(CWCI Cambodia អត្ថបទដោយលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា /១៨ ធ្នូ ២០១៩)

ថ្មីៗនេះលោកស្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា បាន​ថ្លែង​កើត​សរសើរ​វៀតណាម​កប់ៗមាត់ថា «កម្ពុជា មានការអភិវឌ្ឍរីកចម្រើន ដោយមានបងប្អូនមិត្ដ​វៀតណាម ជួយជ្រោមជ្រែងគ្រប់បែបយ៉ាង ពិសេសជួយឲ្យកម្ពុជា មានមុខមានមាត់នៅលើឆាកអន្ដរជាតិ និងជួយលើកកម្ពស់កំណើនសេដ្ឋកិច្ច វប្បធម៏ សង្គមកិច្ច និងវិស័យ​ឧស្សាហកម្មទេសចរណ៏»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះបើតាមការដកស្រង់កាសែតក្នុងស្រុក ខណៈពេលលោស្រី ជួប​សំណេះ​សំណាល​ជាមួយលោក ជឿង ហ័រប៊ីញ ឧបនាយករដ្ឋមន្ត្រីប្រចាំការ​របស់​វៀត​ណាម នៅវិមានសន្តិភាព ក្រុងភ្នំពេញ កាល​ពី​ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មេដឹកនាំ​វៀតណាម​រូបនេះ ធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ១២ និងថ្ងៃទី ១៣ ខែធ្នូ។

លោក ជឿង ហ័រប៊ីញ បានថ្លែងទៅកាន់លោកស្រី ម៉ែន សំអន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថា «កម្ពុជា​​ជាប្រទេសដ៏ស្រស់បំព្រង ដែលគួរឲ្យចង់រស់នៅ និងស្នាក់អាស្រ័យ»។ លោក ក៏បានកោត​សសើរ​​ពី​ការដឹកនាំ​របស់លោក ហ៊ុន សែន មានការរីកចម្រើន និងខំថែរក្សាចំណងមិត្តភាព សហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

គេហទំព័រមួយចំនួន ចុះផ្សាយថា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា មេដឹកនាំ​វៀត​ណាម លោក ជឿង ហ័រប៊ីញ រូបនេះ ក៏បានទៅសួរសុខទុក្ខពលរដ្ឋរបស់ខ្លួន នៅខេត្តកំពង់ឆ្នាំង បន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន សែន ប្រគល់ដីធ្លី ៤០ ហិកតា នៅ​ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ដើម្បីបម្លាស់ទី​ជនជាតិវៀតណាម ចេញពីផ្ទះទឹក លើផ្ទៃបឹង​ទន្លេ​សាប។

កាលពីថ្ងៃទី ០២ ខែធ្នូ ២០១៩ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានជំរុញទៅរដ្ឋាភិបាល ឱ្យ​ដោះស្រាយ​បញ្ហា​ប្រគល់ដី ៤០ ហិកតា ទៅជនជាតិ​វៀតណាម​នេះ ដោយតម្លាភាព ពិសេស​រដ្ឋាភិបាលកម្ពុជា មិនត្រូវផ្ដល់ដីធ្លី​​ ដល់ជនអន្តោប្រវេសន៍វៀតណាម​​ណា​ម្នាក់ ធ្វើ​ជា​លំនៅ​ឋានដាច់​ខាត។ ក្រុមប្រឹក្សាឃ្លាំមើលនេះ ព្រមានថា ជនជាតិវៀតណាម ដែល​ទទួលបានសញ្ជាតិខ្មែរ​រួចហើយ ពួកគេត្រូវតែ​រកលទ្ធភាពទិញ ឬជួលផ្ទះ សម្រាប់​ស្នាក់នៅដោយខ្លួន‍‍‍‍‍ឯង។ ហើយ​បើជនជាតិវៀតណាមនោះ រស់នៅ​ដោយ​​ខុសច្បាប់ ត្រូវបញ្ជូនពួកគេ ទៅប្រទេសកំណើត​របស់ពួកគេ​វិញ​ជាបន្ទាន់។

