ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានធ្វើសេចក្តីបញ្ជាក់អំពីដំណើររឿងខ្លះៗ ដែល​ចុះហត្ថលេខា​ដោយ​លោក ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សា​នេះ បង្ហាញ​ថា​ ភាគី​វៀតណាម មិន​ញញើត​ញញើម ក្នុង​ការ​រំលោភ​ឈ្លាន​ពាន​ចូល​ក្នុង​ដែន​អធិបតេយ្យភាព នៃ​ប្រទេស​កម្ពុជា ដូចជា​ករណី​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ខែ​មីនា ឆ្នាំ​២០២០ និង​នៅ​ស្រុកកោះធំ ខេត្ត​កណ្តាល ថ្ងៃទី​២៦ ខែ​មេសា​នេះ​ជាដើម ដោយ​សំអាង​លើឯកសារ​ កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​នានា ដែល​ភាគី​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ធ្វើ​ជាមួយ​វៀតណាម​​ជាហូរហែរ​ តាំ​ង​ពីឆ្នាំ​១៩៧៩ រហូត​មក​ទល់​សព្វថ្ងៃ។ សូម​ទាញ​យក (Download) ឬ​អាន​អត្ថបទខាង​ក្រោម។ (បញ្ចូលអត្ថបទដោយ នគរ)

សេចក្តីបញ្ជាក់
ជុំវិញ​ការបោះតង់​​​នៃ​យោធា​វៀតណាម រំលោភ​ចូល​ទឹកដី​ខ្មែរ ស្រុកកោះធំ ខេត្ត​កណ្តាល

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូម​ស្វាគមន៍​ចំពោះ​ចំណុចខ្លះ ដែល​លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី និង​ជាប្រធាន​​គណៈ​​កម្មាធិការ​​​ចម្រុះ​​ព្រដែន​កម្ពុជា មាន​សេចក្តី​ក្លាហាន​លើក​ឡើង​ថា វៀតណាម រំលោភ​សេចក្តីថ្លែងការណ៍​រួម​ស្តីពី «តំបន់ស ឬ​តំបន់​​​មាន​ជម្លោះ» ដែល​​បាន​ធ្វើ​រួមគ្នា​កាល​ពីថ្ងៃទី​ ១៧ ខែមករា ឆ្នាំ​១៩៩៥។ ជាមួយ​គ្នានេះ យើង​​ខ្ញុំ​​ក៏​សូម​​កោត​​សរសើរ ចំពោះ​​ចំណាត់ការ​​របស់​​​អាជ្ញាធរ​សមត្ថកិច្ច ​ខេត្តកណ្តាល ចុះ​រុះរើ​ការបោះតង់​ទាំង ៩ កន្លែង​របស់​យោធា​​វៀតណាម ដែល​រំលោភ​​ចូល​​ក្នុង​​ទឹកដី​ខ្មែរ នៅ​តំបន់​ព្រំដែន ស្រុក​កោះធំ ខេត្ត​កណ្តាល នាថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២០។

តាមការពិតទៅ សេចក្តីថ្លែងការណ៍រួម ឆ្នាំ​១៩៩៥ នោះ បាន​ធ្វើឡើង​ចាញ់ប្រៀប​ភាគីវៀត​ណាម​​រួច​ហើយ​ថា ជាការ​​ដាក់​​​​​​​ទឹកដី​​​​​កម្ពុជា​​​ខ្លួន​​​ឯង ជា​«តំបន់ស» ដោយ​​​​ហាម​​​ប្រាម​​​​ពលរដ្ឋ​​ខ្មែរ មិន​​​ឲ្យ​​​​ចូល​​​ទៅ​​​​ធ្វើ​​ស្រែ​​​ចម្ការ​​​​របស់​​​ខ្លួន ដោយ​​​ទុក​​​​លទ្ធភាព​​​​ឲ្យ​​​​រដ្ឋាភិបាល​​​​នៃ​​​ប្រទេស​​​ទាំង​​​ពីរ ដោះស្រាយ​​​​​បញ្ចប់​ជម្លោះ​​ជាមុន​សិន។

