សេចក្តីថ្លែងការណ៍របស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលចុះហត្ថលេខាដោយលោក ម៉ែន ណាត កាលពីខែតុលា ឆ្នាំ២០០៦ គឺជា​ឯកសារ​សំខាន់មួយផ្នែក សម្រាប់អ្នកសិក្សាស្រាវជ្រាវ ដែលជាឯកសារ​ ​​​ស្តីអំពីការប្រឆាំង​ជំទាស់​នឹង​​រដ្ឋាភិបាល លោក ហ៊ុន សែន បើក​សម្ពោធ​ដំបូង​ នូវ​ការបោះ​បង្គោល​​ព្រំដែន​ថ្មី ជាមួយ​វៀតណាម តាមសន្ធិសញ្ញាព្រំដែន​បំពេញ​បន្ថែម ២០០៥។

រហូតមក​​ដល់សព្វថ្ងៃនេះ សេចក្តីថ្លែងការណ៍​នេះ បាន​បញ្ជាក់​អំពី​ការពិត​ជាក់ស្តែង និង​រំលឹក​​ឡើងវិញ​​​ថា ពលរដ្ឋខ្មែរ​នៅតាម​បណ្តោយព្រំដែន បាន​បាត់បង់ដីស្រែ​ចំការរបស់​ខ្លួន ទៅ​ខាង​​វៀតណាម​​មែន បន្ទាប់ពីរដ្ឋាភិបាល នៃប្រទេស​ទាំងពីរ បង្គោល​ព្រំដែនរួច នៅតាមតំបន់មួយ​ចំនួន ក្នុងនោះ​សូម្បីតែ​ភូមិកំណើត របស់ប្រធាន​រដ្ឋសភា លោក ហេង សំរិន នៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក៏រអិលធ្លាក់ទៅក្នុងទឹកដីវៀតណាមដែរ ប៉ុន្តែ​ក្រោយមក ក៏បាន​​ដោះដូរ​​យកមក​វិញ។

ឯកសារនេះ មានការបកប្រែជាភាសាអង់គ្លេស ដែលភ្ជាប់នៅខាងក្រោមអត្ថបទជាភាសាខ្មែរ។ (អត្ថបទដោយ នគរ /០៣ កម្ភៈ ២០២០)

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

ឯកសារ សេចក្តីថ្លែងការណ៍
ថ្កោលទោសការបោះបង្គោលព្រំដែនថ្មី ជាមួយវៀតណាម
(សូមទាញយក Download)

ពិធីសម្ពោធស្តីពីការបើកឲ្យដំណើរការបង្គោលព្រំដែន ដែលបានរៀបចំដោយរដ្ឋឋភិបាល និងវៀតណាម កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ​២០០៦ គឺជាការបង្ហាញឲ្យឃើញកាន់តែច្បាស់ថា រដ្ឋាភិបាលកម្ពុជា បានប្រគល់ព្រំដែនគោក ពី ៤០០០ គ.ម.ក្រឡាទៅ ៦០០០ គ.ម.ក្រឡា និងដែនសមុទ្រជាច្រើនជាម៉ឺនគីឡូម៉ែត្រក្រឡា ឲ្យទៅវៀតណាម [ឯកសារព្រំដែន ស៊ាន ប៉េងសែ]។ ខ្សែបន្ទាត់ព្រំដែន ដែលរដ្ឋាភិបាលខ្មែរ ធ្លាប់តែអះអាងថា «តំបន់.ស» ដែលស្ថិតក្នុងរឿងចម្រូងចម្រាសនោះ ឥឡូវតំបន់នេះ ក្លាយទៅជាទឹកដីរបស់វៀតណាម ដោយស្របច្បាប់ តាមរយៈ សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម [ឆ្នាំ២០០៥] និង ការបោះបង្គោលព្រំដែន ចាប់ពីពេលនេះតទៅ។

