សារព័ត៌មានអាមេរិក ឈ្មោះហ្វុកញូស៍ (Fox News) បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃទី ០១ ខែ​មេសា ឆ្នាំ ២០២០ មាន​ចំណង​ជើងថា «ភ្នាក់ងារ​ចារកិច្ចអាមេរិក និយាយថា ប្រទេស​ចិន បានភូតភរ អំពី​មេរោគ​កូរ៉ូណា ឬ​កូវីដ១៩ (Covid-19) ធ្វើ​ឲ្យ​ពិភពលោក ធ្លាក់​ក្នុង​សភាព​ដ៏​គ្រោះថ្នាក់ (China lied about coronavirus, putting world in jeopardy, US intelligence agents say)»

សារព័ត៌មាន Fox News ដដែល​ បានដកស្រងសំដី មន្ត្រី​ចារកិច្ច​អាមេរិក ៣ រូប ដែល​​បាន​ថ្លែង​ស្រដៀង​គ្នា អពី​ករណី​ឆ្លង​មេរោគ​កូរ៉ូណា បាន​ហក់​ឡើង​យ៉ាង​គំហុក ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ថា ប្រទេស​ចិន បាន​បំភាន់ ភូត​កុហក​ពិភពលោក ដោយ​របាយការណ៍​របស់ខ្លួន នូវ​ចំនួន​អ្នក​ឆ្លង​ជំងឺ និង អ្នក​ស្លាប់។ ក្រុម​មន្រ្តីចារកិច្ច និយាយ​ថា ពួកគេ​បាន​បញ្ជូន​របាយការណ៍​ស៊ើបអង្កេត ទៅ​កាន់​សេតវិមាន (វិមាន​រដ្ឋាភិបាល) រួចហើយ ដោយ​សង្កត់​ធ្ងន់​ថា «ចិន បាន​ផ្សាយ​​ជា​សាធារណៈ អពី​ករណី​ឆ្លងមេរោគ​កូរ៉ូណា មាន​ចេតនា​បោក​ភូត​ភរ និង​មាន​លក្ខណៈ​មិន​ពេញលេញ»

បណ្តាញសារ​ព័ត៌មាន​អាមេរិក ប្លួម​ប៊ែក (Bloomberg) ដែល​ផ្សាយ​ព័ត៌មាន​ពីដំបូង បានដក​ស្រង់​សំដី​មន្រ្តី​ចារកិច្ច​អាមេរិក ទាំង ៣ រូប​នោះ​ថា «បាន​ជូន​ដំណឹង​ដល់​សេតវិមាន កាល​នៅ​សប្តាហ៍​មុន ចំពោះ​ចំនួន​តួលេខ​ខុសឆ្គង របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង»

ការរីករាលដាលមេរោគកូរ៉ូណា ឬកូវីដ​១៩ (Covid-19) នៅ​ជុំវិញ​ពិភពលោក​ បាន​ធ្វើ​តេស្ត​«វិជ្ជមាន ឬ​​​ឆ្លង» មាន​ការ​​កើន​​​ឡើង​ជាង ៩៣ ម៉ឺន​​នាក់ និង សម្លាប់​​​មនុស្ស ជិត ៥ ម៉ឺន​​នាក់​ហើយ នៅ​​​ជុំ​វិញ​​​ពិភពលោក ហើយ​អ្នក​ដែល​បាន​តេស្ត​សា​ជា​ថ្មី ទទួលលទ្ធផល​«អវិជ្ជ​មាន ឬ​ជា​សះ​ស្បើយ» មាន​ជាង ២៤ ម៉ឺន​នាក់ គិត​មក​ត្រឹម​ព្រឹក​​​ថ្ងៃទី ០២ ខែ​​មេសា៕

CWCI Cambodia /អត្ថបទដោយលោក ម៉ែន ណាត / ០២ មេសា ២០២០

.

Advertisements