(រាយការណ៍ដោយលោក តាំង សារ៉ាដា / The Cambodia Daily / 23-5-2020)

អ្នកវិភាគនយោបាយ​ក្រៅប្រទេស​ ព្រមានថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​វៀតណាម នាំ​គ្នា​សម្រុក​ឈ្លាន​ពាន​កម្ពុជា​នៅ​ពេល​នេះ គឺ​​ដោយសារ​ផ្ទៃ​ក្នុង​ជាតិ​ខ្មែរ កើត​ជម្ងឺ​​វល់​អស់​ទៅ​ហើយ។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ នៅ​ថ្ងៃទី ២២ ឧសភា ថា​ «គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ក្រុម​លោក ហ៊ុន សែន កូរ​ឡើង​វ៉ល់ ដែល​នាំ​ឲ្យ​ប្រទេសជិត​ខាង ​មាក់​ងាយ​កម្ពុជា ដោយសារ​តែ​មេដឹកនាំ​កម្ពុជា​ ដូចជា ហ៊ុន សែន មាន​ចំណេះដឹង​ទាប គ្មាន​សមត្ថភាព​ថ្នាក់​​អន្តរជាតិ​ដូចជា​គេឯង ហើយ​ដឹង​តែ​បំបែក​បំបាក់​ជាតិ​ ដើម្បី​តែ​​រក្សា​អំណាច​ខ្លួនឯង ជាពិសេស​ ល្បិច​ល្បែង​ត្រៀម​លើក​អំណាច​ ឲ្យ​កូន​ប្រុស​របស់​ខ្លួន​តែប៉ុណ្ណោះ»

លោក គឹម សុខ សម្តែង​ការព្រួយ​បារម្ភ​ថា «រីឯ​គណបក្ស​ប្រឆាំង​ដ៏​ធំ {គណបក្ស​សង្គ្រោះជាតិ}​ ដែល​​​​គួរ​​​ជា​ទី​សង្ឃឹម​​របស់​​ប្រជា​រាស្ត្រ​ខ្មែរ នៅ​​ពុំទាន់​ឃើញ​​មាន​​កោះត្រើយ ដោយសារ​មាន​មនុស្ស​ នៅ​បន្ត​ព្យាយាម​សម្លាប់​​ {ឬ} ផ្ដួល​នយោបាយ​គូបដិបក្ខ ផ្ទៃក្នុង​បក្ស {គ្នាឯង} តាម​រយៈ​យុទ្ធ​វិធី​រាយ​កម្លាំង​បែកខ្ញែក»។ លោក​បន្តថា «ភាគីខ្មែរ​ទាំង​ពីរ ដែល​មាន​ឥទ្ធិពល​នយោបាយ​នៃ​ជាតិ វ៉ល់អស់​ទៅ​ហើយ​ដូច្នេះនោះ តើ​ឲ្យ​មាន​មូលដ្ឋាន​អ្វី​ដែល​អាច​ទប់​ការឆ្លៀត​ឱកាស​ ឈ្លានពាន​របស់​បរទេស​បាន?» លោក​​បន្ត​ទៀត​ថា «កាល​ពី​ឆ្នាំ​១៩៩៧ អំឡុង​ពេល​ដែល​លោក ហ៊ុន សែន រវល់​នឹង​ផែនការ​ការពារ​អំណាច​ ដែល​កើត​ចេញពី​រដ្ឋប្រហារ នៅ​ខែ​កក្កដា ឆ្នាំ​​១៩៩៧ កាលណោះ យួន​ និង​សៀម បាន​ចុះ​កិច្ចព្រមព្រៀង​គ្នា នៅ​ខែ​សីហា ឆ្នាំ​ ១៩៩៧ ចែក​តំបន់​សមុទ្រ​ខ្មែរ​ អស់​រាប​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា រហូត​មក​ទល់​នឹង​ពេល​នេះ​ ដោយ​គ្មាន​ការ​តវ៉ា​សូម្បី​មួយ​ម៉ាត់»

ការលើកឡើង​របស់​លោក គឹម សុខ ធ្វើឡើង​ក្រោយ​ពី​កម្ពុជា​ ព្រមាន​វៀតណាម ឱ្យ​ឈប់​ចល័ត​ទីតាំង​ឈរជើង​កងទ័ព​​របស់​ខ្លួន​ ដែល​រំលោភ​ចូល​ខ្សែ​បន្ទាត់​ព្រំដែន​របស់​ខ្មែរ។

ប៉ុន្តែ​ប្រធាន​គណៈ​កម្មាធិការ​ប្រជាជន​ខេត្ត អានយ៉ាន របស់​វៀតណាម​ លោក ង្វៀន ថាញ់ប៊ិញ ជូន​ដំណឹង​មក​ លោក គង់ សោភ័ណ្ឌ អភិបាល​ខេត្ត​កណ្តាល​ របស់​ខ្មែរ​ កាល​ពីថ្ងៃទី ១៣ ខែ​ឧសភា ថា​វៀតណាម​ ​បាន​រុះរើ​តង់​ទាំងអស់​ ចេញ​ពី​តំបន់​ព្រំដែន​ រវាង​កម្ពុជា និង​វៀតណាម​​រួច​រាល់​អស់​ហើយ។

