(សម្រួលនិងអត្ថបទបន្ថែមដោយលោក ម៉ែន ណាត /២៥ វិច្ឆិកា ២០១៩)
—————–
ឯកសារមួយបង្ហាញអំពីឧកញ៉ាព្រៃឈើដ៏ឧក្រិដ្ឋ លោក ទ្រី ភាព មាន​​ទឹក​​ប្រាក់​វិនិយោគ​ជាង ១២៥៦ លាន​ដុល្លារ ដែល​បាន​បើក​ក្រុមហ៊ុន​​អាជីវកម្ម​រកស៊ីឈើ​ចំនួន ២១ ក្នុង​​នោះ​បាន​ទទួល​​ដី​សម្បទាន​សេដ្ឋកិច្ច និង​​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ១៤ ក្រុមហ៊ុន ពីរដ្ឋាភិបាល​​លោក ហ៊ុន សែន ដែល​មាន​ផ្ទៃដី​សរុប ៦៨០៨៨ ហិចតារ។

គួរសបញ្ជាក់ថា ឧកញ៉ា ទ្រី ភាព ត្រូវបានបណ្តាញសារព័តមានអន្តរជាតិ និង​អង្គការបរិស្ថាន​​​អន្តរជាតិ​​មួយចំនួន ផ្សព្វផ្សាយ​អំពី​កេរ្តិ៍ឈ្មោះ​ដ៏អាក្រក់​ហូរហែរ ពាក់ព័ន្ធ​ការកាប់​ផ្លាញ​ព្រៃឈើ នៅកម្ពុជា ក្នុងចំណោម​ក្រុមឧកញ៉ា​ព្រៃឈើ​មួយចំនួន​ទៀត ដែល​មានទំនាក់ទំនង​ជិតស្និទ្ធ ជាមួយ​ក្រុមគ្រួសារ​របស់ ​លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា។

ឯកសារដដែល {មិនបញ្ចេញឈ្មោះ} បានសរសេរលំអិត​ពី​ក្រុមហ៊ុន​របស់​ លោក ទ្រី ភាព យ៉ាង​ដូច្នេះ​ថា៖ US$ 1,256,737,230 (មួយពាន់​ពីររយ​ហាសិប​ប្រាំមួយ​លាន និង​ប្រាំពីរ​សែន បីម៉ឺន​ប្រាំពីរ​ពាន់ ពីររយ​សាមសិប ដុល្លារ​សហរដ្ឋ​អាមេរិក) ត្រូវ​បាន​រក​ឃើញ ពីការបូក​សរុប​ដោយ​ត្រួសៗ នូវទំហំទឹក​ប្រាក់ ដែល​ក្រុមហ៊ុន ទ្រី ភាព បាន​វិនិយោគ និងផ្សព្វផ្សាយ​កន្លង​​មក។ ហើយវា​ក៏​មិនអាច​​ប្រកែក​បាន​ឡើយ នូវអ្វី​ដែលឈ្មួញ​ឈើជាន់​ខ្ពស់ដ៏​មាន​ឥទ្ធិពល​ម្នាក់ ដែលធ្លាប់ និងកំពុង​បន្តរកស៊ី​ឈើ​ឆ្លងដែន ខ្នាតយក្ស​លំដាប់អន្តរជាតិ​មួយនេះ ដោយ​​មាន​ការគាំទ្រយ៉ាង​ពេញទំ​​ហឹងពី​រដ្ឋាភិបាល ហើយ​បាន​រីកចំរើន រហូត​ដឹកនាំ ក្រុមហ៊ុន ចំនួន ២១ ធំៗ ជាបន្តទៀត ដែល​បាន​ចុះបញ្ជី និង​បង្ហាញ​ជាសាធារណៈ។ 

