សម្តេចព្រះ នរោត្តម សីហនុ ជាប្រធាន​ក្រុមប្រឹក្សាជាតិជាន់ខ្ពស់​កម្ពុជា (សម័យ​អ៊ុនតាក់) កាលពីថ្ងៃទី ១៩ កក្កដា ១៩៩៣ សរសេរ​ព្រះរាជសារ ពីទីក្រុងប៉េកាំង ​​ទៅ​​សម្តេច​​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​លោក ហ៊ុន សែន ឲ្យប្រាប់​ទៅ​មេដឹកនាំ​វៀតណាម ថាត្រូវ​យក​បង្គោល​ព្រំដែន សម័យអាណាបារាំង ទាំង ១២៤ បង្គោល ទៅដាក់ត្រង់​កន្លែង​ដើមវិញ។ បង្គោលព្រំដែន ១២៤ បង្គោលនេះ ធ្វើឡើងតាមអនុសញ្ញាព្រំដែន បារាំង កូសាំងស៊ីន និងកម្ពុជា ឆ្នាំ១៨៧៣។ បង្គោលព្រំដែន និង ផែនទី របស់អាណានិគមបារាំង ត្រូវបានទទួលស្គាល់ដោយសន្និសីទ ទីក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ និងបានរំលឹកឡើងវិញដោយ កិច្ចព្រមព្រៀង​​ទីក្រុងប៉ារីស ឆ្នាំ ១៩៩១។ ដែលមានភាគីវៀតណាម ឡាវ និងប្រទេសជាច្រើនទៀត ចូលរួមទទួលស្គាល់ផង។ ឯកសារ​បង្គោលព្រំដែន និងផែនទី​​ទាំងនេះ ត្រូវបានកំណត់ក្នុងមាត្រា២ និងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញខ្មែរ ឆ្នាំ១៩៩៣។

សម្តេចឪ នរោត្តម សីហនុ រំលឹកទៅសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ និងលោក ហ៊ុន សែន កាលនោះ ក្នុងនាមអ្នកទាំងពីរ ជា​សហនាយករដ្ឋមន្រ្តី នៃរដ្ឋាភិបាលបណ្តោះអាសន្ន ក្រោយការបោះឆ្នោតជាតិ ខែឧសភា ១៩៩៣។ ប៉ុន្តែអ្នកទាំងពីរ មិនបានធ្វើតាម​សម្តេចឪទេ។

ក្រោយៗមកទៀត ទាំងរដ្ឋាភិបាលលោក ហ៊ុន សែន, រដ្ឋសភារបស់សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ និង ព្រះមហាក្សត្រថ្មី នរោត្តម សីហមុនី ក៏នាំគ្នាទទួលស្គាល់សន្ធិសញ្ញាព្រំដែនកំណត់ព្រំដែនរដ្ឋ ឆ្នាំ ១៩៨៥ ដែលជាសន្ធិសញ្ញាខុសច្បាប់ មកបម្លែងទៅជាសន្ធិសញ្ញាថ្មី គឺសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ ២០០៥ និង សន្ធសញ្ញាបំពេញបន្ថែម ឆ្នាំ ២០១៩។ (អត្ថបទដោយលោក លោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា)

ខាងក្រោមនេះ ជាខ្លឹមសារព្រះរាជសារបស់សម្តេចឪ នរោត្តម សីហនុ ឆ្នាំ១៩៩៣៖

ព្រះរាជសារ៖ សម្តេចព្រះ នរោត្តម សីហនុ ប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា

ផ្ញើជូន៖ សម្តេចក្រុមហ្លូង នរោត្តម រណរប្ញទិ្ធ និង ឯកឧត្តម ហ៊ុន សែន សហនាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលបណ្តោះអាសន្ន

សម្តេច ឯកឧត្តម!
ព្រឹកមិញនេះ ខ្ញុំបានសិក្សារួចហើយតាមរយៈបណ្តាញផ្សព្វផ្សាយនានាថា នៅ​​ចុង​ខែ កក្កដា ឆ្នាំ ១៩៩៣ នេះ អ្នកទាំងពីរ (សម្តេច ឯកឧត្តម) នឹងធ្វើទស្សនកិច្ចជាមិត្តភាព ទៅកាន់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។

