អត្ថបទមួយ ត្រូវ​បាន​ចែក​ចាយ​លើបណ្តាញ​សង្គម មាន​ចំណង​ជើង​ថា​ «អ្នកណា​ថា​ខ្មែរ​ក្រ?» ដែល​​ជាអត្ថបទ​​ស្តីពី​​ការ​ស៊ើប​អង្កេត​របស់​អង្គការ​មាតា​ធម្មជាតិ កាល​ពីឆ្នាំ​២០១៨ កន្លង​ទៅ ហើយ​ការស៊ើបអង្កេតនេះ បាន​ធ្វើបច្ចុប្បន្នភាព​បន្ថែម។

លោក អាឡិច ដែល​មាន​ឈ្មោះ​ពេញ​ថា Alejandro Gonzalez-Davidson ជនជាតិ​អេស្បាញ ជា​ស្ថាបនិក​នៃ​អង្គការ​​មាតា​ធម្មជាតិ​ ជាមួយ​ក្រុមសកម្មជន​បរិស្ថាន បាន​ស្រាវជ្រាវ​រកឃើញ​ភាពមិនប្រក្រតី​នានា ​គួបផ្សំ​ជាមួយ​អំពើពុករលួយ​របស់​មន្ត្រីរដ្ឋាភិបាល លោក ហ៊ុន សែន និង​ឈ្មួញគ្រាក់ៗ ២ នាក់​ទៀត គឺលោកឧកញ៉ា ម៉ុង រិទ្ធី និងឧកញ៉ា លី យ៉ុងផាត់ ដែល​មានតួនាទី​បន្ថែម​ជា សមាជិកព្រឹទ្ធសភា​ នៃ​បក្សកាន់អំណាច​ផង។ ឈ្មួញ​គ្រាក់ៗ​ទាំងពីរ​នាក់នេះ គឺជាអ្នក​ជិតស្និទ្ធ​ជាមួយ​ក្រុមគ្រួសារ​លោក ហ៊ុន សែន ដែល​ជាប់​ពាក់ព័ន្ធ​​ការរកស៊ី​បូមខ្សាច់ នាំ​ទៅ​សាំងហ្កាពួរ តៃវ៉ាន់ ដែល​ធ្វើឲ្យ​កម្ពុជា បាត់​ចំណូល​​ថវិកា​ជាតិរាប់រយ​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក អាឡិច ជាហូរហែរ​​កន្លងមក ទាំងនៅ​លើប​ណ្តាញ​សង្គម​ហ្វេសប៊ុក និង​បណ្តាញ​សារព័ត៌មាន​នានា។

លោក ហុង លឹម អតីតសមាជិក​សភាអូស្ត្រាលី (ចូលនិវត្តិន៍) ដើម​កំណើត​ខ្មែរ នៃ​​រដ្ឋ​វិតូរៀ (Victoria State) បាន​​សាទរ​​ចំពោះ​​កិច្ចប្រឹងប្រែង​របស់​ក្រុមសកម្មជន​បរិស្ថាន​ខ្មែរ និង​បាន​ធ្វើបច្ចុប្បន្នភាព​នូវឯកសារ​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​មន្រ្តី​ពុករលួយ លួច​​កេង​ប្រវញ្ច​​ជាតិ ទៅ​ទិញ​ផ្ទះ ទិញដីធ្លី នៅ​ប្រទេស​អូស្ត្រាលី។ កន្លង​ទៅ​ទូរទស្សន៍ Aljazeera TV​ បាន​ផ្សាយ​ឈ្មោះ លោក ហ៊ុន តូ ជាក្មួយ​របស់​លោក ហ៊ុន សែន ជាប់​ពាក់ព័ន្ធ​រកស៊ី​គ្រឿង​ញៀន​ នៅ​កម្ពុជា ហើយ​បាន​ទិញ​អចលនទ្រព្យ​ដ៏​មហាសាល នៅ​អូស្ត្រាលី។ ទូរទស្សន៍​ដដែល​នេះ ក៏បាន​ផ្សាយ​ពីឈ្មោះ លោក គង់ វិបុល ជាអគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា បាន​ទិញ​អចលនទ្រព្យ និង​បើកក្រុមហ៊ុន​បន្លំភ្នែក ដែល​មានទឹកប្រាក់​រាប់លាន​ដុល្លារ នៅ​អូស្ត្រាលី ផងដែរ។

