Captureុំុំុំុំ

#យើងសូមថ្កោលទោស ចំពោះការបោះបង្គោលព្រំដែន ក្នុងកាលៈទេសៈប្រទេជាតិ #កំពុងមានវិបត្តិនយោបាយធ្នន់ធ្ងរ។ ហើយការបោះបង្គោលព្រំដែន លេខ​​ ២៦០ នៅឃុំកំពង់ក្រសាំង ស្រុកបុរីជលសារ ខេត្តតាកែវនេះ គឺជាការប៉ោះចូលក្នុងទឹកដីខ្មែរសុទ្ធសាទ ដែលរបប ហ៊ុន សែន តម្រូវតាមចិត្តរបស់ភាគី យួន ចង់បាន។

ប្រវត្តិទំនាស់ព្រំដែន នៅស្រុកបុរីជលសារគឺថា «ព្រែកជីកព្រំដែនចាស់ ឬព្រែកជីក អុិន តាំ (មុនឆ្នាំ១៩៧០) ត្រូវបានយួន យកជាស្ថាពរហើយ។ ឥឡូវខ្មែរ-យួន កំណត់យកព្រែកជីកថ្មី (ហៅព្រែក ប៉ុល សារឿន ឆ្នាំ១៩៨៥) ជាខ្សែបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ។ ដូច្នេះយួន យកដីខ្មែរ ជម្រៅពី ៥០ ម៉ែត្រ ទៅជាង ២០០ ម៉ែត្រ»។ ផ្ទុយទៅវិញ ការបោះបង្គោលព្រំដែននាពេលនេះ ត្រូវបានរំកិលចូលមកលើខ្នងព្រែក ខាងភាគីខ្មែរបន្ថែមទៀតតែម្តង។

ខ្ញុំ ម៉ែន ណាត ជាសាក្សី ដែលធ្លាប់បានទៅពិនិត្យព្រំដែនខ្មែរ-យួន នៅខាងកើត ស្រុកកំណើតរបស់ខ្ញុំ តាំងពី២០០០, ២០០២, ២០០៤ និង ឆ្នាំ​២០១៤ ហើយបានជួបសំណេះសំណាល ជាមួយបងប្អូនខ្មែរ ព្រមមន្រ្តីព្រំដែនខ្មែរ ​នៅទីនោះ អំពីរឿងព្រំដែន និងរឿង យួន ចេញចូលតាមច្រកព្រំដែន តាមអំពើចិត្ត។

#ក្នុងនាមខ្លួនខ្ញុំផ្ទាល់ និង #ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវនាវជាថ្មីម្តងទៀត ទៅរបប ហ៊ុន សែន ត្រូវបញ្ឈប់ការបោះបង្គោលព្រំដែន ជាបន្ទាន់ ពីព្រោះការបោះបង្គោលព្រំដែន ជាមួយភាគីវៀតណាម តាំងពីឆ្នាំ២០០៦ មក ធ្វើឲ្យខ្មែរ បាត់បង់ភូមិករ និងដីស្រែចំការ របស់ពលរដ្ឋខ្មែរ តាមបណ្តោយព្រំដែន។

ការបោះបង្គោលព្រំដែន អាចធ្វើទៅបាន ដរាបណាប្រទេសកម្ពុជា ត្រូវមានការឯកភាពជាតិជាមុនសិន ហើយភាគីកម្ពុជា ត្រូវតែផ្ទៀងផ្ទាត់ និងសើរើឡើងវិញ នូវសន្ធិសញ្ញាព្រំដែនខុសច្បាប់ មុនសឆ្នាំ១៩៩០ និង សន្ធិសញ្ញាព្រំដែន ឆ្នាំ​២០០៥ ដែលធ្វើឲ្យភាគខ្មែរ បាត់បង់បូរណភាណពទឹកដីរបស់ខ្លួន។

