សេចក្តីថ្លែងការណ៍របស់ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា៖ កម្ពុជា​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ជាថ្មី ដោយ​សារ​របប ហ៊ុន សែន កំអែល​កុម្មុយនីស្ត ថ្ងៃ ៧ មករា (សូមអានសេចក្តីថ្លែងការណ៍)

ស្របពេលរបប ហ៊ុន សែន និងបក្សប្រជាជន​កម្ពុជា ជាបក្ស​បង្កើត​ដោយ​​វៀតណាម​កុម្មុយ​នីស្ត រៀប​ចំប្រារព្វ​ខួបថ្ងៃ ៧ មករា ជាថ្ងៃ​កំណើតទី២ របស់​ពួក​គេ ក្រោយ​ពេលពួក​គេ ចាប់ឃុំខ្លួន​លោក កឹម សុខា ប្រធាន​បក្សសង្គ្រោះជាតិ, បិទស្ថាប័ន​ផ្សព្វផ្សាយឯករាជ្យ អង្គការសង្គម​ស៊ីវិល ព្រមទាំង រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​រចនា​សម្ព័ន្ធគណបក្ស​នេះ (សមាជិកសភា ៥៥ រូប និង​ក្រុមប្រឹក្សា​ឃុំសង្កាត់ជាង ៥០០០ នាក់) ដែល​មាន​ពលរដ្ឋគាំទ្រ​​ជិត​កន្លះ​នគរ (ឬ ៤៤%) កាលពីថ្ងៃទី​​ ១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ នោះ គឺជាការ​ធ្វើឲ្យ​កម្ពុជា ធ្លាក់ទៅ​ក្នុង​អន្លុង​វិបត្តិធ្ងន់ធ្ងរ​ជាថ្មី ដែល​ពលរដ្ឋខ្មែរ និង​សហគមន៍​អន្តរជាតិ កំពុង​​ព្រួយបារម្ភ ធ្វើការថ្កោលទោស​យ៉ាង​ដាច់អហង្កា

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមចាត់ទុកថាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ មិន​មែន​ជា​ថ្ងៃ​កំណើត​ទី២ ដូច​ការអះអាង​របស់​លោក ហ៊ុន សែន ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ពោលគឺ​វា​ជា​ថ្ងៃ ដែល​វៀតណាម ចូល​មកឈ្លាន​ពាន និង​កាន់កាប់​កម្ពុជា​ដោយ​កម្លាំយោធា ដែល​ផ្ទុយច្បាប់ និង​ប្រូតូកូល​អន្តរជាតិ។ ទន្ទឹម​នឹងនោះ វៀតណាម បាន​បញ្ជួន​ពលរដ្ឋ​របស់​ខ្លួន ឲ្យ​មក​រស់នៅ​ក្នុងប្រទេស​កម្ពុជា រាប់លាន​នាក់ ដែល​យើង​នៅ​តែចាត់ថា «ជានិគមជន​យួនខុសច្បាប់​នៅ​កម្ពុជា» មក​ទល់សព្វថ្ងៃ។

ក្នុងអំឡុងពេលវៀតណាម ត្រួតត្រា​ប្រទេស​កម្ពុជា ១០​ឆ្នាំ (១៩៧៩-១៩៨៩) ត្រូវ​បាន​អង្គការ​សហ​ប្រជាជាតិ (UN) ចាត់​ទុកថា «វៀតណាម ឈ្លាន​ពាន​ប្រទេស​កម្ពុជា»។ ពេលនោះ​វៀតណាម  បានបង្ខំ​ឲ្យ​របប ហ៊ុន សែន ធ្វើ​សន្ឋិសញ្ញា  កិច្ចព្រមព្រៀង និង​ឯកសារ​ខុសច្បាប់​ជាច្រើន ដើម្បី​បំពេញ​មហិច្ឆតា​ឈ្លានពាន​កម្ពុជា ដូចជា​ព្រំដែនទឹក, ការកំណត់ព្រំដែន​​គោក​ជាថ្មី និង​ប្រជុំ កោះត្រល់ ផងទៀត។