លោក ហុង លីម ភ្ជាប់​នូវអត្ថបទ​ថា អ្នកណាថាខ្មែរក្រ? ដែល​មាន​ខ្លឹមសារ​ដូចខាង​ក្រោម៖

ខណៈបញ្ហាកូវិត-19 ធ្វើឲ្យ​ពលរដ្ឋខ្មែរ «ជួបវិបត្ដិ​សេដ្ឋកិច្ច» កាន់​តែ​ធ្ងន់ធ្ងរៗ ក្រោយ​ពីគណៈកម្មការ​អឺរ៉ុបបាន​​ដាក់​បញ្ចូល​កម្ពុជា ទៅ​ក្នុង​បញ្ជីខ្មៅ (European Commission added Cambodia to blacklist) ទៅ​ក្នុង​ចំណោម​ក្រុម​​​ប្រទេស​​លាង​លុយ​កខ្វក់។ នេះជាពេលវេលាល្អ សម្រាប់​រំលឹក​​ជូន​ដល់ប្អូន​ជន​រួម​ជាតិ ​អំពី​ព័ត៌មាន​ដ៏សំខាន់ និង​គួរឲ្យភ្ញាក់ផ្អើល​បំផុត អំពី«ការជួញដូរមាសដុំ» ដែល​ត្រូវ​បាន​ដកស្រង់​ពី អង្គការសហប្រជាជាតិ (UN Comtrade)។

រដ្ឋាភិបាលសឹង្ហបុរី បាន​រាយការណ៍ថា ចាប់ពីឆ្នាំ ២០០៨ ដល់ ២០១៨ បាន​នាំចេញ​មាស​ដុំ​ ចំនួន ៥៩៥ តោន ទៅ​កាន់​ប្រទេស​កម្ពុជា ដែល​មាន​តំលៃ​ជាទឹកប្រាក់​ប្រមាណ ២៤.០០០.០០០.០០០ ដុល្លារ​អាមេរិក ​(ម្ភៃ​បួន​ពាន់​លាន)។ ក្នុង​រយៈពេល​ដូចគ្នា រដ្ឋាភិបាល​ថៃ បាន​បញ្ជាក់​​ថា បាន​នាំ​ចេញមាសដុំ​ ចំនួន​​ជាង ១២៥ តោន ទៅ​កាន់​ប្រទេស​កម្ពុជា ដែល​មានតំលៃ​ជាទឹកប្រាក់​ប្រមាណ ៤,៩ ពាន់​លាន​ដុល្លារ។ សរុបតួលេខ​នៃការនាំចេញ​មាសដុំ​របស់ប្រទេស​ទាំងពីរ មាន​ចំនួនជាង ៧២០ តោន ជា​ទឹកប្រាក់ ២៩,៦ ពាន់​លាន​ដុល្លារ​អាមេរិក។

ចុះចំណែករដ្ឋាភិបាល នៃ​ប្រទេសកម្ពុជា ដែល​គេល្បីថា​ជាឋានសួគ៌លាងលុយកខ្វក់ និង​អំពើពុក​រលួយ​ជាប្រព័ន្ធ តើ​បាន​អះអាង​ថា​នាំចូល​មាសដុំ​ចំនួនប៉ុន្មាន ពីប្រទេស​ទាំងពីរ​ខាងលើ? ចម្លើយ​គឺ​ពួកគាត់​ថា បាន​នាំចូល​មាសដុំ​ ត្រឹមតែ ២៩ តោន ដែល​មានតំលៃ​ជាទឹក​ប្រាក់ ១,១ ពាន់​លាន​ដុល្លារ

