(ដោយ តាំង សារ៉ាដា នៃឌីខេមបូឌា ដេលី – The Cambodia Daily / 15-5-2020)

ជាដំបូងសារព័ត៌មាន ឌឹខេមបូឌា ដេលី សូម​បង្ហាញត្រួសៗ​សិន​ អំពីការងារ​​ក្នុង​ប្រទេស​{កម្ពុជា} ​របស់​​​លោក ហេង សួរ។ លោក ជាអ្នកនាំពាក្យក្រសួងការងារ ដែល​តែង​និយាយ​ការពារ​រដ្ឋាភិបាល និង​​តែង​​តែប្រើ​​សារ​គម្រាម​កំហែង កម្មករ​រោងចក្រ ជាពិសេស​ក្នុងរយៈពេល​ចុងក្រោយ​នេះ លោក​ចេញ​​សកម្មភាពព្រមាន​កម្មករ​ ថា​នឹង​ត្រូវបញ្ឈប់​កម្មករ​ទាំងឡាយ​ណា​ពីការងារ​ ដោយ​គ្មាន​ប្រាក់សំណង បើ​កម្មករ​ណាហ៊ាន​ឈប់សម្រាក​​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ ខណ:​កម្ពុជា​កំពុង​រាតត្បាត​ជំងឺ​កូវីដ១៩ និង​រដ្ឋាភិបាល​ចេញបម្រាម​ មិន​ឲ្យ​មាន​ការឈប់​សម្រាក​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ។

ត្បិតលោក​ជាអ្នកនាំពាក្យ​របស់​ក្រសួងការងារ​ក្តី ប៉ុន្តែលោក​ជាអ្នកនាំពាក្យ​ដែល​ស្ទើរ​តែ​មិន​ដែល​លើកទូរស័ព្ទ​របស់​អ្នកកាសែត​ទៅ​ហើយ។

លោក ហេង សួរ ក៏មានតួនាទីជាក្រុម​ពង្រឹង​មូលដ្ឋាន​របស់ គណបក្សប្រជាជនកម្ពុជា។ ក្រៅ​ពី​នេះ លោកក៏​ជា​អ្នកពង្វក់​យុវជន​​នៃ​​ក្រុម​សហភាព​សហព័ន្ធរបស់ លោក ហ៊ុន ម៉ានី កូនប្រុស​ពៅ​លោក ហ៊ុន សែន ថែម​​ទៀត។

រីឯការងារពង្រឹកបក្ស ឬ​បំបែកបំបាក់ខ្មែរ នៅក្រៅ​ប្រទេស​វិញ​ម្តង លោក ហេង សួរ ជា​មនុស្ស​ជំនិត​របស់ ​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​លោក ហ៊ុន សែន។ លោក ហេង សួរ តែង​ដើរហែរហម​អម​ដំណើរ លោក ហ៊ុន ម៉ាណែត ពេល​ចេញ​ទៅ​ក្រៅ​ប្រទេស ដើម្បី​រក​សំឡេង​គាំទ្រ​ឲ្យ​គណបក្ស​ប្រជាជន​នៅក្រៅ​ប្រទេស ដូចជា​នៅប្រទេស ថៃ កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក និង​ទ្វីបអឺរ៉ុប ជាដើម។

ការងារពង្រឹង​បក្សនេះ បើទោះ​ជាក្រុម​របស់​លោក​ ខំប្រឹង​ប្រើ​ទឹកលុយ​ ប៉ុន្តែ​មិន​អាច​ទិញអ្នកគាំទ្រ​បាន​នោះ​ទេ។ ជាងនេះទៅទៀត​ ក្រុមនេះ​ក៏បាន​ប្រើទឹកលុយ​ ដើម្បី​បំបែកបំបាក​ខ្មែរ​នៅក្រៅ​ប្រទេស​ដែរ ជាពិសេស​បាន​ធ្វើឲ្យ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ បែកខ្ញែក​ជា​ចម្រៀក​តូចៗ ក្រោយ​ពេលពួកគេ​ បាន​ឡើង​ចុះ​សហរដ្ឋអាមេរិក​ញឹកញាប់​ កាលពី​អំឡុង​ឆ្នាំ ២០១៦។

ពេលនោះ​ហើយ​ដែលក្រុម លោក ហេង សួរ ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត គ្រោង​ទៅ​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំ​ នៅ​ទឹកដី​អាមេរិក ប៉ុន្តែ​សហគមន៍ខ្មែរ​ លើក​ឡើងថា ពិធីបុណ្យចូលឆ្នាំខ្មែរ គ្មាន​វត្តមាន លោក ហ៊ុន ម៉ាណែត ចូលរួម​នឹងធ្វើឲ្យពលរដ្ឋខ្មែរ​​​នៅអាមេរិក​ សប្បាយរីករាយ ព្រោះ​មិន​បាន​បង្ហាញ​ពីការបែកបាក់​ រវាងខ្មែរ និងខ្មែរ។

