយលោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា) 

កម្ពុជា​​ ស្នើ​​វៀត​ណាម​​​បញ្ឈប់​​​ជា​​បន្ទាន់​​​ការ​រំលោភ​​​​បំពាន​​ខ្សែ​​​បន្ទាត់​​​​ព្រំដែន​

កម្ពុជា​ ក្រើន​រំលឹក​​វៀតណាម ​ឱ្យ​​ឈប់​​ចល័ត​​ទីតាំង​​ឈរ​ជើង​​​​ រំលោភ​​ចូល​​ខ្សែ​បន្ទាត់​​ព្រំដែន​ ដែល​​បាន​​ឯកភាព​​គ្នា​​រួច​ហើយ ដើម្បី​​រក្សា​ភាព​​ស្មោះត្រង់​​ នៅ​ក្នុង​​ទំនាក់ទំនង​​ប្រទេស​ជិតខាង​គ្នា។

កាលពី​ថ្ងៃទី ២៦ ខែមេសា ឆ្នាំ​២០២០ នគរបាល​​ខេត្ត​កណ្ដាល ​បាន​​ចុះ​​ពិនិត្យ​​​តាម​​​បណ្ដោយ​​​ព្រំដែន​ ​​ស្ថិត​​​នៅ​​ស្រុក​​​កោះធំ ហើយ​​​បាន​​​រក​ឃើញ​​ «​តង់​​ចំនួន ៩ កន្លែង» ត្រូវ​បាន​​​ទាហាន​​​វៀតណាម ​សាង​សង់​​​នៅ​​តំបន់​​​ដែល​​ភាគី​​​កម្ពុជា និង​​​វៀតណាម មិនទាន់​​ឯកភាព​គ្នា។

អ្នកនាំពាក្យ​​ក្រសួង​ការបរទេស លោក កុយ គួង ប្រាប់​វី​អូ​ឌី​ (VOD) ​នៅ​​ថ្ងៃនេះ​​ថា «កម្ពុជា ​បាន​សម្រេច​​បញ្ជូន​​កំណត់​​ទូត​​មួយ​ ទៅ​​ភាគី​​វៀតណាម ​កាល​ពី​​ថ្ងៃទី ១៣ ខែឧសភា»​ សប្ដាហ៍​​មុន ដើម្បី​​ប្រាប់​​ទៅ​​ភាគី​​វៀតណាម​​ ឱ្យ​​បញ្ឈប់​​ជាបន្ទាន់​​ នូវ​​ការរំលោភ​​បំពាន​​ខ្សែ​បន្ទាត់​​ព្រំដែន​ ​ដែល​​មិនទាន់​​ឯកភាព​គ្នា ដោយ​ធ្វើ​​យ៉ាង​ណា​​ឱ្យ​​កងទ័ព​​របស់​ខ្លួន ​រុះរើ​​តង់​​ត្រឡប់​ទៅ​​កាន់​​ទីតាំង​​ ដែល​​បាន​​ឯកភាព​​គ្នា​​វិញ។ លោក កុយ គួង មាន​ប្រសាសន៍​​ថា៖ «ខ្លឹមសារ​​នៃ​​កំណត់​​ទូត​​ហ្នឹង យើង​​បាន​​បញ្ជាក់​ថា វត្តមាន​​របស់​​យោធា​​វៀតណាម នៅ​​​តាម​​បណ្ដោយ​​ព្រំដែន​ មិន​ទាន់​​បាន​​ឯកភាព​​គ្នា​ហ្នឹង គឺ​បាន​​រំលោភ​​ចំណុច​​ទី ៨ នៃ​​សេចក្ដីប្រកាស​​រួម​កាល​ពី​ថ្ងៃទី ១៧ ខែ​មករា ឆ្នាំ ១៩៩៥ និង​​កថាខណ្ឌ​ទី ៥ ប្រការ៣ នៃ​សន្ធិសញ្ញា​បំពេញបន្ថែម​​ ឆ្នាំ ២០០៥ ក៏ដូចជា​​រំលោភ​​កិច្ច​ព្រមព្រៀង​​ព្រំដែន​​នានា ដែល​​បាន​បញ្ចប់​ការចរចា​ដោយ​ភាគី​កម្ពុជា និង​វៀតណាម»

