ខណៈពេល​លោក ហ៊ុន ម៉ាណែត ប្រាប់​កងទ័ព​ជើង​គោក​របស់​លោក ឱ្យ​​ការពារ​​របប​ ហ៊ុន សែន ជា​មរតក​ផ្តាច់ការ​របស់​ឪពុក​លោក​ ដើម្បី​ប្រឆាំង​​នឹង​​ក្រុម​​អ្នក​មាន​​ទស្សនៈ​​ផ្ទុយ ភ្លាម​នោះ​ក៏មាន​ប្រតិកម្ម​ជាច្រើន​តប​ទៅ​លោក ហ៊ុន ម៉ាណែត វិញ។ ក្នុង​នោះ​មានលោក ម៉ែន ណាត បាន​ប្រាប់​ទៅ​វិទ្យុអាស៊ីសេរី RFA ឲ្យលោក ហ៊ុន ម៉ាណែត គួរ​កុំដើរ​តាម​របៀបដឹកនាំ​របស់​ឪពុកលោក ដែល​ជាការ​ដោះស្រាយ​បញ្ហា​ជាតិ និ​ងពលរដ្ឋ​រួមគ្នា។

លោក ម៉ែន ណាត ថ្លែងថា «យើង​ជាខ្មែរ យើងមាន​​វប្បធម៌​ខ្មែរ​ដូចគ្នា យើង​​គោរព​ពុទ្ធសាសនា​ដូច​គ្នា យើង​​អត់​​ពិបាក​ទេ ហើយ​យើង​​ធ្វើការ​​កែ​តម្រូវ​ទៅ កុំ​ស្តី​បន្ទោស​ពួក​អ្នក​​ប្រឆាំង។ គេ​ប្រឆាំង​​យើង​​ដោយសារ​​​ឃើញ​​យើង​​ដឹក​នាំ​​មិន​ល្អ ហើយ​​គេ​​ប្រឆាំង​ហ្នឹង គឺ​​ជា​ការ​​ផ្តល់​យោបល់ (ដូច្នេះ) យើង​​កែទម្រង់​ទៅ។ ហើយ​អ្វី​​ដែល​​សហភាព​​អឺរ៉ុប អង្គការ​សហប្រជាជាតិ ឬ​សហរដ្ឋ​​អាមេរិក​ គេ​ផ្តល់​យោបល់​​ឱ្យ​យើង ត្រូវ​​តែ​​ស្តារ​​លិទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ យើង​​នាំគ្នា​​ស្តារ​ទៅ។ យើង​​ទៅព្រមាន​​គេ​ធ្វើស្អី? កាល​​ណា​​យើង​​ព្រមាន​​កាន់​តែខ្លាំង វាធ្វើ​​ឱ្យ​​គេ​ប្រឆាំង​​កាន់តែខ្លាំង។ ដូច្នេះ (ហ៊ុន) ម៉ាណែត ក៏ដោយ លោក ហ៊ុន សែន ក៏ដោយ គួរតែ​ពិចារណាឡើងវិញដែរ។ ករណី​កម្ពុជា​ហ្នឹង យើង​ត្រូវ​តែ​​ដោះស្រាយ​ដោយ​​ខ្លួន​ឯង»


លោក ហ៊ុន ម៉ាណែត ប្រាប់​កងទ័ព​ឱ្យ​​ការ​ពារ​​របប​​ឪពុក​​លោក​ ប្រឆាំង​​នឹង​​ក្រុម​​អ្នក​​មាន​​ទស្សនៈ​​ផ្ទុយ

(RFA Khmer, 21-11-2018)
កូន​ប្រុស​ច្បង​​លោក ហ៊ុន សែន គឺ​លោក​ ហ៊ុន ម៉ាណែត ប្រាប់​កង​ទ័ព​ឱ្យ​ការពារ​របប​ដឹក​នាំ​​របស់​​ឪពុក​​លោក និង​ប្រឆាំង​​តប​ត​ ចំពោះ​​សកម្មភាព​​របស់​ក្រុម​​អ្នក​ប្រឆាំង​​នៅ​ក្រៅ​​ប្រទេស។ អ្នក​ឃ្លាំមើល​​សង្គម​ ​យល់ថាលោក​ ហ៊ុន ម៉ាណែត​ កំពុង​​បង្ហាញ​​ពី​ចរឹត​​កាង​កាច​​ដូច​ឪពុក​​របស់​​លោក​​ដែរ ដែល​នេះ​​មិន​មែន​​ជា​បច្ច័យ​ល្អ ​សម្រាប់​​ជីវិត​​នយោបាយ​​របស់​លោក​ ​ទៅ​ថ្ងៃ​អនាគត​​ឡើយ​។

