តាមរយៈគេហទំព័រនេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល លោក ហ៊ុន សែន ដោះលែង​​លោក សុវណ្ណ រិទ្ធី ចាង​​ហ្វាង​​ផ្សាយ​​ទូរទស្សន៍​បណ្តាញ​សង្គម (TVBF) ឲ្យ​មាន​សេរីភាព​ឡើង​វិញ និង​សូម​ ក្រសួងព័ត៌មាន ត្រូវ​ផ្តល់​អាជ្ញាប័ណ្ណការផ្សាយ​របស់​អង្គភាព​ លោក រិទ្ធី ដូច​ធម្មតា។

លោក សុវណ្ណ រិទ្ធី គ្មាន​កំហុស​ទេ ហើយ​ក៏គ្មាន​ចំណុច​ត្រង់ណា បញ្ជាក់​ពី​ការសរសេរ​ញុះញង់ ដូច​ការ​ចោទប្រកាន់​របស់​អាជ្ញាធរ​រដ្ឋាភិបាល​ដែរ។ លោក គ្រាន់​តែ​ដក​ស្រង់​សំដី​ លោក ហ៊ុន សែន តាម​ខ្លឹមសារ​ដើម ទៅ​សរសេរ​លើ​ហ្វេសប៊ុក​ថា «សម្តេច ហ៊ុន សែន៖ បើ​អ្នក​រត់​ម៉ូតូ​ឌុប​ក្ស័យ​ធន​ លក់​ម៉ូតូ​ចាយ​សិន​ទៅ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​​ជួយ​នោះ​ទេ»

ដើម្បី​កែទម្រង់​ការដឹកនាំ​រដ្ឋ និង​ការលើក​កម្ពស់​សេរីភាព​ពលរដ្ឋ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ជម្រុញ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ត្រូវ​ដោះលែង​លោក សុវណ្ណ រិទ្ធី និង​អ្នក​ឯទៀត ដែល​រដ្ឋាភិបាល ចោទប្រកាន់ «ពី​បទញុះ​ញង់​បង្ក​ចលាច​លសង្គម» ដូចគ្នា ជុំវិញ​បរិបទ​ជំងឺកូរ៉ូណា ឬ​កូវីដ១៩ ព្រម​ទាំង​សកម្មជន​នយោបាយ។

ទីក្រុង​គ្រីស្ទានសាន់ (ប្រទេស​ន័រវេស៍) ថ្ងៃទី ០៨ ខែមេសា ឆ្នាំ​២០២០

ម៉ែន ណាត
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

……………..

ព្រត្តិការណ៍៖ ស្នងការបគរបាល​រាជធានី​ភ្នំពេញ លោក​ ស ថេត  និយាយ​ថា សមត្ថកិច្ច​បាន​ចាប់​ខ្លួនលោក សុវណ្ណ រិទ្ធី ចាង​ហ្វាង​ផ្សាយ TVFB កាល​ពីយប់​ថ្ងៃទី ០៧ ខែ​មេសា ឆ្នាំ ២០២០ ក្រោម​​បទ​ញុះញង់​ឱ្យមាន​ចលាចល​ក្នុង​សង្គម។  លោក ស ថេត បន្ថែមថា សមត្ថកិច្ច​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ នៅ​រសៀល​ថ្ងៃទី ០៨ ខែ​មេសា។

ក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារិទ្ធិ នៅ​ថ្ងៃទី ០៨ ខែ​មេសា ឆ្នាំ​២០២០ ប្រកាស​លុប​​អាជ្ញាប័ណ្ណ​​គេហទំព័រ ធីវី​អេហ្វប៊ី (TVFB) របស់​​លោក សុវណ្ណ សុខា ដែលជាឪពុក​របស់​លោក សុវណ្ណ រិទ្ធី។

MoMI - TVFB owner Sovann Rithy