ឯកសាររបស់គណៈកម្មាធិការព្រំដែន មានមូលដ្ឋាននៅប្រទេសបារាំង​ របស់​អតីត​រដ្ឋមន្រ្តីក្រសួងរ៉ែ លោក ស៊ាន ប៉េងសែ និង​លោកបណ្ឌិតច្បាប់ ឌី ការេត បានបញ្ជាក់​អំពី​គោលជំហរ​​រដ្ឋាភិបាល​​លោក ហ៊ុន សែន ជាមួយ​រដ្ឋាភិបាល វៀតណាម ក្នុងការដោះស្រាយ​បញ្ហា​ព្រំដែនគោក ព្រំដែនសមុទ្រ និង ការបោះបង់ចោល កោះត្រល់ ហើយនិង ចង្កោមកោះក្រចកសេះ ទៅឲ្យយួន (វៀតណាម)។ ឯកសារនេះមាន ២២ ទំព័រ សរសេរលំអិតក្បោះក្បាយ ជាឯកសារ​មូលដ្ឋាន​ក្នុងការសិក្សាស្រាវជ្រាវ ដោយមិនអាចខ្វះបាន។

សូម​ចុច​ត្រង់នេះ ដើម្បីអាន ឬទាញយក

គួរបញ្ជាក់ថា វៀតណាមចូលកាន់កាប់ «កោះត្រល់» របស់ខ្មែរពេញដៃពេញជើង បន្ទាប់​ពី​លោក ហ៊ុន សែន ចុះហត្ថលេខា​លើ សន្ធិសញ្ញាព្រំដែនទឹកប្រវត្តិសាស្ត្រ ថ្ងៃទី ០៧ ខែកក្កដា ១៩៨២ ក្នុងនាមជារដ្ឋមន្រ្តីការបរទេស នៃរបបទីក្រុងភ្នំពេញ ដែលនៅក្រោមការត្រួតត្រារបស់ប្រទេសវៀតណាម។ ភាគីវៀតណាម ចុះហត្ថលេខាដោយ លោក ង្វៀង កូថាច់ ដែលធ្វើឲ្យ​វៀតណាម កាន់កាប់​ប្រជុំ កោះត្រល់ មក​ទល់សព្វថ្ងៃ​។ សូម​ទាញយក​ឯកសារ កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ១៩៨២ «ដើម» ។

(អត្ថបទដោយលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា)

…………………..
ឯកសារភ្ជាប់៖
– សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ ២០០៥ ទៅលើសន្ធិសញ្ញាកំណត់​ព្រំដែន​រដ្ឋ រវាងកម្ពុជា​-វៀតណាម ឆ្នាំ១៩៨៥ (សូមទាញយក Download)
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និង​វៀតណាម ឆ្នាំ ១៩៨៥ ភ្ជាប់​ជាមួយ​បញ្ជី​ស្ថិតិ ផែនទី​​ព្រំដែន ១៩៨៥ (ដើម) Download 
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាង​កម្ពុជា និង វៀតណាម ឆ្នាំ ១៩៨៥ (សូម​ទាញ​យក Download)
– កំណត់ហេតុ​ប្រជុំ ជាឯកសារ​សម្ងាត់ ឆ្នាំ​២០០៧ ស្តី​ពី​​​ការបោះបង្គោល​​ព្រំដែន​ ​កម្ពុជា​-​វៀតណាម Download
– សារាចរណ៍ណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន បានផ្តល់​សិទ្ធិ និងជួយ​ការពារពលរដ្ឋ​វៀតណាម​ខុសច្បាប់ នៅ​កម្ពុជា (សូមអានលំអិត សារាចរណ៍​ណែនាំ ហ៊ុន សែន ១៩៨៦)
– សន្ធិសញ្ញាព្រំដែនទឹកប្រវត្តិសាស្រ្ត ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ១៩៨២ ចុះហត្ថេលខា​ដោយលោក ហ៊ុន សែន និង ង្វៀង កូថាច់ ធ្វើឲ្យ​វៀតណាម កាន់កាប់​ប្រជុំ កោះត្រល់ មក​ទល់សព្វថ្ងៃ​។ (សូម​ទាញយក​ឯកសារ កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ១៩៨២ «ដើម» ឬទាញ​យក​ឯកសារ កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ១៩៨២ «ចម្លង»)

nguyenphutrong

រូបថត៖ ហ៊ុន សែន ជាមួយមេដឹកនាំវៀតណាម ង្វៀន ភូត្រុង

cfc-1a

រូបថត៖ បណ្ឌិតច្បាប់អន្តរជាតិ ឌី ការេត និងលោក ស៊ាន ប៉េងសែ អតីតរដ្ឋមន្រ្តីក្រសួងរ៉ែ​សម័យ លន់ នល់

.

Advertisements