អគ្គមេបញ្ជាការរង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​​មេបញ្ជាការ​កងទ័ព​ជើង​​គោក ​លោក ហ៊ុន ម៉ាណែត ហៅ​ក្រុម​អ្នក​ប្រឆាំង​​នៅក្រៅ​​ប្រទេស​ ថា​​ជា​​ក្រុម​ជន​​អគតិ ជន​​ក្បត់​ជាតិ​ និង​​ជា​ក្រុម​វង្វេង​​ជាតិ​​ បម្រើ​​បរទេស​។ លោក​​បាន​ណែនាំ​កង​ទ័ព​ឱ្យ​ប្រឆាំង​​​​ដាច់​​ខាត ​រាល់​​អំពើ​​រំលោភ​​​បំពាន​ច្បាប់ ​ដែល​ក្រុម​នេះ​​បង្កឡើង និងមិន​ត្រូវ​​ទុក​​ឱ្យ​ក្រុម​នេះ​​បន្ត​បំផ្លាញ​ជាតិ​​តទៅ​ទៀត​​ឡើយ។

លោក​ ហ៊ុន ម៉ាណែត បាន​ប្រាប់ទៅ​​នាយទាហាន​ នាយទាហាន​រង និង​ពលទាហាននៅក្នុង​ពិធីបិទវគ្គ​យោធា មួយកាលពីថ្ងៃទី ១៩ វិច្ឆិកា​ថា យោធាត្រូវស្វែង​​​យល់​ពីការ​រីកចម្រើន​របស់​ជាតិ និង​អនុវត្ត​ដោយ​ម៉ឺងម៉ាត់តាម​ការ​​ដឹកនាំ​របស់​ឪពុកលោក​​ ព្រម​ទាំងត្រូវ​ការពារ​របបថ្មី​ដែលកើត​ចេញ​ពី​ការ​បោះឆ្នោត​បែប​បង្គ្រប់​កិច្ច​ កាល​ពី​ចុង​ខែ​កក្កដា កន្លង​ទៅ នោះ​ផងដែរ​។ ជាពិសេស​ លោកបាន​ប្រាប់​ទៅកង​ទ័ព​ថា ទោះក្នុង​តម្លៃ​ណាក៏​ដោយ​ គឺត្រូវការ​ពារ​​​នូវអ្វី​ដែល​ឪពុករបស់​លោក​ គឺលោក ហ៊ុន សែន ហៅ​ថាជា ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍនោះ ឱ្យ​បាន​ជា​ដាច់​ខាត ដោយ​មិនត្រូវ​ឱ្យជន​ណាម្នាក់​មក​បំផ្លាញសមិទ្ធិផល​​ទាំងនេះ​ឡើយ​។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ប្រចាំ​​ប្រទេស​​ន័រវេស (Norway) លោក ម៉ែន ណាត ថ្លែង​​ថា​ លោក​ ហ៊ុន ម៉ាណែត ជា​បញ្ញវន្ត​​បញ្ចប់​​ការ​សិក្សា​​ពី​សាលា​យោធា​ជាន់ខ្ពស់​​របស់​​អាមេរិក និង​​​មាន​ការ​រំពឹង​​ទុក​ច្រើន​ថា ជា​អ្នក​អាច​​​​ជួយ​កែ​​ទម្រង់​របៀប​​ដឹក​នាំ​របស់ឪពុក​លោក​​បាន។ ក៏​ប៉ុន្តែ​បន្តិច​ម្តងៗ លោក​ ហ៊ុន ម៉ាណែត បែរ​ជា​បាន​​បង្ហាញ​ថា លោក​មាន​ចរឹតកោងកាច និង​សាហាវ​ឃោរឃៅ​ មិន​ខុស​ពី​​ពួក​ខ្មែរ​ក្រហម​ និង​ឪពុករបស់​លោក​ឡើយ​។

