(អត្ថបទដោយលោក ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា)

បើតាម​នាយកដ្ឋាន​អន្ដោ​ប្រវេសន៍ នៃ​ក្រសួង​មហាផ្ទៃ កាល​ពីថ្ងៃទី ៣០ ខែ​មករា ឆ្នាំ​ ២០១៩ ឲ្យ​ដឹង​ថា តួលេខ​ជន​អន្ដោ​ប្រវេសន៍ នៅ​​កម្ពុជា មាន​ប្រមាណ​ជាង ១៨២០០០ នាក់ ដែល​ក្នុង​នោះមាន ជន​​ជាតិ​​វៀតណាម សរុបគឺ ៩០%

ចំណែកអាជ្ញាធរ​ខេត្តកំពង់ឆ្នាំង កាល​ពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៩ បញ្ជាក់​ថា នៅ​ស្រុក​រលៀប្អៀរ មាន​ជន​​ជាតិ​​វៀត​ណាម ២៤៨០ គ្រួសារ ឬ​ស្មើ​នឹង ១០៣១១ នាក់ ក្នុង​ចំណោម​អ្នក​ត្រូវ​ធ្វើ​បម្លាស់ទី​ សរុប​មាន ៤៥៦៣ គ្រួសារ ដែល​ត្រូវ​ធ្វើ​បម្លាស់ទី ពីផ្ទះ​បណ្តែតទឹក ទៅ​រស់នៅ​លើ​ដី​គោក ក្នុង​ទំហំដី ៤០ ហិកតារ ដែលជា​ដី​សម្បទាន​បម្រុង​រដ្ឋ របស់​រដ្ឋាភិបាល។ ទាក់​ទង​រឿង​នេះ ក្រុមអង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ក្នុង​បណ្តាញ​សង្គម មាន​ប្រតិកម្ម​ជំទាស់​ដាច់ខាត ចំពោះ​រដ្ឋាភិបាល​ លោក ហ៊ុន សែន ដែល​​សម្រេច​ផ្តល់​​ដីធ្លី​​ឲ្យ​ជនជាតិ​​វៀតណាម ដែលជា​​​ជន​ជាអន្តោប្រវេសន៍ខុសច្បាប់ បើ​ផ្អែក​តាម​ច្បាប់​អន្តោប្រវេសន៍ ឆ្នាំ​១៩៩៤ និង​ច្បាប់​សញ្ជាតិ ឆ្នាំ១៩៩៦។

តួលេខ​របស់​​ក្រសួង​មហាផ្ទៃ ស្តី​អំពី​អាត្រា​ជនអន្តោ​ប្រវេសន៍​វៀតណាម នៅ​​​ទូទាំង​ប្រទេស​​កម្ពុជា មិន​​ឆ្លុះ​បញ្ចាំង​​ពី​​ភាព​ជាក់​​ស្តែង​​ទេ បើ​ធៀប​នឹង​របាយ​ការណ៍​មួយ​ជ្រុង របស់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង នៅ​ខែធ្នូ ឆ្នាំ​២០១៩។