លោក ទ្រី ភាព ក៏ទទួលបានដី​សម្បទាន​សេដ្ឋកិច្ច និង​ដីអភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស ​ពីរដ្ឋាភិបាល​​ ចំនួន ១៤ ក្រុមហ៊ុន មាន​ផ្ទៃដីស​រុប ចំនួន 68,088 ហិកតារ ក្នុងនោះ​ក្រុមហ៊ុន​សម្បទាន​ដីសេដ្ឋកិច្ច​ចំនួន ២ នៅ​កន្ទុយនាគ នៃឧទ្យាន​ជាតិវីរៈជ័យ ខេត្តរតន​គីរី ត្រូវ​បាន​ប្រគល់​ជូនរដ្ឋ​វិញ ដែលមាន​ទំហំជិត​ផ្ទៃដី ២០០០០ ហិកតារ បន្ទាប់​ពីក្រុមហ៊ុន​នេះ បាន​ប្រមូល​​ឈើ រួចរាល់​ជាស្ថាពរ។

នៅលើឆាកអន្តរជាតិ លោក ទ្រី ភាព បាន​ចាប់ដៃសហការ​វិនិយោគ ជាមួយ​ក្រុមហ៊ុន​ មក​ពី​ប្រទេស ចិន បើក​កំពង់ផែ​អន្តរជាតិ នៅ​ទឹកឈូ ខេត្ត​កំពត ក្រុមហ៊ុន​ផលិត​ម៉ូតូ ឡាន សម្រាប់​នាំចេញ ក្រុមហ៊ុន​ម៉ាស៊ីន​ត្រជាក់ ជាដើម។ លោក ទ្រី ភាព ក៏បាន​សហការ​ជាមួយ​ក្រុមហ៊ុន មកពី​ប្រទេស ថៃ ក្នុង​ការនាំចេញ​ដំឡូងមី និង​មានមហិច្ឆិតា សហការជាមួយ​ក្មួយរបស់​ប្រធាធិបតី​រុស្សី លោក Ruman Putin ក្នុងការ​វិនិយោគ​ផលិត​ថាមពល ជាមួយ​ក្រុមហ៊ុន Putin Consulting បន្តទៀត។

តាមគេហទំព័រ​ផ្លូវការ​របស់ក្រុមហ៊ុន ទ្រី ភាព គ្រុប បានបង្ហាញ​អំពី​អាជីវកម្ម​មានដូច​ជា លោក ទ្រី ភាព មានការិយាល័យ​នៅកណ្តាល​រាជធានី​ភ្នំពេញ ទល់មុខ​មន្ទីរពេទ្យ​ព្រះអង្គឌួង ដែលសាងសង់​ពីឈើប្រណិត សាងសង់​ខុនដូរប្រណិត នៅអតីត​ដីសាលា​កំពូល នៅ​បឹងកេងកង មានសណ្ឋាគារ និងកាស៊ីណូ​មិត្តភាព នៅជាប់ព្រំដែន​វៀតណាម អូរយ៉ាដាវ សណ្ឋាគារ និងកាស៊ីណូ​នៅថ្មដា ជាប់ព្រំដែន​ថៃ សណ្ឋាគារ និង កាស៊ីណូ​នៅអានសេះ ជាប់ព្រំដែនថៃ នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងរីសត និង ស្ប៉ា នៅ​កណ្តាលក្រុងកែប ដ៏ធំសម្បើម ផងដែរ។    

លោក ទ្រី ភាព មានចំការកៅស៊ូទំហំ ១៨៦០ ហិកតា ចំការម្រេច ៥០ ហិកតា នៅ​អន្លង់​រាប និង​នៅថ្មដារ ចំការ​កៅស៊ូ នៅបឹង​ទន្លេម្រេច ខេត្តព្រះវិហារ ទំហំ ៣៣៧៦ ហិកតារ និងចំការម្រេច ៥០ ហិកតារ ផងដែរ។ លោក ទ្រី ភាព មានសិប្បកម្ម​កែច្នៃឈើ​ ២ កន្លែងធំៗ ទីមួយ សារមន្ទីរ​ក្រញូង នៅអង្គស្នួល ខេត្តកណ្តាល និងមួយទៀត នៅសំរោង ស្រុកកណ្តៀង ខេត្តពោធិសាត់។