លោក កុយ គួង បន្ត​ថា «វៀតណាម ​បាន​​បោះតង់ និង​​​ដាក់​​​កងកម្លាំង​​​យោធា​​​ចំនួន ៣១ កន្លែង នៅ​ស្រុក​លើ​កដែក និង​ស្រុក​​កោះធំ ក្នុង​​​ខេត្ត​​កណ្ដាល» ប៉ុន្តែ លោក​ថា «ភាគី​វៀតណាម ​បាន​​រុះរើ​​តង់​​​ចេញ​​ពី​តំបន់​​​មិនទាន់​​​ឯកភាព​​ ចំនួន ៣ កន្លែង​ប៉ុណ្ណោះ ហើយ​​នៅ​សស់ ២៨ កន្លែង​​ទៀត​ មិនទាន់​​រុះរើ​​ចេញ​នៅ​ឡើយ»។ លោក កុយ គួង មាន​ប្រសាសន៍​​បន្ត​ថា៖ «ក្នុង​​កំណត់​ទូត​នោះ ស្នើ​ឱ្យ​​ភាគី​វៀតណាម​ ធានា​​ថា សកម្មភាព​​បែបនេះ​ នឹង​​មិន​កើត​ឡើង​ជា​​ដាច់ខាត​​ នៅ​ក្នុង​​ពេល​​អនាគត ដើម្បី​​រក្សា​​ភាព​ជា​​អ្នកជិតខាង​​ល្អ មិត្តភាព​​​ជា​ប្រពៃណី​​​ដែល​​មាន​ស្រាប់ និង​​កិច្ច​សហប្រតិបត្តិ​កា​រ​គ្រប់ជ្រុង​ជ្រោយ​ ​រវាង​​ប្រទេស​​ទាំងពីរ​​ផង​​ដែរ»

សមាជិក​​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​​ជា​អ្នក​តាម​ដាន​​បញ្ហា​​ព្រំដែន លោក រ៉ុង ឈុន ដែល​​ជា​​អតីត​សមាជិក​​ដឹកនាំ​​នៃ​​ គណៈកម្មាធិការ​​ជាតិ​​រៀបចំ​​ការបោះឆ្នោត​ (គ.ជ.ប) ​មក​​ពី​កូតា​​អតីត​​គណបក្ស​សង្គ្រោះ​ជាតិ បាន​​បង្ហាញ​ជំហរ​​សាទរ​ ​ចំពោះ​​ការ​ផ្ញើ​​តំណ​ត់ទូត​​ តវ៉ា​​ទៅ​​ភាគី​​វៀតណាម ប៉ុន្តែ លោក​ ស្នើ​​ទៅ​រដ្ឋាភិបាល ​ឱ្យ​​យក​ចិត្ត​ទុកដាក់ និង​​ពង្រឹង​​ការ​ការពារ​​អធិបតេយ្យ​​ភាព​​កម្ពុជា។

លោក រ៉ុង ឈុន ប្រាប់​ថា៖ «កម្ពុជា​​យើង​ ​ត្រូវ​​ពង្រឹង​​ការអភិវឌ្ឍ​នៅ​តាម​​តំបន់​​ព្រំដែន ហើយ​​ត្រូវ​​ពង្រឹង​​សមត្ថកិច្ច​​កង​កម្លាំង​​ការពារ​​ព្រំដែន ដើម្បី​​ធ្វើ​​ម៉េច​​ឱ្យ​ព្រំ​ដែន​​សិ្ថ​តស្ថេរ ចៀស​វាង​​កុំឱ្យ​​យួន​ បង្ខិត​​ចូល​​មក​ក្នុង​​ដែន​​អធិបតេយ្យ​​យើង​​បន្ត​ទៀត។ រដ្ឋាភិបាល ​ត្រូវ​តែ​​ឈរ​​ទៅ​លើ​​គោលការណ៍​​ យក​​ផែនទី​​ដែល​​បាន​​តម្កល់​ទុក​​នៅ​​ប្រទេស​​បារាំង​ យក​​មក​​ធ្វើការ​​បោះបង្គោល​​ព្រំដែន ធ្វើ​ម៉េច​​កុំ​ឱ្យ​​ខាតបង់ បាត់បង់​​ទឹកដី ​ព្រំដែន​​កម្ពុជា​​យើង»