​ជុំវិញ​រឿង​ជន​​អន្ដោប្រវេសន៍​​វៀតណាម នៅ​កម្ពុជា​​​ យើង​​សូម​​ភ្ជាប់​​​ជូន​ ​ឯកសារ​​ព្រះរាជសារ​ របស់​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ដែល​​បាន​​ផ្ញើ​ជូន​​ជន​​រួមជាតិ កាល​ពី​​ថ្ងៃ​ទី ​១៧ ​ខែ​កក្កដា ​ឆ្នាំ ​២០០៣ ​ថា​​ «ចំនួន​​​ជន​អន្ដោ​​ប្រវេសន៍​​​វៀតណាម ​ដែល​​​មាន នៅ​ក្នុង​​​សម័យ​​​សង្គម​​​រាស្ដ្រ​និយម​ គឺជា​​ការ​ទទួល​ខុសត្រូវ​​ទាំង​​ស្រុង​ របស់​​អាណានិគម​និយម​​បារាំង​ ដែល​​បាន​​ត្រួតត្រា​​កម្ពុជា​ ពី​ឆ្នាំ​ ១៨៦៣ ​មក​​ទល់​​នឹង​​ថ្ងៃ​ដែល​កម្ពុជា​ ទទួល​​បាន​​ឯករាជ្យ​​ពេញ​​បរិបូរណ៍​ នៅ​ថ្ងៃ​ទី​ ០៩ ​ខែវិច្ឆិកា ​ឆ្នាំ​ ១៩៥៣​»។ ព្រះអង្គ បាន​រំលឹក​ថា​ «បើ​តាម​​ការ​ចង​​ចាំ​របស់​ខ្ញុំ ជនជាតិ​​វៀតណាម​ ទាំង​​បុរស​​ទាំង​ស្ដ្រី​ កុមា​រា​ កុមារី​ មាន​​ចំនួន​​ប្រហែល​​ជាង ​៤០ ​ម៉ឺន​​នាក់​»។​ ជនជាតិ​​វៀតណាម​ រស់នៅ​​ក្នុង​​សម័យ​​សង្គម​​រាស្ដ្រ​និយម ​ជាង ​៩៩% ​ពុំ​អាច​​មាន​សិទ្ធិ​ចូលសញ្ជាតិ​​​ខ្មែរ ​ឬ​ទិញ​​យក​​សញ្ជាតិ​​ខ្មែរ​​បាន​​ទេ​។​

គួររំលឹកដែរថា ក្នុងសម័យសាធារណរដ្ឋ លោក លន់ នល់ និងសម័យខ្មែរក្រហម ប៉ុល ពត បាន​បោស​សំអាត​​​​ជន​ជាតិ​វៀត​ណាម អស់​ពី​កម្ពុជា។ លុះ​ចាប់​ពី​ខែ មករា ឆ្នាំ​១៩៧៩ ជនជាតិ​វៀតណាម ទាំង​យោធា និង​ជន​ស៊ីវិល មក​រស់នៅ​កម្ពុជា​ សាជាថ្មី។ តាម​សេចក្តីសន្និដ្ឋាន​របស់ អង្គការ​សហប្រជាជាតិ (អ.ស.ប) ឆ្នាំ​ ១៩៨៤ បញ្ចាក់​ថា តួលេខ​ជនជាតិ​​វៀតណាម ចូល​មក​​រស់នៅ​​កម្ពុជា គឺ​មាន​ពី ៥០ ម៉ឺននាក់ ទៅ ៦០ ម៉ឺននាក់

បើតាមឯកសារលោក K.L. Bindra ជាអតីតមន្រ្តីជាន់ខ្ពស់​​នៃ ស្ថាន​បេសកកម្ម​អង់គ្លេសប្រចាំ​កម្ពុជា​ បង្ហាញ​ថា កំណើន ៣៣% នៃ​ជនជាតិ​វៀតណាម​{ខុស​ច្បាប់} នៅ​កម្ពុជា មក​ដល់ឆ្នាំ ២០០៥ ស្មើ​នឹង​ជាង ៤,២ លាននាក់ (៤ លាន ២ សែននាក់) ក្នុង​ចំណោម​ពលរដ្ឋខ្មែរ​ទាំងអស់​ជាង ១៣,៥ លាន​នាក់។ (មានអត្ថបទភ្ជាប់ សូមចុចត្រង់នេះ)។ 

សូមទាញយកព្រះរាជសារ (Download) ឬសូមអានខ្លឹមសារទាំងស្រុងខាងក្រោម៖


ព្រះរាជសារ
ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ផ្ញើជូនជនរួមជាតិគ្រប់រូបជាគោរព និងស្រឡាញយ៉ាងជ្រាលជ្រៅជាទីបំផុត
ភ្នំពេញ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០០៣

សូមគោរពជនរួមជាតិ បងប្អូន កូនចៅ និងចៅទូតជាទីស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុត

គួរ​ចោទសួរ​ថា​ ហេតុ​អ្វី​​​បាន​​ជា​​ជនអន្ដោ​ប្រវេសន៍​​វៀតណាម ​នៅ​​រាជា​ណាចក្រ​​កម្ពុ​ជា​ទី​២ ​នេះ​ មាន​​ចំនួន​តិច​​ណាស់​ បើ​​ប្រៀប​ធៀប​​ទៅ​​នឹង​​ចំនួន​​ជនអន្ដោ​ប្រវេសន៍​​វៀតណាម​ ​នា​​សម័យ​​សង្គម​​រាស្ដ្រ​និយម​?​