លទ្ធផលជាប្រវត្តិសាស្រ្តនេះ ពុំមែនធ្វើស្របទៅនឹងឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ដូចការអះអាងរបស់រដ្ឋាភិបាលឡើយ។ ផ្ទុយទៅវិញ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតាមបណ្តោយព្រំដែនបច្ចុប្បន្ន បាត់បង់ដីស្រែចំការ និងភូមិកររបស់ខ្លួន ដោយសារការឈ្លានពានពីសំណាក់វៀតណាម ព្រមទាំងមេដឹកនាំខ្មែរមួយចំនួន ដែលបម្រើនយោបាយ និងផលប្រយោជន៍វៀតណាម។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមសំដែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះទង្វើជាតិប្រហារ របស់រដ្ឋាភិបាលខ្មែរសព្វថ្ងៃ និងសូមថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះរដ្ឋាភិបាល និងជនទាំងឡាយណា ដែលបានចូលរួមសមគំនិត ប្រព្រឹត្តអំពើក្បត់ជាតិនេះ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវនាវដល់់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន អង្គការ-សមាគមទាំងក្នុង និងក្រៅប្រទេស ជាពិសេសពលរដ្ឋរងគ្រោះ ដែលរស់នៅតាមបណ្តោយព្រំដែន សូមធ្វើការតស៊ូមតិ និងរៀបចំយុទ្ធនាការប្រឆាំងនឹងសកម្មភាព បោះបង្គោលព្រំដែន ដែលផ្ទុយនឹង«ផែនទីរបស់កម្ពុជា»តម្កល់នៅអង្គការសហប្រជាជាតិ ចន្លោះឆ្នាំ​១៩៦៣-១៩៦៩ ដើម្បីការពារបូរភាពទឹកដីខ្មែរ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមរក្សាសិទ្ធិទាមទារទឹកដីដែលបាត់បង់ទៅ នៅពេលណាកម្ពុជា មានរដ្ឋាភិបាលមួយ ដែលបម្រើផលប្រយោជន៍ពិតប្រាកដ

ក្រុងគ្រីស្ទាសាន់ (ប្រទេសន័រវេស៍) ថ្ងៃទី ០១ តុលា ២០០៦

ម៉ែន ណាត (ហត្ថលេខា និងត្រា)
ប្រធាន ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

……………………
ឯកសារសន្ធិសញ្ញាព្រំដែន

  • – សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០១៩ សូមទាញយក Download)
  • – សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០០៥ លើសន្ធិសញ្ញាកំណត់​ព្រំដែន​រដ្ឋ ឆ្នាំ​១៩៨៥ (សូមទាញយក Download)
  • – សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និង​វៀតណាម ឆ្នាំ ១៩៨៥ ភ្ជាប់​ជាមួយ​បញ្ជី​ស្ថិតិ ផែន​ទី​​ព្រំដែន ១៩៨៥ (ដើម) Download 
  • – សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាង​កម្ពុជា និង វៀតណាម ឆ្នាំ ១៩៨៥ (សូម​ទាញ​យក Download)

……………………

(Translated from Khmer by Heng Soy)
Cambodia Watchdog Council International

Statement
The inauguration of the start for the installation of border markers organized by the Cambodian and Vietnamese governments on 27 September 2006 shed new light to the fact that the Cambodian government ceded between 4,000 to 6,000 square kilometers of land territories to Vietnam, as well as several tens of thousand of square kilometers of Cambodian maritime territories. The border delineation in areas which the Cambodian government used to claim as “white” zones – zones that are in dispute [between the two countries] – are now legally turned into Vietnamese territories according to the Supplemental Treaty and the current installation of border markers.

This historical action was not performed according to the will of the Cambodian people as the government claimed. To the contrary, this action caused Cambodian people living along the current border to lose their farmlands and their dwellings because of the Vietnamese aggression and the subservience of a number of Cambodian leaders who are serving the policy and the interest of Vietnam.

The Cambodian Watchdog Council International (CWCI) deeply regrets the assassination of the nation perpetrated by the current government of Cambodia, we are totally condemning the government and anyone who participate in this national treachery.

CWCI calls all Cambodian people, organizations, associations both inside and outside the country, and in particular the victims who are living along the border, to oppose and to organize opposition to the installation of these border makers which are not conforming to the maps of Cambodia deposited at the United Nations between 1963 and 1969, in order to defend Cambodian territorial integrity.

CWCI reserves the right to demand back the territories lost at a time when Cambodia will have a government which truly serves Cambodian interest.

Kristiansand (Norway), 01 October 2006

Men Nath, President
Cambodia Watchdog Council International

Advertisements