អ្នកជំនាញព្រំដែន លោកបណ្ឌិតច្បាប់ ឌី ការ៉េត ជា​ប្រធាន​គណៈ​កម្មាធិការ​​ព្រំដែន​​កម្ពុជា មាន​មូលដ្ឋាន​​​នៅ​ប្រទេស​បារាំង ពីថ្ងៃទី១៥ ខែធ្នូ បានចេញ​​សេចក្តីថ្លែងការណ៍​ បង្ហាញ​​​អំពី​យុទ្ធសាស្ត្រ​​​របស់​​វៀតណាម «យួន» បង្ខំ​ឲ្យរបប​​លោក ហ៊ុន សែន ត្រូវបន្ត​​ជួយ​ជ្រោម​ជ្រែង​​«និគម​ជន​​​យួន​ខុសច្បាប់» ឲ្យបាន​រស់នៅ​​ស្របច្បាប់ ដូច​ពលរដ្ឋ​ខ្មែរ​​។ លោក ឌី ការ៉េត លើក​ឡើង​​អំពីករណីទំហំដី ៤០ ហិកតា នៅខេត្ត​កំពង់ឆ្នាំង​​ថា «សម្រាប់យួន ជារឿងស្របច្បាប់» ដោយសារតែ​​លោក ហ៊ុន សែន បានព្រមព្រៀង​ជាមួយ​វៀត​ណាម តាំងពី​ទសវត្ស​ទី​៨០ ជាពិសេសសារាចរ​ណែនាំមួយ នៅខែកុម្ភៈ ឆ្នាំ​១៩៨៦ ដែលផ្ទុយ​ស្រឡះ​ពីខ្លឹមសារ​​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ឆ្នាំ១៩៩១។

គួររំលឹកថា ក្នុងជំនួបជាមួយអនុប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម កាលពីថ្ងៃទី ០៩ ខែកក្កដា ២០១៥ នៅវិមានសន្តិភាព លោក ហ៊ុន សែន ធ្លាប់បានថ្លែងថា «បើគ្មាន​វៀតណាម កម្ពុជា​គ្មាន​មុខមាត់​ដូចសព្វថ្ងៃទេ» លោកថា កងទ័ពស្ម័គ្រចិត្ត​​​វៀត​ណាម ចូល​​មក​កម្ពុជា ជួយរំដោះប្រទេស និងប្រជាជនកម្ពុជា ចេញពីរបបខ្មែរក្រហម ដែល​ធ្វើឲ្យមុខមាត់កម្ពុជា​បច្ចុប្បន្ននេះ មានការអភិវឌ្ឍ និងរីកចម្រើន។

គួរបញ្ជាក់ថាមេដឹកនាំកម្ពុជា និងវៀតណាម តែងតែធ្វើការផ្លាស់ប្តូរដំណើរ​ទស្សនកិច្ច​ទៅ​វិញ​​ទៅមក។ ជាទូទៅ ភាគីវៀតណាម រំលឹកម្តងហើយម្តងទៀត តម្រូវឲ្យរដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវជួយសម្រួលភាពស្របច្បាប់ និងផ្តល់ភាពងាយស្រួល ដល់ជនជាតិ​វៀតណាម នៅកម្ពុជា បើទោះបីជនជាតិវៀតណាម រស់នៅខុសច្បាប់ក៏ដោយ។ លើសពីនេះ ភាគី​វៀតណាម ក៏ជម្រុញឲ្យភាគីកម្ពុជា ពន្លឿនដំណើរការបោះបង្គោល​ព្រំដែន ឲ្យបានឆាប់ចប់សព្វគ្រប់ តាមដែលខ្លួនចង់បាន។ ចំណែកភាគីមេដឹកនាំកម្ពុជា មិនដែលប្រឆាំង​ជំទាស់ចំពោះការស្នើឡើង ឬទាមទាររបស់វៀតណាមទេ។

ជាការកត់សម្គាល់ ពលរដ្ឋខ្មែរ មិនដែលយល់ស្រប ដូចទៅលើការលើក​ឡើង​​របស់​​លោក​ស្រី ម៉ែន សំអន និង​លោក ហ៊ុន សែន ទេ។ ពលរដ្ឋខ្មែរសព្វថ្ងៃ នាំគ្នាបញ្ចេញមតិ​លើបណ្តាញសង្គម រួមទាំង​អ្នកច្បាប់ អ្នកជំនាញ​កិច្ចការព្រំដែន និង​សកម្មជនព្រំដែនខ្មែរ សម្តែងការព្រួយបារម្ភ​កាន់តែខ្លាំង​ទៅថ្ងៃអានាគត អំពីមហិច្ឆតា​របស់​វៀតណាម ដាក់ណានិគមតាមបែប​ទំនើប​ថ្មី មកលើប្រទេសកម្ពុជា៕