មែនហើយ មាសដុំដែល​មានចំនួន ៦៩១ តោន ដែល​មានទំហំទឹកប្រាក់​រហូត​ដល់ ២៨,៥ ពាន់​លាន​ដុល្លារ ​តាម​មើល​ទៅ​ដូចជា បាន​បាត់ ឬ​ចេះ​លេង​សៀក​បំបាំង​ភ្នែក ក៏ថា​បាន។ មិន​ត្រឹម​តែមិន​បាន​រាយការណ៍ទៅ​កាន់​អង្គការ​សហប្រជាជាតិ​នោះទេ សូម្បី​តែ​ធនាគារជាតិ​នៃ​កម្ពុជា រួមជាមួយ​គយ និង​រដ្ឋាករ ក៏ដូចជា​​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ក៏មិន​បាន​រាយការណ៍​អំពី​ចំនួន​មាសដុំ​ ដ៏ច្រើនមហាសាល​ទាំងនេះផង​ដែរ នៅ​ក្នុង​​របាយការណ៍ប្រចាំ​ឆ្នាំ​របស់​ខ្លួន។

ប្រសិនបើយើងយកចំនួននៃ​ការបាត់បង់ទឹកប្រាក់​ដ៏ច្រើន​សន្ធឹកសន្ឋាប់​នេះ យក​មក​បើក​ប្រាក់ខែ​ឲ្យកម្មករ​ទាំង​អស់​ នៅ​ក្នុង​វិស័យ​កាត់ដេរ (៨០ ម៉ឺននាក់) គឺ​អាច​បើក​ប្រាក់​ខែ ឲ្យពួកគាត់​ទាំង​អស់​គ្នា ដោយ​ក្នុង​ម្នាក់ៗ ទទួល​បាន​រហូត​ទៅ​ដល់ ១៥ ឆ្នាំ (ប្រាក់​ខែ​គោល ១៩០ ដុល្លា​ក្នុង​មួយខែ)។

ភ្ជាប់ជូន
ធនាគារជាតិ នៃកម្ពុជា (National Bank of Cambodia)
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (Ministry of Economy and Finance)
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (General Department of Customs and Excise)

(អត្ថបទដោយលោក ម៉ែន ណាត /១៥ ឧសភា ២០២០)

Who said Cambodia was poor?

English: (From Facebook of Mr. Hong Lim, Retired Australian Parliament Member, Victoria State)

At a time when Covid-19 is bringing about economic hardship to an increasing number of Cambodians, and only a few days after the European Commission added us to their blacklist of countries that pose the highest risk of money laundering, it is important to remind the public one more time of the truly shocking trade figures that are being reported by UN Comtrade:

Singapore reports that from 2008 to 2018, they exported 595,000 Kilograms – or 595 tons – of gold to Cambodia, valued at US$24 Billion.
Over the same period of time, Thailand claims to have exported 125,275 Kilograms of gold – valued at $4,9 Billion – to Cambodia.
Adding the figures by both countries, that’s a whopping 720,699 Kilograms, or a little over 720 tons – of gold, with a value of $29.6 Billion.

Now, how much gold does the government of Cambodia, a well-known haven for money laundering and grand corruption, claim to have imported from these two countries over the same period of time? 29,174 Kilograms, valued at $1.1 Billion, a fraction of what the two countries are reporting as having exported to Cambodia.

Yes, that’s 691 tons of pure gold, valued at around US$28,5 Billion, that seems to have disappeared into thin air, just as if by an act of magic. And note that the Cambodian government isn’t just misreporting to the UN, it is also not mentioning it in trade reports by the National Bank of Cambodia, Customs and Excise, and the Ministry of Commerce.

To put things into perspective, if the $28.5 Billion that’s gone ‘missing’ was used to pay for the salaries of all of Cambodia’s 800,000 garment workers, they would be able to get their minimum wage (roughly $190) for 15 years, every single one of them.

Ex-MP HONG Lim

.d

Advertisements