អត្ថបទ និងឯកសារបន្ថែមដោយលោក ម៉ែន ណាត / 05 Jan 2018

ប្រភពគេហទំព័រ Ideology ផ្សាយ​ឯកសារមួយ​ចំនួន​បញ្ជាក់​ថា កោះត្រល់ ជា​កោះ​មួយ​សំបូ​រ​ភោគផល​​ហូរ​ហៀរ ជាពិសេសគឺ វត្ថុមានតម្លៃ គុជខ្យង និងដី ដ៏មានជីវជាតិ នឹង​រតនវត្ថុ ដ៏អស្ចារ្យជាច្រេីនទៀត។

តាមវិទ្យុអាស៊ីសេរី RFA ខែសីហា ២០១២ ផ្សាយថា កោះត្រល់នេះ មានក្រឡាផ្ទៃ ៥៤០​គ.ម.​ក្រឡា ដែលមានចម្ងាយ ១៥ គ.ម ពីខេត្តកំពត និងចម្ងាយ ៤៥ គ.ម ពីតំបន់​ហាទៀង កម្ពុជា​ក្រោម (វៀតណាម)។

បច្ចុប្បន្នវៀតណាម បានផ្លាសប្ដូរកាឡៃប្រវត្តិសាស្ត្រ ហេីយបង្រៀន​ទៅកូន​ចៅ​របស់​ខ្លួន​ថា ​កោះត្រល់ ជារបស់ យួន តាំងពីយូរណាស់មកហេីយ រហូតពេល​មាន​កម្មវិធី​ប្រឡង​បវកញ្ញា​ឯក​ថ្មីៗ​នេះ ​នៅលេីទឹកដីកោះត្រល់ មានជនជាតិវៀតណាម​ជ្រុលនិយម​​មួយ​ចំនួន បាន​ចូល​​មក​បញ្ចេញមតិ​ លេីបណ្ដាញសង្គម​ហ្ចេសប៊ុក តិះដៀល​មេីល​ងាយខ្មែរ យ៉ាង​ចាស់​ដៃទៀតផង។

សូមគូសបញ្ជាក់លើឯកសារ ថា៖
១. តាមព្រះរាជក្រឹត្យលេខ 662 ន.ស ចុះថ្ងៃទី 30 ខែ ឆ្នូ ឆ្នាំ 1957 ចេញ​ដោយព្រះ​មហា​ក្សត្រ​ នរោត្តម សុរាម្រិត៖ ប្រការ 6 និង ប្រការ 7 បញ្ជាក់​ថា «កោះត្រល់ ឬ​កោះភូកុក ជា​ឈ្មោះតែមួយ ជា​កោះដែល​នៅ​ក្នុង​​ដែន​​អធិបតេយ្យភាព​ខ្មែរ យ៉ាង​ជ្រៅ។ គ្មាន​ជំនាន់​ណា ហ៊ានកាត់​ទៅ​ឲ្យ យួន នោះទេ»។

២. យោងតាមផែនទី និង​ក្រិត្យច្បាប់​ សម័យ​សាធារណៈរដ្ឋខ្មែរគឺ កោះត្រល់ នៅ​ក្នុង​ផែនទីខ្មែរ​នៅឡេីយ ដែល​ច្បាប់នោះ ទទួលស្គាល់​ និង​ចុះហត្ថលេខា​ដោយ​លោកប្រធានាធិបតី លន់ នល់។

៣. ប្រព័ន្ធសារពិសេស Airgram របស់លោកសេនាប្រមុខ លន់ នុល ទម្លាយ​​ដោយ​ក្រុម​ចារកម្ម​​ពិសេស​សហរដ្ឋអាមេរិក (CIA) បាន​បញ្ជូន​ទៅ​ឲ្យ សហរដ្ឋអាមេរិក និង​ទទួលស្គាល់ដោយ ក្រសួងការបរទេសអាមេរិក (Department Of State) បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កោះត្រល់ នោះ​ជារបស់​ខ្មែរ​យ៉ាង​ពិត​ប្រាកដ និង​​ឋិតលេី​​អធិបតេយ្យភាព​របស់ខ្មែរ។

៤. កោះត្រល់ មានសរសេរក្នុង សៀវភៅសិក្សា ថ្នាក់ទី៧ បោះ​ពុម្ពនៅឆ្នាំ ១៩៨៥ បញ្ជាក់​ថា «កោះត្រល់» ជារបស់ខ្មែរ។ សៀវភៅនេះ បោះពុម្ពឡើងនៅក្នុងរបប សាធារណរដ្ឋប្រជាមានិត្យកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន, លោក ជា ស៊ីម និងលោក ហេង សំរិន ក្រោម​ការត្រួតត្រារបស់ វៀតណាម។ នេះបើតាមសន្និសីទកាសែតរបស់ លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថ្ងៃទី ១៧ មិថុនា ២០១៣ បាន​បង្ហាញ​ឯកសារ កោះត្រល់ ក្នុង​សៀវភសិក្សា ឆ្នាំ ១៩៨៥។

កាលពីឆ្នាំ ១៨៨០ នៅលេី កោះត្រល់ មានដេីមដូងទាំងអស់ ១៧០០០ ដេីម ជា​ពិសេស បារាំង បាន​​ដាំដំណាំ វ៉ាន់នីឡា ចំការម្រេច ចំការកាហ្វេ ដេីម្បីផ្គត់ផ្គង់​ដល់​បរទេស។ ក្រោយ បារាំង ដក​អាណានិគម​​​ ចេញ​ពីឥណ្ឌូចិន បារាំង មិន​បាន​សម្រេច​ កាត់ទឹកដី កោះត្រល់ ឲ្យ​ជនណា​ឡេីយ។

ជាពិសេសមានឯកសាជារច្រេីនទៀត ដែលបានទម្លាយជាបន្តបន្ទាប់​ ដេីម្បី​ឲ្យ​​សិស្សា​នុសិស្ស ពលរដ្ឋ និង​បញ្ញវន្តខ្មែរ បានជ្រាបច្បាស់ សិក្សា​ពិចារណា និងចូលរួមគំនិតគ្នា​ជាធ្លុងមួយ ​ដេីម្បី​ឈានដល់​ការប្តឹងទាមទារ​យក កោះត្រល់ មកវិញ និង​​ទឹកដីដែល​ដូនតាយេីងបាន​បន្សល់មក នៅ​ពេលណាកម្ពុជា មាន​មេដឹកនាំល្អ ដែលស្រឡាញ់ជាតិពិតប្រាកដ៕

koh1
koh2
koh3
koh4
koh5 (1)
koh6
koh7
koh8
koh9
koh10
koh11
koh-tral-d
koh-tral-a
koh-tral-c
Advertisements