ការដោះស្រាយ​ជម្លោះ​ព្រំដែន​នេះ ធ្វើ​តាម​សន្ធិសញ្ញា​ព្រំដែន​ថ្មី ឆ្នាំ​២០០៥ បាន​​បញ្ចប់​ទៅ​ដោយ​​ការ​បោះ​បង្គោល​ព្រំដែន​ថ្មីៗ​ចំនួន​ ៣១៥ បង្គោល ឬស្មើ ៨៤% ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ បាត់បង់​ដី​ស្រែ​ចំការ​របស់​ខ្លួន ទៅខាង​វៀតណាម។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូម​រក្សាសិទ្ធិ​ជំទាស់​ជា​ដាច់​ខាត ចំពោះ​កលើក​ឡើង​របស់​លោក វ៉ា គឹមហុង ថ្លែង​​ប្រាប់​​​វិទ្យុ​​​អាស៊ីសេរី នៅ​ថ្ងៃទី​​២៨ មេសា​ថា «តំបន់​នោះ យើង​​ដាក់​​ក្នុង​​តំបន់ ​ដែល​​យើង​​ស្នើ​​ឱ្យ​​ភាគី​​បារាំង ​គេ​​មក​​ជួយ​​នៅ​​ថ្ងៃ​​ក្រោយ​ ថ្ងៃ​ណា​គេ​​មក​​ជួយ​​ចម្លង​​ផែនទី​​បោន​ [Bonne] ពីខ្នាត ១/១០០ពាន់ ទៅ​ជា​ផែនទី​យូធីអឹម [UTM] ខ្នាត ១/៥០ពាន់»។ 

ក្រុមការងារ​យើង ធ្លាប់បាន​បញ្ជាក់​ច្រើនលើក​ច្រើនសា​រួចហើយ​ថា ក្នុងស្ថាន​ភាព​ប្រទេស​កម្ពុជា នៅ​តែ​គ្មាន​​​​ឯកភាព​​ជាតិ​​ដូច​សព្វថ្ងៃ​នេះ រដ្ឋាភិបាល​កម្ពុជា មិន​ត្រូវ​ធ្វើ​ការ​បោះ​បង្គោល​ព្រំដែន និង​មិន​ត្រូវ​មានការ​ចម្លង ឬ​​បម្លែង​​ខ្នាត​ផែនទី​អ្វី​ទាំង​អស់ ដើម្បី​បំពេញ​​បំណង​តាម​ការចង់បាន​​ពី​ភាគី​វៀតណាម​​ឡើយ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អំពាវនាវដល់​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​ពិចារណា​ឡើងវិញ​ជា​ថ្មី ជំរុញ​​ការ​​ដាក់​​​«មោក្ខភាព» នូវ​សន្ធិ​សញ្ញា​មិន​ស្មើ​ភាព​គ្នា រវាង​កម្ពុជា និង​វៀតណាម ពោល​គឺសន្ធិ​សញ្ញា​ព្រំដែន​​បំពេញ​បន្ថែម ឆ្នាំ​២០០៥ និង​សន្ធិសញ្ញា​​ព្រំដែន​​បំពេញ​​បន្ថែម ឆ្នាំ​២០១៩ ដែល​បាន​បំពេញ​ខ្លឹមសារ​បន្ថែម ទៅ​លើ​សន្ធិសញ្ញា​​កំណត់​​ព្រំដែន​រដ្ឋ ឆ្នាំ​១៩៨៥ ជា​សន្ធិ​សញ្ញា​​ខុសច្បាប់ ដែល​ផ្ទុយ​នឹង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​​ផ្ទុយ​​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា២ និង​មាត្រា៥៥ ព្រមទាំង​​ត្រូវ​លុបចោល នូវ​សន្ធិសញ្ញា និង​កិច្ច​ព្រមព្រៀង​​​នានា ដែល​ធ្វើ​ឡើង​នៅ​មុន​ទសវត្សរ៍​ទី​៩០។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បន្តជំរុញ​ដល់​រដ្ឋាភិបាល​កម្ពុជា ត្រូវ​លើក​បញ្ហា​ជម្លោះ​ព្រំដែន​នេះ ទៅ​កាន់​​សហ​ប្រធាន​​កិច្ច​ព្រម​ព្រៀង​​​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​ករណី​មួយចំនួន​ទៀត ដូច​ជាចង្កោម​​​កោះត្រល់ ​ជាដើម ទៅ​កាន់​​តុលាការ​យុត្តិធម៌​​អន្តរជាតិ នៅ​ពេលណា​ពិភពលោក ផុត​គ្រោះ​ពីវិបត្តិ​សុខភាព​នៃ​ជំងឺ​កូវីដ១៩។