កម្ពុជា និង​វៀតណាម មាន​​ព្រំដែន​​គោក​​រួមគ្នា​​ប្រវែង ១២៧០ គីឡូម៉ែត្រ ដោយ​​នាយក​​រដ្ឋមន្រ្តី​​ប្រទេស​​ទាំង​ពីរ​ ​បាន​​ចុះហត្ថលេខា​​ទទួល​ស្គាល់​​បង្គោល​ព្រំ​ដែន​​គោក​​ បោះ​​រួម​គ្នា​​ចំនួន ៣១៤ បង្គោល ឬ​​ស្មើ នឹង ៨៤ ភាគរយ។ ចំណែក​​ចំណុច​​មិន​​ឯកភាព​គ្នា​ នៅ​​សេសសល់ ១៦ ភាគរយ​​ទៀត នឹង​​ត្រូវ​​ធ្វើ​​បន្ត​​ទៀត នៅ​ក្រោយ​​ពេល​​ប្រទេស​​បារាំង​ ​ផ្តល់​​ផែនទី​​ចម្លង​​តាម​​មាត្រដ្ឋាន​បំប្លែង​​ពី​ខ្នាត ១/១០០,០០០ មក​​ខ្នាត ១/៥០០,០០០ តាម​​កិច្ច​ព្រមព្រៀង​​ទ្វេភាគី​ ៕ {មានអត្ថបទ​កែតម្រូវ នៅ​ខាង​ដើមអត្ថបទ​នេះ}


កសារសំខាន់ៗ ពាក់ព័ន្ធរឿង​ព្រំដែនគោក និង កោះត្រល់ រវាងកម្ពុជា-វៀតណាម

  • – សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០១៩ (សូមទាញយក Download)
  • – សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០០៥ លើសន្ធិសញ្ញាកំណត់​ព្រំដែន​រដ្ឋ ឆ្នាំ​១៩៨៥ (សូមទាញយក Download)
  • – សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និង​វៀតណាម ឆ្នាំ ១៩៨៥ ភ្ជាប់​ជាមួយ​បញ្ជី​ស្ថិតិ ផែន​ទី​​ព្រំដែន ១៩៨៥ (ដើម) Download 
  • – សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាង​កម្ពុជា និង វៀតណាម ឆ្នាំ ១៩៨៥ (សូម​ទាញ​យក Download)
  • – កិច្ចព្រមព្រៀង ស្តីពីលក្ខន្តិកៈព្រំដែនគោក ថ្ងៃ ២០ កក្កដា ១៩៨៣ Download
  • – កំណត់ហេតុ​ប្រជុំ ជាឯកសារ​សម្ងាត់ ឆ្នាំ​២០០៧ ស្តី​ពី​​​ការបោះបង្គោល​​ព្រំដែន​ ​កម្ពុជា​-​វៀតណាម Download
  • – សារាចរណ៍ណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន បានផ្តល់​សិទ្ធិ និងជួយ​ការពារពលរដ្ឋ​វៀតណាម​ខុសច្បាប់ នៅ​កម្ពុជា (Download)
  • – លិខិតលោក ប្រេវីយេ (Brevie) កោះត្រល់ ថ្ងៃ ៣១ មករា ១៩៣៩ (សូមទាញយក ជាអង់គ្លេស និង ជាបារាំង និងបកប្រែក្រៅផ្លូវការ ភាសាខ្មែរ)
  • – សន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្រ្ត ថ្ងៃ ៧ កក្កដា ១៩៨២ រវាងលោក ហ៊ុន សែន និង ង្វៀង កូថាច់ (សូម​ទាញយក​ «ច្បាប់ដើម» Download ឬទាញ​យក​ «ចម្លង» Download)
  • – សន្ធិសញ្ញា មិត្តភាព និងសហប្រតិបត្តិការ កម្ពុជា-វៀតណាម ១៩៧៩ Download
  • – កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ Download
  • – ច្បាប់អន្តោប្រវេសន៍ ឆ្នាំ១៩៩៤ Download
  • – ច្បាប់ស្តីពីសញ្ជាតិខ្មែរ ឆ្នាំ១៩៩៦ Download
  • – ព្រះរាជសារសម្តេច នរោត្តម សីហនុ ថ្ងៃ ១៧ កក្កដា ២០០៣ ថាជន​ជាតិ​វៀត​ណាម រាប់លាននាក់ រស់​នៅ​កម្ពុជា​ (Download)
  • លិខិតលោក ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រ នរោត្តម សីហនុ ថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០០០ (សូមទាញយក Download)

.

Advertisements