ទោះជាយ៉ាងណា​ក៏ដោយ​ កម្ពុជា​រក​ឃើញ​ថា វៀតណាម បាន​បោះតង់ និង​ដាក់​កង​កម្លាំង​យោធា​ ចំនួន ៣១ កន្លែង នៅ​ស្រុក​លើកដែក និង​ស្រុក​កោះធំ ក្នុង​ខេត្ត​កណ្ដាល ប៉ុន្តែ​វៀតណាម​ បាន​រុះរើ​តង់​ទាំង​នោះ​ចេញ​ពី​តំបន់​មិនទាន់​ឯកភាព​គ្នា​ចំនួន ៣ កន្លែង​ប៉ុណ្ណោះ ហើយ​នៅ​សស់ ២៨ កន្លែង​ទៀត នៅ​មិន​ទាន់​រុះរើ​ចេញ​នៅឡើយ

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​សើ្ន​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ប្រកាស​លុប​ចោល​សេចក្តីថ្លែងការណ៍រួម ឆ្នាំ​១៩៩៥ ដែល​ជា​សេចក្តីថ្លែង​ការណ៍​មួយ ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ខែ្មរ ពីព្រោះ​«សេចក្តីថ្លែងការណ៍​នេះ ត្រូវ​បាន​វៀតណាម​ តម្រូវ​ឲ្យ​មាន​ការបង្កើត​ «តំបន់ស» ក្នុង​ទឹកដី​របស់​កម្ពុជា​ខ្លួន​ឯង»។ ជាង​នេះ​​ទៅ​​ទៀត​ លោក ​ស្នើ​ឲ្យ​កម្ពុជា​ លុប​ចោល​រាល់​សន្ធិសញ្ញា​ព្រំដែន​ទាំង​អស់​ ដែល​ធ្វើ​ឡើង​ផ្ទុយ​ពី​កិច្ចព្រមព្រៀង​សន្តិភាព​​ទីក្រុង​ប៉ារីស និង​ផ្ទុយ​ពី​មាត្រា២ និង​មាត្រា៥៥ នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា

ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា​រូប​នេះ ចង់​ឃើញ​រដ្ឋាភិបាល​ លោក ហ៊ុន សែន មាន​សេចក្តី​ក្លាហាន​ដាក់​ពាក្យ​បណ្តឹង​តាម​យន្តការ​អន្តរជាតិ​ ដោយ​ប្រើប្រាស់​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ប្តឹងទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ទាំង​ព្រំដែន​គោក និង​ចង្កោម​កោះត្រល់៕


កសារសំខាន់ៗ ពាក់ព័ន្ធរឿង​ព្រំដែនគោក និង កោះត្រល់ រវាងកម្ពុជា-វៀតណាម

  • សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០១៩ (សូមទាញយក Download)
  • សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០០៥ លើសន្ធិសញ្ញាកំណត់​ព្រំដែន​រដ្ឋ ឆ្នាំ​១៩៨៥ (សូមទាញយក Download)
  • សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និង​វៀតណាម ឆ្នាំ ១៩៨៥ ភ្ជាប់​ជាមួយ​បញ្ជី​ស្ថិតិ ផែន​ទី​​ព្រំដែន ១៩៨៥ (ដើម) Download
  • សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាង​កម្ពុជា និង វៀតណាម ឆ្នាំ ១៩៨៥ (សូម​ទាញ​យក Download)
  • កិច្ចព្រមព្រៀង ស្តីពីលក្ខន្តិកៈព្រំដែនគោក ថ្ងៃ ២០ កក្កដា ១៩៨៣ Download
  • កំណត់ហេតុ​ប្រជុំ ជាឯកសារ​សម្ងាត់ ឆ្នាំ​២០០៧ ស្តី​ពី​​​ការបោះបង្គោល​​ព្រំដែន​ ​កម្ពុជា​-​វៀតណាម Download
  • សារាចរណ៍ណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន បានផ្តល់​សិទ្ធិ និងជួយ​ការពារពលរដ្ឋ​វៀតណាម​ខុសច្បាប់ នៅ​កម្ពុជា (Download)
  • លិខិតលោក ប្រេវីយេ (Brevie) កោះត្រល់ ថ្ងៃ ៣១ មករា ១៩៣៩ (សូមទាញយក ជាអង់គ្លេស និង ជាបារាំង និងបកប្រែក្រៅផ្លូវការ ភាសាខ្មែរ)
  • សន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្រ្ត ថ្ងៃ ៧ កក្កដា ១៩៨២ រវាងលោក ហ៊ុន សែន និង ង្វៀង កូថាច់ (សូម​ទាញយក​ «ច្បាប់ដើម» Download ឬទាញ​យក​ «ចម្លង» Download)
  • សន្ធិសញ្ញា មិត្តភាព និងសហប្រតិបត្តិការ កម្ពុជា-វៀតណាម ១៩៧៩ Download
  • កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ Download
  • ច្បាប់អន្តោប្រវេសន៍ ឆ្នាំ១៩៩៤ Download
  • ច្បាប់ស្តីពីសញ្ជាតិខ្មែរ ឆ្នាំ១៩៩៦ Download
  • ព្រះរាជសារសម្តេច នរោត្តម សីហនុ ថ្ងៃ ១៧ កក្កដា ២០០៣ ថាជន​ជាតិ​វៀត​ណាម រាប់លាននាក់ រស់​នៅ​កម្ពុជា​ (Download)
  • លិខិតលោក ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រ នរោត្តម សីហនុ ថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០០០ (សូមទាញយក Download)

.

.

Advertisements