សន្ធិសញ្ញាស្តីពីមិត្តភាព និងសហប្រតិបត្តិការ​រវាងកម្ពុជាវៀតណាម ថ្ងៃ​ទី​១៨ កម្ភៈ ឆ្នាំ​១៩៧៩ ចុះ​ហត្ថលេខា​​ដោយ លោក ហេង សំរិន និង សារាចរ​ណែនាំ ថ្ងៃទី​២៦ កុម្ភៈ ឆ្នាំ​១៩៨៦ ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន បាន​ផ្តល់សិទ្ធិ និងជួយ​ការពារពលរដ្ឋ​វៀតណាម នៅ​កម្ពុជា។ ម៉្ល៉ោះហើយ យួនខុសច្បាប់​នៅកម្ពុជា​សព្វថ្ងៃ នៅ​តែ​បន្ត​រស់នៅ​ស្រុក​ខ្មែរ យ៉ាង​មានសេរី និង​បង្កផលវិបាក​សង្គម​ជាច្រើន

សន្ធិសញ្ញាព្រំដែនទឹកប្រវត្តិសាស្រ្ត ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ​១៩៨២ ដែល​ចុះហត្ថលខា​​ដោយ​លោក ហ៊ុន សែន និង ង្វៀង កូថាច់ បាន​ធ្វើឲ្យ វៀតណាម កាន់កាប់​ប្រជុំ កោះត្រល់ មក​ទល់​សព្វថ្ងៃ​នេះ។

សន្ធិសញ្ញាព្រំដែនគោក រវាកម្ពុជាវៀតណាម ឆ្នាំ​១៩៨៣, ឆ្នាំ​១៩៨៥ និង​ឆ្នាំ​២០០៥ ដែល​ធ្វើឡើង​ដោយ​លោក ហ៊ុន សែន និង​វៀតណាម សុទ្ធតែ​ធ្វើ​ឲ្យ​កម្ពុជា បាត់បង់​បូរណភាព​​ទឹកដី ​ទៅ​ខាង​វៀតណាម។ ជាក់ស្តែង តាំងពី​ពេល​ប្រទេស​ទាំង២ បោះបង្គោល​កំណត់​ព្រំដែន​ថ្មី (២០០៦-បច្ចុ្បន្ន)​ មក បាន​ធ្វើឲ្យ​ពលរដ្ឋខ្មែរ តាម​បណ្តោយ​ព្រំដែន បាត់​បង់ដី​ស្រែ​ចំការ​របស់​ខ្លួន សូម្បី​តែ​ភូមិកំណើត​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋសភា នៃរបប ហ៊ុន សែន នៅ​ស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដោះដូរ ឲ្យ​ទៅ​វៀតណាម ដោយ​យក​ភូមិខ្មែរ ២ ទៀត នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ទៅដោះដូរ ឬហៅថា «យក​ភូមិ​ខ្មែរ ដូរ​យក​ភូមិខ្មែរ ទៅ​ឲ្យ​យួន»។

ក្រុមប្រឹក្សាឃ្លាំមើលម្ពុជា សូមទទូច​អំពាវនាវ​ឲ្យរបប ហ៊ុន សែន ភ្ញាក់​រលឹក​វិល​មក​រក​ផ្លូវត្រូវ និង​វិល​មក​តាម​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ ដោយ​៖
១. ត្រូវដោះលែង លោក កឹម សុខា និងលុប​ចោល​សាល​ក្រម​ការរំលាយ​បក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​បក្ស​នេះ ចូល​រួម​ការប្រគួត​ប្រជ្រែង​ការបោះឆ្នោត​ជាតិ ខែ​កក្កដា ឆ្នាំ​២០១៨ ដោយ​ស្មើមុខ  ដោយសេរី  ត្រឹមត្រូវ  និងយុត្តិធម៌  ព្រមទាំង​ត្រូវ​ដោះលែង អ្នកទោសមនសិការ​ទាំងអស់ ដោយគ្មាន​លក្ខខណ្ឌ។
២. ត្រូវលុបចោសន្ធិសញ្ញាព្រំដែនគោក ព្រំដែនទឹក និង​កិច្ចព្រម​ព្រៀង​នានា ជាមួយ​វៀត​ណាម ដែល​ផ្លុយ​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កិច្ចព្រម​ព្រៀង​ក្រុងប៉ារីស។ រួច​មក​កម្ពុជា ត្រូវ​ប្តឹង​សើរើ​ទាមទារ កោះត្រល់ និង​ទឹកដី​ដែល​បាត់បង់ មក​ជូន​ពលរដ្ឋ​កម្ពុជា​វិញ តាម​រយៈម្ចាស់​ហត្ថលេខី​នៃកិច្ចព្រមព្រៀង​ក្រុងប៉ារីស និង​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)។

ក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវេស៍) ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨

ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

CWCI ប្រឆាំងថ្ងៃ ០៧ មករា_Page_1CWCI ប្រឆាំងថ្ងៃ ០៧ មករា_Page_2

Advertisements