មានផែស្ងួតចំនួន ៣ ធំៗ៖ ១. ផែរកុងតឺន័រ នៅចោមចៅ ភ្នំពេញមួយកន្លែង, ២. ផែ​ស្ងួត ស្តុក​ឈើ នៅ​ភ្នំតូច ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ និង ៣. ផែរស្ងួត មួយទៀត នៅអូរយ៉ាដាវ ជាប់ព្រំដែន​វៀតណាម។ ហើយ ទ្រី ភាព ក៏មានតំបន់​សេដ្ឋកិច្ច​ពិសេស ចំនួន ២ ទៀតផង​ដែរ មួយនៅ​អូរយ៉ាដាវ ជាប់ព្រំដែន​វៀតណាម និងមួយទៀត​ នៅ​ថ្មដារ ជាប់ព្រំដែន ថៃ ។

អាជីវកម្មប្រេង​ដែល​ដាក់ឈ្មោះថា ប៉ា ប៉ា ប៉េត្រូលៀម ដែលនាំចូលប្រេង​ពី​​ប្រទេស​​ថៃ សហការ​ជាមួយ​ក្រុមហ៊ុន PTT Global Chemical Plc បានបង្កើត​​​តំបន់​សេដ្ឋកិច្ច​​ពិសេស​ថ្មី​​មួយ​ទៀត មាន​ទំហំទឹក​ប្រាក់ ៤០០ ​លាន​ដុល្លារ ​នៅទឹកឈូ ​ខេត្ត​កំពត ដែល​​រួមមាន​រោងចក្រ​​​ចម្រាញ់​ប្រេង និង​កំពង់ផែ​រ នាំចូល​ប្រេង​​ឆៅ​ លើ​ផ្ទៃដី​ទំហំ​ ២៦៨​ ហិកតារ ដែលបានចំណាយ​ទឹកប្រាក់​ចំនួន ៣០០ លានដុល្លារ ដើម្បីសាងសង់​កំពង់ផែ​អន្តរជាតិ​មួយដ៏​ធំនៅទីនោះ ដែលចុះ​អនុសារណៈ ជាមួយក្រុមហ៊ុន ចិន Hutchison Port Holdings Limited មាន​មូល​ដ្ឋាន​​នៅ​ទីក្រុង ​ហុងកុង​ ​នឹង​ចូល​​ជ្រៅ​ក្នុង​​សមុទ្រ ​៣​ គីឡូ​ម៉ែត្រ ក្នុង​ជម្ រៅ​១៥ ​ម៉ែត្រ ដែល​អាច​​ទទួល​​បាន​ទំនិញ​​ចំនួន​ ២០០០០ ​តោនបាន​។  

នៅឯអន្លង់រាបវិញ មហាជនក៏បានឃើញរោងចក្​រអារឈើធំៗ ចំនួន ២ ដែល​​យាម​​កាម​យ៉ាង​តឹងរ៉ឹង ដោយ​កម្លាំង​ប្រដាប់អាវុធ នៅក្នុងចំការ​កៅស៊ូ ដីសម្បទាន​សេដ្ឋកិច្ច​ពិសេស MDS Import Export Co., Ltd រោងចក្រ​អារឈើ​ដ៏ធំមួយឈ្មោះ​ថា M-1 និង​រោងចក្រអារឈើមួយ​ទៀត​ឈ្មោះ M-2 រោងចក្រទាំង ២ នេះបានបិទទ្វារ និងដុត​កាកសំណល់ ដើម្បី បំបិទភស្តុតាង នាខែ​មេសា ២០១៩ បន្ទាប់ពី​លេចឮសូរដំណឹងថា មាន​ការកាប់ ​និង​ដឹកជញ្ជូន​ឈើ ខ្នាតយក្ស កាលពីចុងឆ្នាំ ២០១៨ រហូតមក។

ក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ច និងដីវិនិយោគតំបន់សេដ្ឋកិច្ចពិសេសរបស់ ទ្រី ភាព ឆ្នាំ២០១១

