…………………
(CWCI Cambodia /អត្ថបទដោយលោក ម៉ែន ណាត /០២ ខែធ្នូ ២០១៩)

លោក រ៉ុង ឈុន បានសេចក្តីថ្លែងការណ៍ នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៩ តំណាង​ឲ្យ ក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា ដែល​មាន​មូលដ្ឋាន នៅ​ទីក្រុង​ភ្នំពេញ ទទូច​ឲ្យរដ្ឋាភិបាល​លោក ហ៊ុន សែន លុប​ចោល​គម្រោង​ផ្តល់​ដី ដល់ជនអន្តោប្រវេសន៍​វៀតណាម នៅ​កម្ពុជា ដែល​ភាគច្រើន​លើសលប់ គឺជា​ជនន្តោប្រវេស៍​ខុសច្បាប់។ សេចក្តីថ្លែងការណ៍​នេះ មាន​ខ្លឹមសារ​ដូចតទៅ ៖

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមច្រានចោល​ចំពោះ​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​សម្រេច​​ផ្តល់​ដី​ប្រមាណ ៤០ ហិកតា ឲ្យជន​អន្តោប្រវេស៍​វៀតណាម ធ្វើជាលំនៅឋាន ស្ថិតនៅ​ឃុំស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ដោយ​បម្លាស់ទី​ពីផ្ទះបណ្តែតទឹក នៅ​បឹង​ទន្លេសាប។

ដោយយល់ឃើញថា រាជរដ្ឋាភិបាល​ត្រូវពិនិត្យ​មើលឡើងវិញ នូវ​ជនអន្តោ​ប្រវេស៍​វៀត​ណាម ដែល​ទទួល​បាន​សញ្ជាតិខ្មែរ ហើយ​ចំពោះ​ជនអន្តោប្រវេសន៍​ដែល​រស់នៅ​ខុសច្បាប់ ត្រូវបញ្ជូន​ទៅប្រទេស​ដើម​របស់​​ខ្លួនវិញ។ រាជរដ្ឋាភិបាល មិនត្រូវផ្តល់ដីធ្លី​ដល់​ជន​អន្តោ​ប្រវេសន៍​វៀតណាម​ណាម្នាក់ ធ្វើជា​លំនៅ​ឋាន​ជាដាច់​ខាត។ សម្រាប់​ជនអន្តោប្រវេសន៍ ទទួល​បាន​សញ្ជាតិខ្មែរ​រួច​ហើយ ពួកគេ​ត្រូវតែ​រកលទ្ធភាព​ទិញ ឬជួលផ្ទះ​ សម្រាប់​ស្នាក់នៅ​ដោយ​ខ្លួនឯង។

រាជរដ្ឋាភិបាល ត្រូវតែយកចិត្តទុកដាក់​ដោះស្រាយ​បញ្ហាដីធ្លី ផ្ទះសម្បែង ជូន​ពលរដ្ឋខ្មែរ​រងគ្រោះ ដែល​ត្រូវបាន​រំលោភ​បំពាន​ដោយអ្នក​មាន​អំណាច និង​ពួក​ឈ្មួញ​ខិលខូច ដូចជាករណីពលរដ្ឋនៅបុរីកីឡា ភ្នំពេញ, អ្នកភូមិឡពាង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និង ពលរដ្ឋខេត្តកោះកុង ជាដើម។ល។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវនាវ​យ៉ាង​ទទូច​ដល់រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​លុប​ចោល​ជាបន្ទាន់​ នូវ​សេចក្តីសម្រេច​ផ្តល់​ដី​ប្រមាណ ៤០ ហិកតា ដល់អន្តោប្រវេសន៍​វៀត​ណាម ធ្វើជា​លំនៅឋាន ដើម្បី​ជាការឆ្លើយ​តប​ការទាមទារ​របស់​ពលរដ្ឋ​ខ្មែរ នៅ​លើ​បណ្តាញសង្គម។

​ថ្ងៃចន្ទ ៦កើត ខែមិគសិរ ព.ស.២៥៦៣
ធ្វើនៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៩

តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
ប្រធានសហភាពសហជីពកម្ពុជា

រ៉ុង ឈុន (ហត្ថលេខា និងត្រា)

Advertisements