បែកធ្លាយលោក ហ៊ុន សែន ទិញ “Like” ហេ្វសប៊ុក​ជាង ១៣ ម៉ឺនដុល្លា និង​ជាង ៤៤ ម៉ឺនដុល្លា​ផ្សេង​ទៀត!

(April 11, 2017, អត្ថបទដោយ ម៉ែន ណាត)
នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ចែក​ផ្សាយ​តៗគ្នា នូ​វរូបថត​អ្នក​ប្រើ​គណនី​ហ្វេសប៊ុក ហ៊ុន សែន និង​ឯកសារ​ទឹកប្រាក់​ចំណាយ​ដ៏​សន្ធឹក​សន្ធាប់ ដើម្បី​ទិញ “Like” ហ្វេសប៊ុក នៅ​លើ​ទំព័ររបស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

ឈ្មោះ ដួង តារា (Duong Dara) ជា​មន្រ្តី​ជាន់ខ្ពស់ ឋានៈ​ជា​អនុរដ្ឋ​លេខាធិការ ដែល​ជា​អ្នក​ជួយ​កិច្ចការ​ផ្សាយ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន (Samdech Hun Sen, Cambodian Prime Minister)។

ទឹកប្រាក់​ចំណាយ ១​ខែ ពីថ្ងៃ​ទី​២៥ ខែកុម្ភៈ ដល់​ថ្ងៃទី​២៥ ខែ​មីនា ២០១៦ មាន ១៣៧.៧៧៨,៦៨ ដុល្លារអាមេរិក (ដប់​បី​ម៉ឺន​ប្រាំ​ពីរ​ពាន់​ប្រាំ​ពីរ​យ​ចិត​សិប​ប្រាំបី ក្បៀស ហុក​សិប​ប្រាំបី)។ ទឹកប្រាក់​ចំណាយ ពីថ្ងៃទី​០៧ ខែ​ធ្នូ ២០១៥ ដល់​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០១៦ មាន ៤៤៦.៦៣៦,៣៩ ដុល្លារអាមេរិក (សែ​សិប​បួន​ម៉ឺន​ប្រាំ​មួយ​ពាន់​ប្រាំមួយ​រយ​សាម​សិប​ប្រាំ​មួយ ក្បៀស សាម​សិប​ប្រាំ​បួន)។

ថ្មីៗនេះ​កាសែត​ភ្នំពេញប៉ុស្តិ៍ បាន​ផ្សាយ​ថា ចំនួន​ពលរដ្ឋខ្មែរ​ដែល​ចុច «ចូលចិត្ត ឬ  Like» មិន​ដល់ ៥០% ក្នុង​ចំណោម​អ្នក​ចុល Like ជាង ៧ លាន​នាក់។ ពោលគឺ​ភាគ​ច្រើន​ជាជន​បរទេស ដែល​មិន​ចេះ​ភាសា​ខ្មែរ​សោះ ជា​អ្នក​ចុច Like លើ​ទំព័រ​ហ្វេសប៊ុក ហ៊ុន សែន។

ខាងក្រោមនេះ មានរូបថត និង​ឯកសារ​ភ្ជាប់ប​ន្ថែម៖