លោក ហេង សួរ កើតក្នុងទីក្រុងភ្នំពេញ នៅឆ្នាំ ១៩៧៤ ប៉ុន្តែដោយសារ​ការចូលរៀន​ថ្នាក់​បឋមសិក្សា​ មានបញ្ហា ឳពុកម្តាយរបស់លោក បានប្តូរឆ្នាំកំណើត​របស់​លោក មក​ខែកញ្ញា ឆ្នាំ​១៩៧៥ វិញ។ ពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ១៩៨៧ លោក​រៀន​នៅសាលាបឋមសិក្សា​ទួលថ្ម ក្នុង​ខេត្ត​កំពង់ចាម បន្ទាប់​មក​ ផ្លាស់​មក​រៀនសាលា​បឋមសិក្សា​ទួលស្លែង ក្នុង​ទីក្រុងភ្នំពេញ។ ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ១៩៩៨ លោករៀន​ចប់​សកល​វិទ្យាល័យ​​ជាតិ​គ្រប់គ្រង។ ពីឆ្នាំ​ ១៩៩៩ ដល់ឆ្នាំ​ ២០០៤ បុរសរូបនេះ បម្រើការ​ជាមន្រ្តី​នៃ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ។ ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៣ លោក ហេង សួរ បម្រើការ​ជា​អគ្គនាយក នៃ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ហើយពីឆ្នាំ ២០១៣ មកទល់បច្ចុប្បន្ននេះ លោក​ជាប្រធាន​ខុទ្ទកាល័យ និង​ជាអ្នកនាំពាក្យ​នៃ​ក្រសួងការងារ។

ប៉ុន្តែការងារ​សំខាន់​សម្រាប់ លោក ហេង សួរ មួយទៀត​ក្នុង​ពេលបច្ចុប្បន្ននេះ គឺ​ការដើរ​​កៀគរ​ពលរដ្ឋ និង​​​និស្សិត​​​ខ្មែរ​​នៅក្រៅ​​ប្រទេស​ ឲ្យ​រង់ចាំ​ទទួល​ លោក ហ៊ុន សែន ពេល​​មេដឹកនាំ​ក្រាញ​អំណាច​​រូប​នេះ ចេញ​​ក្រៅ​ប្រទេស ខណៈ​ពលរដ្ឋខ្មែរ​ក្រៅ​ស្រុក​ ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​សង្រ្គោះជាតិ​ ធ្វើ​បាតុកម្ម​ប្រឆាំង​ លោក ហ៊ុន សែន កាលពីអំឡុងឆ្នាំ ២០១៨។ បុរសឈា​មរាវ​ {ឬ​មន្រ្តីពាល} រូប​នេះ បាន​រៀបចំ​ផែនការ​​ជួល​ក្រុម​​ជនពាល ឲ្យធ្វើបាប​ក្រុម​ប្រឆាំង​នៅ​ក្រៅប្រទេស ក្រោម​រូបភាព​បង្ក​ហិង្សា និង​គ្រោះថ្នាក់ចរាចរណ៍​ ផងដែរ។

ខ្សែរអាត់សំឡេង មាន​រយៈ​ពេល​ជាង​ ១​នាទី ដែល​គេចែក​ចាយ​ពីមួយ​ទៅមួយ​ នៅ​តាម​បណ្ដាញ​ហ្វេសប៊ុក សំឡេង លោក ហេង សួរ បញ្ជា​ឲ្យបក្ខពួក​របស់ខ្លួន​ វាយ​ធ្វើបាបអ្នក ដែល​ហ៊ាន​ងើបត​តាំង​នឹង​លោក ហ៊ុន សែន តាមរយៈ​ការជួល​ក្រុមជើង​កាង​ ឲ្យវាយ​ធ្វើ​បាបអ្នកប្រឆាំង​ទាំង​នោះ នៅក្រៅប្រទេស ឬ​រៀបចំសម្លាប់​ ក្រោម​លេស​គ្រោះថ្នាក់​ចរាចរ ប្រសិន​បើជន​នោះ​ ហ៊ាន​ចូល​មក​ស្រុក​វិញ

សំឡេងបែកធ្លាយដដែលនោះ និយាយ​ទៅ​កាន់​បុរសម្នាក់​ដែល​លោក ហៅថា «បង​ស្រេង» ដែល​​ទំនង​​ជា​លោក ហេង សួរ និយាយ​​ទៅកាន់​​អភិបាលរាជធានី​ភ្នំពេញ លោក ឃួងស្រេង ដោយ​និយាយ​ពីមុខសញ្ញា​ជាសកម្មជន​{បក្ស​ប្រឆាំង} ឲ្យ​មាន​គ្រោះថ្នាក់​ចរាណ៍​ នៅ​ស្រុក​ខ្មែរ។

ក្រោយបែកធ្លាយ​សំឡេង​នោះ គេ​សង្កេត​ឃើញ​សកម្មជនមួយចំនួន​​នៃ គណបក្សសង្គ្រោះជាតិ នៅប្រទេស​ថៃ ត្រូវ​មនុស្ស​មិន​ស្គាល់មុខ​ វាយ​ធ្វើបាប។ ចំណែកនៅក្នុងស្រុកវិញ យ៉ាង​ហោចណាស់​មាន​សកម្មជនគណ​បក្ស​សង្រ្គោះជាតិ ១៥ នាក់ ត្រូវ​ជន​មិន​ស្គាល់មុខ វាយ​ធ្វើ​បាប​ បណ្តាល​ឲ្យ​បាក់ដៃ បែក​ក្បាល ហើយ​អ្នកទាំងនោះ មិន​ត្រូវ​បាន​សមត្ថកិច្ច ស្រាវជ្រាវ​រក​មុខ​ឃើញ​នោះ​ទេ បើទោះ​ជាការណីខ្លះ​ ត្រូវ​គេ​ថត​បាន ទាំងស្លាក​លេខ​ម៉ូតូនៃជនដៃដល់ ថែម​ទៀត​ផង៕

From right: Hun Sen, Hun Manet & Hun Manet's wife
From right: Hun Sen, Hun Manet & Hun Manet’s wife

.

Advertisements