ដូច្នេះរបប ហ៊ុន សែន ត្រូវតែទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្រ្ត និងត្រូវតែភ្ញាក់រលឹកឡើងវិញ គឺត្រូវប្តឹងសើរើ សន្ធិសញ្ញា និង បង្គោលព្រំដែនទាំងអស់ ទៅម្ចាស់ហត្ថលេខីនៃ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និង តុលាការអន្តរជាតិ ទីក្រុងឡាអេ។ លោក ហ៊ុន សែន ត្រូវតែស្នើទៅភាគី យួន ឲ្យយក​បង្គោល​ព្រំដែនទាំង ១២៤ ពីសម័យអាណានិគមបារាំង មកដាក់ត្រង់កន្លែងដើមវិញ។

ដោយ ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (ប្រទេសន័រវេស៍) / ថ្ងៃទី០៨ កុម្ភៈ ២០១៨)


#ពីបណ្តាញសង្គម៖ ហ៊ុន សែន កាត់ដី និងព្រែកនៅស្រុកបូរីជលសារ ខេត្តតាកែវ ឲ្យយួនទៀតហើយ!
ពត៌មានតាមបណ្តាញសង្គម បានផ្សាយនៅថ្ងៃនេះថា អាជ្ញាធរខ្មែរ យួន បានព្រមព្រៀងគ្នា បោះបង្គោលព្រំដែនខ្មែរ យួន លេខ ២៦០ ស្ថិតនៅទល់មុខ​ច្រក​ទ្វារ​ទ្វេភា គី​កំពង់ក្រសាំង ក្នុង​ស្រុក​បូរីជលសារ ខេត្ត​តាកែវ តែក្នុងទឹកដីខ្មែរ ។
ព្រំដែនខ្មែរ-យួន ត្រង់ចំណុចបង្គោលលេខ ២៦០ នេះ គឺនៅចំកណ្តាលទន្លេរ មិនមែនស្ថិតក្នុងដីខ្មែរចឹងទេ ហើយតាមលក្ខណៈបច្ចេកទេស នៃការបោះបង្គោលព្រំដែន បើព្រំដែននៅចំកណ្តាលទន្លេរអ៊ីចឹងគឺ ត្រូវបោះបង្គោល នៅលើដីនៃប្រទេសទាំងពីរ តែលេខបង្គោលដូចគ្នា បានន័យថា ខាងដីខ្មែរ ក៏បោះបង្គោលលេខ ២៦០ ខាងដីយួន ក៏បោះបង្គោល ២៦០។ តែបើសិនជាបោះបង្គោលតែក្នុងដីខ្មែរអ៊ីចឹង បានន័យថា ត្រង់ចំណុចបង្គោលនោះហើយ ជាព្រំដែន ដូច្នេះចាប់ពីបង្គោល រួមទាំងព្រែកផង នឹងក្លាយជាដី និងព្រែកយួនហើយ ។
បន្ទាប់ពីបោះបង្គោលព្រំដែន លេខ ២៦០ នេះរួចហើយ ពលរដ្ឋខ្មែរម្ចាស់ទឹកមានសិទ្ធិប្រើទឹកព្រែក ឬអត់គឺអាស្រ័យលើយួន ជាអ្នកសម្រេច មិនមែននៅលើខ្មែរម្ចាស់ទឹកដី សម្រេចទៀតទេ ។
ការព្រមព្រៀងគ្នា រវាងរបប ហ៊ុន សែន និងយួន បោះបង្គោលព្រំដែនលេខ ២៦០ តែនៅក្នុងទឹកដីខ្មែរនេះ ជាទង្វើរក្បត់ជាតិដែលខ្មែរគ្រប់រូបមិនអាចទទួលយកបាន នឹងត្រូវតែថ្កោលទោស៕
27540911_1717053785021019_2949799267759417216_n
27545444_1717053798354351_6135252391944825864_n
27657230_1717053781687686_1355367421724795980_n
10670187_918366958259408_8520807832688678037_n