ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ផ្ញើជូន​លោក​បណ្ឌិត ឌី ការេត ប្រធាន​ស្តីទី​នៃ គណៈ​កម្មាធិការ​​ព្រំដែន​​កម្ពុជា​​ប្រទេស​បារាំង និង​ពិភពលោក អំពី​ការជ្រើស​រើសថ្នាក់​ដឹកនាំ​ថ្មី (អាចទាញយកលិខិតនេះ)

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មានកិត្តិយស​សូម​សរសេរ​លិខិត​មួយ​ច្បាប់​​នេះ ផ្ញើ​​ជូន​​ចំពោះ​​សមាជិក​​សមាជិកា​​នៃ គណៈ​កម្មាធិការ​ព្រំដែន​កម្ពុជា ប្រទេស​បារាំង និង​ពិភពលោក ខណៈ​ពេល​គណៈ​កម្មាធិការ​ព្រំដែន​នេះ រៀបចំ​ជ្រើស​រើស​ថ្នាក់​ដឹកនាំ​ថ្មី នៅ​ថ្ងៃ​ទី ១១ ខែ​មីនា ឆ្នាំ ​២០១៨ ដើម្បី​បន្ត​បេ​សកកម្ម​របស់ លោក ស៊ាន ប៉េងសែ ដែល​បាន​ទទួលមរណភាព កាល​ពីចុង​ខែ​ មករា ឆ្នាំ ២០១៨ កន្លង​ទៅ។ បន្ត​បេសកកម្ម «ក្នុង​ការការពារ​បូរភាព​ទឹកដី​ខ្មែរ ប្រឆាំ​ងសន្ធិសញ្ញា​ព្រំដែន​ខុស​ច្បាប់ ផែនទី​ខុស​ច្បាប់ និង​ឯកសារ​ខុស​ច្បាប់​នានា ដែល​ធ្វើ​ឡើង​ដោយ​របប ហ៊ុន សែន សព្វ​ថ្ងៃ»។

ក្រុមប្រឹក្សា​របស់​យើង​ខ្ញុំ យល់​ស្រប​ជាមួយ​សមាជិក​មួយ​ចំនួន​នៃ គណៈ​កម្មាធិការ​ព្រំដែន ដែល​ស្នើឡើង​ថា «សូម​ប្រគល់​ភារកិច្ច​ទាំង​អស់​ជូន​ក្រុម​ការងារ ​អ្នក​បច្ចេកទេស និង​អ្នក​ជំនាញ​នៅប្រទេស​​បារាំង ចាត់​ចែង​ទទួល​ខុសត្រូវ​របស់​ស្ថាប័ន» ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការបន្ត​យន្តការ​​ការងារ​របស់​ខ្លួន។

ដោយឡែក​ករណី​មាន​សមាជិក ១ នាក់ ឬ ២ នាក់ ដែល​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​ទិតៀន​ក្រុម​ការងារ​ខ្លះ និង​លោក​បណ្ឌិត ឌី ការេត នៅ​ក្នុងគោល​បំណង​អ្វី​ផ្សេង​នោះ វា​មិន​ឆ្លុះ​បញ្ចាំង​ពីការពិត​ជាក់ស្តែង នៅ​ចំពោះ​មុខ​សកម្មភាព​ការងារ​របស់​គណៈ​កម្មាធិការ​ព្រំដែន​កម្ពុជា​ទេ។

យើង​ខ្ញុំសូម​ស្នើ​យោបល់​​ដល់​សមាជិក​សមាជិកា គណៈ​កម្មាធិការ​ព្រំដែន​​​​កម្ពុជា សូម​ផ្តល់​ការគាំទ្រ លោក​បណ្ឌិត ឌី ការេត ជា​បេក្ខភាព​ប្រធាន សម្រាប់​អាណត្តិថ្មី។

ដោយសេចក្តីគោរព​ដ៏ខ្ពង់ខ្ពស់​អំពី​យើង​ខ្ញុំ។
(ហត្ថលេខា)

ម៉ែន ណាត
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

CFC - CWCI ផ្ញើជូនលោក ឌី ការេត
CFC Norway 07-03-2018-signed
27536023_592443601096366_1434970615_o
27460032_1713183462074718_682769877597157942_n
22814350_10211960516425900_5479263300456782306_n
27067145_1539679609461470_6609290173237821459_n