គ្រីស្ទានសាន់ (ន័រវេស៍) ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២០

ម៉ែន ណាត (ហត្ថលេខា និងត្រា)
ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ​ 

CWCI confirmation on border with VN at Kandal 29-4-20

ឯកសារ
– សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០១៩ សូមទាញយក Download)
– សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០០៥ លើសន្ធិសញ្ញាកំណត់​ព្រំដែន​រដ្ឋ ឆ្នាំ​១៩៨៥ (សូមទាញយក Download)
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និង​វៀតណាម ឆ្នាំ ១៩៨៥ ភ្ជាប់​ជាមួយ​បញ្ជី​ស្ថិតិ ផែន​ទី​​ព្រំដែន ១៩៨៥ (ដើម) Download
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាង​កម្ពុជា និង វៀតណាម ឆ្នាំ ១៩៨៥ (សូម​ទាញ​យក Download)
– កិច្ចព្រមព្រៀង ស្តីពីលក្ខន្តិកៈព្រំដែនគោក ថ្ងៃ ២០ កក្កដា ១៩៨៣ Download
– កំណត់ហេតុ​ប្រជុំ ជាឯកសារ​សម្ងាត់ ឆ្នាំ​២០០៧ ស្តី​ពី​​​ការបោះបង្គោល​​ព្រំដែន​ ​កម្ពុជា​-​វៀតណាម Download
– សារាចរណ៍ណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន បានផ្តល់​សិទ្ធិ និងជួយ​ការពារពលរដ្ឋ​វៀតណាម​ខុសច្បាប់ នៅ​កម្ពុជា (Download)
– លិខិតលោក ប្រេវីយេ (Brevie) កោះត្រល់ ថ្ងៃ ៣១ មករា ១៩៣៩ (សូមទាញយក ជាអង់គ្លេស និង ជាបារាំង និងបកប្រែក្រៅផ្លូវការ ភាសាខ្មែរ)
– សន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្រ្ត ថ្ងៃ ៧ កក្កដា ១៩៨២ រវាងលោក ហ៊ុន សែន និង ង្វៀង កូថាច់ (សូម​ទាញយក​ «ច្បាប់ដើម» Download ឬទាញ​យក​ «ចម្លង» Download)
– សន្ធិសញ្ញា មិត្តភាព និងសហប្រតិបត្តិការ កម្ពុជា-វៀតណាម ១៩៧៩ Download
– កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ Download
– ច្បាប់អន្តោប្រវេសន៍ ឆ្នាំ១៩៩៤ Download
– ច្បាប់ស្តីពីសញ្ជាតិខ្មែរ ឆ្នាំ១៩៩៦ Download
– ព្រះរាជសារសម្តេច នរោត្តម សីហនុ ថ្ងៃ ១៧ កក្កដា ២០០៣ ថាជន​ជាតិ​វៀត​ណាម រាប់លាននាក់ រស់​នៅ​កម្ពុជា​ (Download)
– លិខិតលោក ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រ នរោត្តម សីហនុ ថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០០០ (សូមទាញយក Download)

.

Advertisements