លោក ម៉ែន ណាត ​ថាលោក ហ៊ុន ម៉ាណែត កំពុង​តែ​សម្លាប់​ជីវិត​​នយោបាយ​​របស់​ខ្លួន ​នៅ​ថ្ងៃ​អនាគត នៅ​ពេល​​លោក​​បង្ហាញ​​ថា អ្នក​មាន​​ទស្សនៈ​ខុស​​ពី​របប​​ដឹកនាំបច្ចុប្បន្ន​ គឺ​ជា​ក្រុម​​ក្បត់​​ជាតិ និង​បម្រើ​បរទេស​បែប​នេះ។ ម្យ៉ាងវិញ​ទៀត ការ​ថ្លែង​បែប​នេះ ក៏​រំលោភ​លើ​អព្យា​ក្រឹត្យ​ភាព​របស់​កងទ័ព រដ្ឋធម្មនុញ្ញ និង​​កិច្ច​ព្រម​ព្រៀង​​សន្តិភាព​ទីក្រុង​ប៉ារីស​ ផង​ដែរ «អ្វី​ដែល​ ហ៊ុន ម៉ាណែត លើក​ឡើង ឆ្លុះ​បញ្ចាំង​អំពីការ​ការពារ​ទ្រព្យ​សម្បត្តិ​​ឪពុក​គាត់ ​កេ​រដំណែល​ឪពុក​​គាត់​ទាំងអំណាច និង​ទ្រព្យ​​សម្បតិ្ត​ទាំងអស់​ ដែល​​គាត់​បាន​​រាប់​ពាន់​លាន​​ដុល្លា​រ ​ពី​​ការ​កេង​​ប្រវ័ញ្ច​​ជាតិ​ហ្នឹង។ នេះ​ជា​ការ​លើក​​ឡើង​​របស់​គាត់​បែប​ផ្តាច់ការ​ ដូចប្រទេស​កូរ៉េ​ខាង​ជើង​អ៊ីចឹង បើ​និយាយ​ពី​ប្រទេស​ក្នុង​តំបន់។ ហ៊ុន ម៉ាណែត ថាត្រូវ​តែ​ការពារ​​អ្វី​​ដែល​កម្ពុជា​​ កំពុង​មាន​បច្ចុប្បន្ន ដោយ​គាត់​មិន​ខ្វល់​ថា តើ​របបហ្នឹង​អ្នក​ណា​ទទួល​ស្គាល់ ឬមិន​ទទួល​ស្គាល់​នោះ​ គឺអត់សំខាន់​ទេ។ សំខាន់គាត់​ត្រូវ​តែ​បន្ត​អំណាច ហើយ​ប្រើ​អំណាច​យោធា​ហ្នឹង ដើម្បី​គ្រប់​គ្រងប្រទេស»

អ្នក​ឃ្លាំមើលសង្គម​រូប​នេះ​ ថ្លែង​ថា លោក​ ហ៊ុន ម៉ាណែត គួរ​តែ​កុំ​បន្ត​កេរ​ដំណែល​​ផ្តាច់​ការ​របស់​​លោក​ ហ៊ុន សែន បែប​នេះ​ទៀត ដោយ​គួរ​តែ​បង្វែរ​មក​គិត​រឿង ​ស្តារស្ថានការណ៍​នយោបាយ​​ឡើង​វិញ ខណៈកម្ពុជា​កំពុង​ប្រឈម​នឹង​ទណ្ឌកម្ម ​ពី​ក្រុម​ប្រទេស​​ប្រជាធិបតេយ្យ​​លោក​​ខាង​លិច៖ «មាន​វប្បធម៌​​ខ្មែរដូចគ្នា យើង​គោរពពុទ្ធសាសនាដូច​គ្នា យើង​អត់​ពិបាក​ទេ ហើយយើង​ធ្វើការ​កែតម្រូវ​ទៅ កុំ​ស្តីបន្ទោសពួក​អ្នក​ប្រឆាំង។ គេ​ប្រឆាំង​យើង​ដោយសារ​ឃើញ​យើង​ដឹក​នាំ​មិន​ល្អ ហើយ​គេ​ប្រឆាំង​ហ្នឹង គឺ​ជា​ការ​ផ្តល់យោបល់ ​(ដូច្នេះ) យើង​កែទម្រង់​ទៅ។ ហើយ​អ្វី​ដែល​សហភាព​អឺរ៉ុប អង្គការ​សហប្រជាជាតិ ឬ​សហរដ្ឋ​អាមេរិក​គេ​ផ្តល់​យោបល់​ឱ្យ​យើងត្រូវ​តែ​ស្តារ​​លិទ្ធិប្រជាធិបតេយ្យឡើង​វិញ យើង​នាំគ្នា​ស្តារ​ទៅ។ យើង​ទៅព្រមាន​គេ​ធ្វើស្អី? កាល​ណា​យើង​ព្រមាន​កាន់តែខ្លាំង វាធ្វើ​ឱ្យ​គេ​ប្រឆាំង​កាន់តែខ្លាំង ដូច្នេះ (ហ៊ុន) ម៉ាណែត ក៏ដោយ លោក ហ៊ុន សែន ក៏ដោយ គួរតែ​ពិចារណាឡើងវិញដែរ។ ករណី​កម្ពុជា​ហ្នឹង យើង​ត្រូវ​តែ​ដោះស្រាយដោយ​ខ្លួន​ឯង»