No Company Area Land size in ha Other
1 Try Pheap Oyadav S.E.Z O Yadav, Rattanakiry 136 Sub decree No.219/ 7 May 2013
2 MDS Thmorda S.E.Z Co., Ltd Thmorda, Pursat 2,236 CDC data
3 M D S Import Export Co., Ltd Thmorda, Pursat 4,200 Map attached
4 MDS Thmorda S.E.Z Co., Ltd បានប្រគល់ជូនរដ្ឋវិញ National park Virakchey in Taveng, Rattanakiry 9,146 sub decree No.26/29 Sept 2011
5 Try Pheap Import Export Co., Ltd បានប្រគល់ជូនរដ្ឋវិញ National park Virakchey in Taveng, Rattanakiry 9,709  Sub decree No.25/9 Feb/2011 and No.92 20 May 2011
6 Try Pheap Import Export Co., Ltd Beungper, Rovieng, Preah Vihear 9,916 Sub decree No.82/19 May 2011
7 M.D.S Import Export Co., Ltd Phnom Samkos, Veal Veng 4,402 Sub decree No.92/5 Aug 2010
8 M.D.S Import Export Co., Ltd Botum Sakor, Kohkong 6,771 Sub decree No.248/ 12 Dec 2012
9 (CAMBODIA) HONG FUTRY PHEAP MINING DEVELOPMENT CONSTRUCTION GROUP CO, LTD (Try Pheap and Vinacomin Joint Venture (Southern Mining).) Anlong Phe, Anlong Chrey, Thalaborivath, Stungtreng 6,000 Area 1 and 2
10 Cambodian company Mong Good Luck Mining Thalaborivath, Stungtreng 9,000 Mining concession data
11 MDS Import Export Co., Ltd   Phnom Samkos, Veal Veng, Pursat 1970 and 4,402 = 6372 Sub decree No.176/30.12.2010 and 126__28.09.2010
12 Island Tonsay, Kep Kep 200 Report of island concession

ការគណនាទំហំទឹកប្រាក់វិនិយោគរបស់ ទ្រី ភាព គ្រុប

លរ តំបន់ ទំហំគិតជាការ៉េ តម្លៃគិតជាការ៉េ សរុប
ខុនដូនៅ បឹងកេងកង[1] 1862 $5,000 $9,310,000
ទ្រី ផាឡេស នៅ កែប[2] 20,000 $500 $10,000,000
PAPA Petroleum Co., Ltd សហការជាមួយ
PTT Global Chemical Plc ប្រទេសថៃ និងចិន[3]  
    $400,000,000
កំពង់ផែអន្តរជាតិទឹកឈូ កំពត MoU ជាមួយចិន[4]     $300,000,000
អាជីវកម្មឈើក្រញូងស្ទឹងអាតៃ[5]      $220,000,000  
សារៈមន្ទីរក្រញូង[6]     $5,600,000
ដីសារៈមន្ទីរក្រញូង 450,000 $100 $45,000,000
ដីសិប្បកម្មនៅសំរោង 15000 $50 $750,000
គំរោងសាងសង់សណ្ឋាគារ និងកាស៊ីណូ នៅថ្មដា[7]     $98,977,230
១០ តំបន់សេដ្ឋកិច្ចពិសេស សណ្ដាគារ និង កាស៊ីណូស្ថានីយសាំង នៅ អូរយ៉ាដាវ[8]     $30,800,000
១១ ផែស្ងួតនៅឧត្តុង្គ កំពង់ស្ពឺ 300,000 $50 $15,000,000
១២ កាស៊ីណូ និងសណ្ឋាគារ ច្រកអានសេះ  50,000 $50 $10,000,000
១៣ ផលិតម៉ូតូសហការជាមួយក្រុមហ៊ុន ចិន[9]     $50,000,000
១៤ ចំការកៅស៊ូ បឹងទន្លេម្រេច 3376 ហត[10]     $52,000,000
  ១៥ ចំការកៅស៊ូនៅថ្មដា និងប្រមោយ វាលវែង ១៨៦០ ហត[11] 1,860 $5,000 $9,300,000
  សរុប     $1,256,737,230

 

.

Advertisements