{សម្តេស ឯកឧត្តម} សូមប្រាប់ទៅរដ្ឋាភិបាលនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម នៅ​ទីក្រុងហាណូយ ឲ្យដកបង្គោលព្រំដែនទាំងអស់ រវាងវៀតណាម និង កម្ពុជា បានបោះនៅតាមបណ្តាយព្រំដែនប្រទេសវៀតណាម និងកម្ពុជា ដែលបានទទួលស្គាល់ជាផ្លូវការ ដោយសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម {វៀតណាមខាងជើង} និង {រដ្ឋាភិបាល}នៃ​ រណសិរ្សរំដោះជាតិ វៀតណាមខាងត្បូង {វៀតកុង} នៅក្នុងទសវត្សរ៍ទី៦០​​ ទី៧០ ថា៖ ការបោះបង្គោលព្រំដែន នៅទសវត្សរ៍ទី៨០ នៅលើដីជាក់ស្តែង បានរំកិលចូល ក្នុងទឹកដី នៃប្រទេសកម្ពុជា។ បង្គោល {ព្រំដែន} នៅតាមច្រកទ្វារព្រំដែន ក្នុងអំឡុងទសវត្សរ៍ទី៨០ នេះផងដែរ ដែលហៅថា ព្រំដែនវៀតណាម-កម្ពុជាស្អីគេន៉ោះ ត្រូវសាងសង់ឡើង ចូលជ្រៅមក្នុងទឹកដីកម្ពុជា។ បង្គោលច្រកទ្វារទាំងនេះ ត្រូវតែដកចេញវិញ បើសិនគេរកឃើញថា គ្មានភាពត្រឹមត្រូវ នៅលើខ្សែបន្ទាត់ព្រំដែន រវាងវៀតណាម និងកម្ពុជា ដែលបានធ្វើឡើង [ទទួលស្គាល់រួចហើយ] នៅមុនកសររដ្ឋប្រហាររបស់ លន់ នល់ – ស៊េរី ម៉ាតាក់។

ព្រំដែនសមុទ្រ រវាងប្រទេសវៀតណាម និងកម្ពុជា ក៏ដូចជាព្រំដែនគោកដែរ ត្រូវតែមិនខុសគ្នា ពីការទទួលស្គាល់ដោយ សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម និង {រដ្ឋាភិបាល} នៃ រណសិរ្សរំដោះជាតិ វៀតណាមខាងត្បូង នៅក្នុងទសវត្សរ៍ទី៦០ ទេ។

សូម {សម្តេច ឯកឧត្តម} ប្រាប់ទៅសមមិត្ត រដ្ឋាភិបាលសង្គមនិយមវៀតណាម ថាមិត្តភាពរបស់យើង សម្រាប់រដ្ឋាភិបាលសង្គមនិយមវៀតណាម និងពលរដ្ឋរបស់ខ្លួន នៅតែជាមិត្តភាពជាមួយកម្ពុជា ហើយមិត្តភាពនេះ នៅបន្តជាយូរអង្វែង។ ប៉ុន្តែ មិត្តភាពរវាងប្រទេសយើងទាំងពីរ និងពលរដ្ឋទាំងពីរ អាចល្អប្រសើរខ្លាំងក្លារទៅបាន ដរាបណា មេដឹកនាំ {វៀតណាម} គោរពនូវខ្សែបន្ទាត់ព្រំដែន ដែលបានទទួលស្គាល់ដោយខ្លួនឯងរួចហើយ ដោយសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម និង {រដ្ឋាភិបាល​} នៃ ​រណសិរ្សរំដោះជាតិ វៀតណាមខាងត្បូង នៅក្នុងទសវត្សរ៍ទី ៦

សូ​​មសម្តេច ឯកឧត្តម ទទួលយកនូវរាប់អានដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំ។

(ព្រះហស្ថលេខា) នរោត្តម សីហនុ (Norodom Sihanouk)
ធ្វើនៅទីក្រុងប៉េកាំង ថ្ងៃទី ១៩ កក្កដា ១៩៩៣

/(ប្រែសម្រួលពីអត្ថបទអង់គ្លេស៖ លោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា)


English:
Samdech Preah Norodom Sihanouk, Head of State and President of the National Supreme Council of Cambodia

To His Royal Highness Krom Luong Norodom Ranariddh and His Excellency Mr. Hun Sen, Co-Presidents of the Provisory National Government of Cambodia

Royal Highness, Excellency,
I learned, this morning, through the news media, that, near the end of this July 1993 month, you will pay a friendly visit of the Socialist Republic of Vietnam (SRV).

In Hanoi, please ask the RSV government to replace the border posts between Vietnam and Cambodia with those along the Vietnamese-Cambodian border that were officially recognized by the Democratic Republic of Vietnam [North Vietnam] and by the National Liberation Front of South Vietnam [Vietcong] in the 60s and 70s: at certain locations, during the 80s, these border posts were moved well inside Cambodia’s territory. Also during the 80s, [border] gates that mark the so-called “Vietnamese-Cambodian border” were built deep inside Cambodian territories. These [border] “gates” must be demolished if they are found not to be exactly at the borderline between Vietnam and Cambodia which prevailed up to the eve of the Lon Nol-Sirik Matak coup d’etat.

As for the maritime border between Vietnam and Cambodia, it must not be different from the one recognized by the Democratic Republic of Vietnam and by the National Liberation Front of South Vietnam during the 60s.

Please tell the eminent government of the Socialist Republic of Vietnam that our friendship for Socialist Vietnam and its People remains unchanged and will remain large. But, the friendship between our two countries and our two People can only be effective and strong only with the mutual respect of our land maritime borders which were internationally recognized in the 60s and which were recognized by the Democratic Republic of Vietnam and by the National Liberation Front of South Vietnam themselves in the 60s and 70s.

Please accept, Royal Highness and Excellency, the assurance of my highest consideration and my deepest affection.

(Signed) Norodom Sihanouk
Beijing, 19 July 1993

(Unofficial translation from French by KI-Media)