អត្ថបទ CWCI Cambodia /17-6-2020

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ចុះហត្ថលេខា​ដោយ​ប្រធាន​ប្រតិបត្តិ លោក ទូច វិបុល ចេញផ្សាយនៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០ បានអំពាវនាវដល់អ្នកនយោបាយ​ខ្មែរ​គ្រប់ភាគី និងពលរដ្ឋគ្រប់រូប រួមគ្នាការពារបូរណភាពទឹកដី និងទាមទារមកវិញ នូវទឹកដីដែល​ប្រទេសវៀតណាមឈ្លានពានយកទៅគ្រប់គ្រង ជាពិសេស «កោះត្រល់»។

សូមទាញយក (ទាញយក ឬ Download) ឬអានលំអិតដូចខាងក្រោម។

សេចក្តិថ្លេងការណ៍
ស្តីអំពីជំហរឯកភាពជាតិ

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ឯកភាពជាតិ ក្នុង​ការ​ចូល​រួម​ការពារ​បូរណភាព​ទឹកដី​ជាតិខ្មែរ។

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សូម​អំពាវនាវ​ដល់ខ្មែរគ្រប់​ភាគី គ្រប់​និន្នាការ ជាពិសេស ឥស្សរជន​កម្ពុជា​សំខាន់ៗ លោក ហ៊ុន សែន លោក ស ខេង លោក សម រង្សុី និង​លោក កឹម សុខា ដែល​មេដឹកនាំ​ទាំង​ ៤​រូប ជាតំណាង​កម្លាំង​នយោបាយ​មាន​ឥទ្ធិពលធំៗ​ពីរ របស់​កម្ពុជា​បច្ចុប្បន្ន ត្រូវ​ស្វែង​រក​ដំណោះ​ស្រាយ​នយោបាយ​រួម​មួយ​ជាបន្ទាន់ ដោយ​ឈរ​លើគោលការណ៏​ឯកភាពជាតិ និង​កិច្ច​សហការ​គ្នា ដើម្បី​ទាមទារ​ឲ្យប្រទេស​វៀតណាម ប្រគល់​សង​មក​ជាកម្មសិទ្ធិ​របស់កម្ពុជា​វិញ នូវ​ទឹកដី​កម្ពុជាដែល​វៀតណាម​ បាន​ឈ្លាន​ពានយក​ទៅ​គ្រប់គ្រង ជាពិសេសកោះត្រល់គោលការណ៍​ និង​យន្តការ​តាមខ្លឹមសារ​កិច្ចព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស៍ ឆ្នាំ១៩៩១ ឯកសារផ្លូវ​ការ​នានា និង​ច្បាប់ជាតិ​-​អន្តរជាតិ​ទាំង​ឡាយ គឺជាមូលដ្ឋាន​ប្រតិបត្តិការ ​ទាមទារទឹកដីកម្ពុជា​ពី​វៀតណាម។

យើងខ្ញុំស្នើដូច​ខាង​លើ គឺផ្អែក​តាមការសិក្សា​ស្រាវជ្រាវ រកឃើញ​ភស្ដុតាង​បង្ហាញ​ថា ប្រទេស​វៀតណាម​គឺ​ជាចារី (ជន​ដៃ​ដល់) ក្នុង​ការទន្ទ្រាន​ចូលកាន់កាប់​ទឹកដីខ្មែរ​ជាហូរហែ​មក។ វៀតណាម បាន​ប្រើ​គ្រប់ឧបាយកល​ក្ដៅ​ត្រជាក់ ដើម្បី​សម្រេច​បាន​នូវ​មហិច្ឆតា​របស់​ខ្លួន ក្នុង​ការច្រៀក​យក​ទឹកដី​កម្ពុជា តាម​រយ:​ការដាក់​សម្ពាធ​ផ្នែកនយោបាយ​​លើ​កម្ពុជា ការបញ្ជូន​កងទ័ព​ចូល​ឈ្លានពាន​កម្ពុជា​ដោយ​ខុស​ច្បាប់ ការ​បង្ហូរ​ជនជាតិ​វៀតណាម​ខុសច្បាប់​រាប់លាន​នាក់​ ចូល​មក​រស់នៅ​លើទឹកដី​កម្ពុជា និង​ការ​បង្កអសន្តិសុខ​ និង​បញ្ហា​ផ្សេងៗ​មិន​ចេះ​ចប់ បង្កើត​ជាគ្រោះ​ដល់​ទឹកដី​កម្ពុជា។

ប្រទេសវៀតណាម ដែល​ជាសមាជិក​អង្គការសហប្រជាជាតិ ជាសមាជិក​អាស៊ាន និង​ជាប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​ដែរ​នោះ ត្រូវ​តែ​គោរព​អធិបតេយ្យភាព​ និង​បូរណភាព​ទឹកដីកម្ពុជា និង​ត្រូវទទួល​ខុសត្រូវ​នៅ​ចំពោះ​មុខ​គោលការណ៍​ និង​ច្បាប់​អន្តរជាតិ នៅ​ពេល​ដែល​វៀតណាម​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍ ក្នុង​ការចូល​ឈ្លានពាន​យកទឹកដី​កម្ពុជា​ជា​បន្ត​បន្ទាប់។ ការឈ្លាន​ពាន​ប្រទេស​កម្ពុជា ពីសំណាក់​វៀតណាម ក៏ជា​ការគំរាម​កំហែង​ដល់​ស្ថិរភាព​ និងសន្តិភាព​នៃ​ប្រជាជាតិ​អាស៊ាន (ASEAN) ដែរ។

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ មាន​សុទិដ្ឋិនិយម​យ៉ាង​មុតមាំ​ថា ឥស្សរជន​នយោបាយ​ខ្មែរ​សំខាន់ៗ​ខាង​លើ នឹង​តម្កល់ផល​ប្រយោជន៍ជាតិ​ជាធំ និង​រួមគ្នា​ដោះស្រាយ​វិបត្តិ​ទឹកដី​របស់​ប្រទេស​ជាតិ ​ដែល​កំពុង​ប្រឈម​គ្រោះអន្តរាយ​នេះ។

រដ្ឋធានីវ៉ាសុីនតុន ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០

ទូច វិបុល (ហត្ថលេខា)
ប្រធានប្រតិបត្តិ

Photo 1999 & 2016 - Mr Touch Vibol
Photo 1999 & 2016 – Mr Touch Vibol

.សូមស្តាប់ខ្លឹមសារនៃសេចក្តីថ្លែងការណ៍ទាំងស្រុង ដែលអានជូនដោយលោក អ៊ាប សេង អនុប្រធានប្រតិបត្តិនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបេតេយ្យ៖

.

Advertisements