ខ្ញុំ​​សូម​​លើក​​ពាក្យ​​សម្ដី​​របស់​​អ្នក​ឯករាជ្យ​​ជា​ច្រើន​នាក់​ ដែល​​មិន​​រណប​​គណបក្ស​ណា​ និង​​សម្ដី​​របស់​​ប្រជារាស្ដ្រ​ ​ដែល​​រស់នៅ​​ជាប់​​ព្រំដែន​​ជាមួយ​​វៀតណាម ​ឱ្យ​​ដឹង​​ថា​ ជន​ជាតិ​វៀត​ណាម ​ជា​​ច្រើន​​លាន​ នាក់ ​បាន​មក​​រស់នៅ​​ពាស​ពេញ​​ នៅ​​ក្នុង​​រាជាណាចក្រ​​​កម្ពុ​ជា​ទី​២​។ ចំពោះ​​បញ្ហា​នេះ​ ខ្ញុំ​​មិន​​ហ៊ាន​​អារ​​កាត់​​ទេ ​អំពី​ចំនួន​​នេះ​ ដ្បិត​​ខ្ញុំ​​គ្មាន​​អំណាច​ គ្មាន​​មធ្យោបាយ​ ​និង​​ធ្វើ​ស្ថិតិ​​ជំរឿន​​ជនអន្ដោប្រវេសន៍​​វៀត​ណា​ម​។​

តាម​​មតិ​​ដ៏​ស្ដួច​ស្ដើង​​នៃ​ខ្ញុំ​​ ចំនួន​​ជនអន្ដោ​ប្រវេសន៍​​វៀតណាម ​មាន​​តិច​​យ៉ាង​នេះ​ គឺ​​៖
១- ​មក​ពី​​អ្នកមាន​​អំណាច ​គ្មាន​​ចំណង់​​ធ្វើ​​ស្ថិតិ​​ ជំរឿន​​ចំនួន​​ជន​អន្ដោ​ប្រវេសន៍​​ វៀតណាម។​
២- ​ជនជាតិ​វៀតណាម ​ដែល​​ចូល​​មក​​រាជាណាចក្រ​​កម្ពុ​ជា​ទី​២​ ទទួល​​ជា​​ស្វ័យ​ប្រវត្ដិ​​សញ្ជាតិ​ខ្មែរ​ ព្រម​ទាំង​មាន​​សិទ្ធិ​​បោះ​ឆ្នោត​​ថែម​​ទៀត​​ផង​។​
៣- ​ខ្ញុំ​​បាន​​សរសេរ​​អត្ថបទ​ ​សម្រាប់​​ប្រវត្ដិសាស្ដ្រ ​នៅ​​រដ្ឋធានី​​ប៉េ​កាំ​ង​ ​នា​​ពេល​​ថ្មីៗ​​នេះ​​ថា​ ជន​​ជាតិ​​វៀត​ណាម​ សព្វ​ថ្ងៃ​​នៅ​កម្ពុជា​ ​មាន​​តែ​​នៅ​​ក្នុង​​ស្ថាន​​ឯកអគ្គរដ្ឋទូត​​ សាធារណរដ្ឋ​​សង្គម​និយម​​វៀត​ណា​ម​​ទេ​ ដ្បិត​​គាត់​​ជា​​អ្នក​តំណាង​​​សាធារណរដ្ឋ​​សង្គម​និយម​​វៀតណាម​ ហើយ​​ពុំ​អាច​​ធ្វើ​​ជា​ ជនជាតិ​​ខ្មែរ​​ឡើយ​។​
៤-​ ជន​រួមជាតិ​​ដែល​​បាន​​ទៅ​​ដល់​ព្រំដែន​ ហើយ​​អ្នកស្រុក​​ ដែល​​រស់​នៅ​​ភូមិ​​ ជាប់​​ជាមួយ​​វៀតណាម​ និយាយ​ថា​ នៅ​​សម័យ​​សង្គម​​រាស្ដ្រ​និយម​ ​មាន​​ស្រុក​ភូមិ​​ជា​​ច្រើន​ ​ដែល​​ជាប់​​ព្រំដែន​​កម្ពុជា​-​វៀតណាម​ តែ​​​ឥឡូវ​​​​ស្រុក​ ភូមិ​​​ទាំង​នោះ​​ បាន​​ក្លាយ​​ទៅ​​ជា​​កម្មសិទ្ធិ​​របស់​​វៀតណាម​ ហើយ​​កង​ទ័ព​​គេ ​បាន​​បោះ​ទីតាំង​​ការពារ​យ៉ាង​​រឹង​មាំ​។​ ជនជាតិ​ខ្មែរ ​ដែល​​រស់នៅ​​ក្នុង​​ស្រុក​ភូមិ​​ទាំង​នេះ​ មាន​​ផ្លូវ​​តែ​​មួយ​គត់​ គឺ​​ត្រូវ​​រត់​ចោល​​ស្រុក​ ភូមិ​កំណើត​​របស់​ខ្លួន​ ឬ​​ក៏​​ក្លាយ​ជា​ជនជាតិ​ភាគ​តិច ​នៅ​​លើ​​ស្រុក​​កំណើត​​របស់​​ខ្លួន​។

