បទបង្ហាញរបស់លោក ម៉ែន ណាត នៃ​ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា «ថាហេតុអ្វី​​បាន​ជាយើង​ប្រឆាំង​ជំទាស់ ចំពោះរបបលោក ហ៊ុន សែន ដែលយល់​ព្រម​​ផ្ដល់​ភាព​ស្រប​ច្បាប់​ ដល់យួនខុសច្បាប់​ នៅកម្ពុជា»។

យួនខុសច្បាប់នៅកម្ពុជា អាចរស់នៅកម្ពុជាបាន ដោយសំអាងលើឯកសារ​នានា​ ដែលរបបលោក ហ៊ុន សែន បានធ្វើឡើងជាមួយ វៀតណាម នៅមុនឆ្នាំ១៩៩០។ កាលនោះកម្ពុជា ស្ថិតនៅក្រោមការត្រួតត្រារបស់ វៀតណាម ដែលជារដ្ឋាភិបាលខុសច្បាប់ មិនទទួលស្គាល់ពីអង្គការសហប្រជាជាតិ អ.ស.ប (UN)។

ឯកសារទាំងឡាយ ឬកិច្ចព្រមព្រៀងនានា ដែលធ្វើឡើងនៅមុនទសវត្សទី៩០ ត្រូវ​បានទុក​ជា​មោក្ខភាព ឬ​លុបចោល ដោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។ ប៉ុន្តែរបបលោក​ ហ៊ុន សែន មិនព្រម​លុបចោល ទៅតាម​ខ្លឹមសារ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីសទេ។

ក្រុមអ្នកជំនាញច្បាប់ និងសងកម្មជនព្រំដែនខ្មែរ ចោទប្រកាន់របបលោក ហ៊ុន សែន ជាហូរហែរថា «មិនអាចគេច​ចេញ​ពី​សម្ពាធ​របស់ វៀតណាម បានទេ រហូតមកទល់សព្វថ្ងៃ» ពីព្រោះពួកថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជា (CPP) បានឡើងកាន់អំណាច ដោយសារ​វៀតណាម លើកបន្តុប តាំងពីឆ្នាំ១៩៧៩។ ម្ល៉ោះហើយ ទោះចង់ឬមិនចង់ ក៏របបលោក ហ៊ុន សែន ត្រូវបន្តអនុវត្តឯកសារខុសច្បាប់នានា នៅមុនឆ្នាំ១៩៩០ ដដែល ហើយត្រូវតែយល់ស្របជានិច្ច រាល់ការទាមទារ ឬការស្នើសុំពីភាគីរដ្ឋាភិបាល វៀតណាម។

ក្នុងបទបង្ហាញនេះ លោក ម៉ែន ណាត បញ្ជាក់ថា «យើងនៅតែរក្សាជំហរប្រឆាំងជំទាស់ រាល់ការសម្រេចខុស និងការធ្វើខាតបង់​ផលប្រយោជន៍​កម្ពុជា ដែលធ្វើឡើងដោយរបប ហ៊ុន សែន»។ (មានបទបង្ហាញ ជាវីដេអូរូបភាព។)

T-04-25-17-h-full
10670187_918366958259408_8520807832688678037_n
18275074_1651153984956774_254485478664091462_n