លោក​ ហ៊ុន ម៉ាណែត ត្រូវ​បាន​​តែង​តាំង​​ជា​មេបញ្ជាការ​​កង​ទ័ព​ជើង​​គោក ​ជំនួស​​លោក មាស សុភា ដែល​ជា​មនុស្ស​​ជំនិត​​របស់​ លោក ហ៊ុន សែន នៅក្រោយ​​​ការ​បោះ​ឆ្នោត​​បែប​បង្រ្គប់​​​កិច្ច​។ ក្រសួង​ការពារ​ជាតិ ​ថែម​​ទាំង​​បាន​​ផ្ទេរ​អង្គភាព​​យោធា​សំខាន់ៗ​ ចំនួន ៥ ដែល​​ធ្លាប់​​ស្ថិត​​ក្រោម​អគ្គបញ្ជាការដ្ឋាន​នៃ ​កង​យោធោពលខេមរ​ភូមិន្ទ ឱ្យ​ស្ថិត​ក្រោម​បញ្ជាការដ្ឋាន​កង​ទ័ពជើង​គោក​វិញ​ ដែល​នេះ​គឺ​ជាការ​​ផ្តល់​អំណាច​យ៉ាង​ច្រើន​សម្បើម​ដល់​ លោក​ ហ៊ុន ម៉ាណែត​។ លោក​ ហ៊ុន សែន បាន​ចេញ​មុខ​​ការពារថា ការ​តែង​តាំង​នេះ​ដោយ​សារ​កូន​របស់​លោក​​មាន​សមត្ថភាពគ្រប់​គ្រាន់ និង​មាន​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត​។

ទោះជាយ៉ាងណា អ្នក​វិភាគ និង​អ្នក​ឃ្លាំមើលសង្គម​ អះអាង​ដូច​គ្នា​ថា និន្នាការ​បែបនេះ គឺជា​ការ​ប្រមូល​ផ្តុំ​អំ​ណាចរបស់​ក្រុម​គ្រួសារ​លោក ហ៊ុន សែន​ និង​ជាការ​ប្រែក្លាយ​កម្ពុជា​ឱ្យ​ទៅ​ជា​ប្រទេស​ទាយាទស្នង​ត្រកូល​ទៅ​វិញ​ទេ ព្រោះកូន​បង្កើត​ និង​កូន​ប្រសារ​របស់​លោក ហ៊ុន សែន ​សុទ្ធតែ​ត្រូវ​បាន​តែ​ងតាំង​ជា​មន្ត្រី​ៗ​កំពូល​ក្នុង​ជួរកង​ទ័ព ប៉ូលីស ​ស្ថាប័ន​ស៊ីវិល​ និង​នៅ​ស្ថាប័ន​នីតិបញ្ញតិ ខណៈ​​ត្រកូល​ “ហ៊ុន” កំពុង​​​ក្តោបក្តាប់​ជំនួញ​ជា​ច្រើន​មុខ​នៅ​កម្ពុជា៕

Captureefef
Captureេថេថេ

.

Advertisements