​សូមអរព្រះគុណ សូមអរគុណជាអនេកកប្បការ។

(ព្រះហស្ថលេខា)
នរោត្តម សីហនុ

Norodom Sihanouk letter on Vietnamese 17 July 2003

ឯកសារ
– សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០១៩ សូមទាញយក Download)
– សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០០៥ លើសន្ធិសញ្ញាកំណត់​ព្រំដែន​រដ្ឋ ឆ្នាំ​១៩៨៥ (សូមទាញយក Download)
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និង​វៀតណាម ឆ្នាំ ១៩៨៥ ភ្ជាប់​ជាមួយ​បញ្ជី​ស្ថិតិ ផែន​ទី​​ព្រំដែន ១៩៨៥ (ដើម) Download
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាង​កម្ពុជា និង វៀតណាម ឆ្នាំ ១៩៨៥ (សូម​ទាញ​យក Download)
– កិច្ចព្រមព្រៀង ស្តីពីលក្ខន្តិកៈព្រំដែនគោក ថ្ងៃ ២០ កក្កដា ១៩៨៣ Download
– កំណត់ហេតុ​ប្រជុំ ជាឯកសារ​សម្ងាត់ ឆ្នាំ​២០០៧ ស្តី​ពី​​​ការបោះបង្គោល​​ព្រំដែន​ ​កម្ពុជា​-​វៀតណាម Download
– សារាចរណ៍ណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន បានផ្តល់​សិទ្ធិ និងជួយ​ការពារពលរដ្ឋ​វៀតណាម​ខុសច្បាប់ នៅ​កម្ពុជា (Download)
– លិខិតលោក ប្រេវីយេ (Brevie) កោះត្រល់ ថ្ងៃ ៣១ មករា ១៩៣៩ (សូមទាញយក ជាអង់គ្លេស និង ជាបារាំង និងបកប្រែក្រៅផ្លូវការ ភាសាខ្មែរ)
– សន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្រ្ត ថ្ងៃ ៧ កក្កដា ១៩៨២ រវាងលោក ហ៊ុន សែន និង ង្វៀង កូថាច់ (សូម​ទាញយក​ «ច្បាប់ដើម» Download ឬទាញ​យក​ «ចម្លង» Download)
– សន្ធិសញ្ញា មិត្តភាព និងសហប្រតិបត្តិការ កម្ពុជា-វៀតណាម ១៩៧៩ Download
– កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ Download
– ច្បាប់អន្តោប្រវេសន៍ ឆ្នាំ១៩៩៤ Download
– ច្បាប់ស្តីពីសញ្ជាតិខ្មែរ ឆ្នាំ១៩៩៦ Download
– ព្រះរាជសារសម្តេច នរោត្តម សីហនុ ថ្ងៃ ១៧ កក្កដា ២០០៣ ថាជន​ជាតិ​វៀត​ណាម រាប់លាននាក់ រស់​នៅ​កម្ពុជា​ (Download)
– លិខិតលោក ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រ នរោត្តម សីហនុ ថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០០០ (សូមទាញយក Download)

.

Advertisements